Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បែន បុក​រះ​រថយន្ត​និង​ម៉ូតូ​១​គ្រឿង ស្លាប់​នារី​បុគ្គលិក​ធនាគារ​អេស៊ីលីដា​២​នាក់ និង​៣​នាក់​របួសធ្ងន់

spot_img

ខេត្ត​កំពង់ធំ​៖ នារី​ជា​បុគ្គលិក​ធនាគារ​អេស៊ីលីដា ចំនួន​២​នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ និង​៣​នាក់​ទៀត របួសធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​រថយន្ត​បែន​ដឹក​ដី កំពុង​បើក​ហើយ​បែក​កង់ រេច​ចង្កូត​ទៅ​បាន​បុក​រថយន្ត​កាមរី​ឆ្លាម និង​ម៉ូតូ​១​គ្រឿង កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី ព្រឹក​នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៨​នេះ ស្ថិត​នៅ​ចំណុច​ភូមិ​ត្បែង ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ រថយន្ត​ម៉ាក ហ៊ីយ៉ានដាយ​ប្រភេទ​បែន​ដឹក​ដី ពណ៌​ទឹកប្រាក់ លាយ​បៃតង គ្មាន​ស្លាក​លេខ បើក​ក្នុង​ល្បឿន​លឿន បាន​បែក​កង់​ហើយ​រេ​ចង្កូត ទៅ​បុក​រថយន្ត​ម៉ាក​កាម​ម៉ា​រី​ឆ្លាម​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2H-5743 របស់​បុគ្គលិក​ធនាគា​រ​អេស៊ីលីដា ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក C100 កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​កណ្តាល​1A-9184 បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​រង​របួស​ផងដែរ​។ ក្រោយ​បង្កហេតុ​អ្នកបើកបរ រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ បាន​រត់គេចខ្លួន​។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​បន្តថា ជនរងគ្រោះ​បើកបរ​រថយន្ត​កាម​ម៉ា​រី​ឆ្លាម ឈ្មោះ ហ៊ិ​ន សុគន្ធា អាយុ​៣០​ឆ្នាំ ស្នាក់នៅ​ភូមិ​ពោធិ៍​បាក់ក សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ទី​២៖ ឈ្មោះ ពិន ចិន្ត្រា អាយុ​៣២​ឆ្នាំ ស្លាប់​នៅ​កន្លែងកើតហេតុ ទី​៣ ឡូត លៀង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រងរបួស​ធ្ងន់ ទី​៤ ឈ្មោះ កែវ សំណាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ របួសធ្ងន់ និង​អ្នកបើកបរ​ម៉ូតូ​ម៉ាក C100 កូរ៉េ ពណ៌​ក្រហម ជា​ជនរងគ្រោះ​ទី​៥ ឈ្មោះ ឆុន តូ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ របួសធ្ងន់ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×