Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគមន៍​ជនជាតិដើម​ភាគតិច ចំនួន ៣ លើ​ផ្ទៃដី​សរុប ២.១៨៦ ហិកតា នៅ​ខេត្ត​រតនគិរី ទទួលបាន​វិញ្ញាបនបត្រ​សម្គាល់​កម្មសិទ្ធិ​សមូហភាព​

​ខេត្ត​រតនគិរី​៖ លោក ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​ប្រគល់​វិញ្ញាបនបត្រ សម្គាល់​កម្មសិទ្ធិ​សមូហភាព ជូន​សហគមន៍​ជនជាតិដើម​ភាគតិច​ព្រៅ និង​ចា​រាយ ចំនួន ៣ សហគមន៍ លើ​ផ្ទៃដី​សរុប ២.១៨៦ ហិកតា ក្នុង​ឃុំ​ល្បាំង​១ ស្រុក​លំផាត់ និង​ឃុំ​លំ​ជ័រស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នា​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០១៨​។​

​យោងតាម​របាយការណ៍​កម្មវិធី​អនុវិស័យ​ដីធ្លី​ខេត្ត​រតនគិរី​ឲ្យដឹងថា នៅក្នុង​ខេត្ត​រតនគិរី មាន​សហគមន៍​ជនជាតិដើម​ភាគតិច​ប្រមាណ​ជាង ៥០ ដែល​បាន​ចុះបញ្ជី​រួច​ជា​នីតិបុគ្គល​រួចរាល់​នៅ​ក្រសួង​មហាផ្ទៃ សហគមន៍​ចំនួន ២៧ កំពុង​ដាក់​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ដី​ជា​សមូហភាព ។ ដោយឡែក​សហគមន៍​ជនជាតិដើម​ភាគតិច​ចំនួន ៣ សហគមន៍ ដែល​ត្រូវ​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដី​សមូហភាព​នាពេល​នេះ​មាន​ផ្ទៃដី​សរុប ២.១៨៦ ហិកតា ដែល​មាន​សមាជិក ៣២៤ គ្រួសារ ដោយ​បែងចែក​ជា​ដី​លំនៅដ្ឋាន ដីចំការ​បច្ចុប្បន្ន ដីចំការ​បម្រុង​វិលជុំ ដីព្រៃ​អារក្ស និង​ដី​កប់​ខ្មោច ។​

​មានប្រសាសន៍​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ ជា​ជន​ដើម​ភាគតិច នា​ឱកាស​នោះ លោក ថង សាវុន បានឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​សហគម​ន៍ ជនជាតិភាគតិច​ទាំងអស់ ត្រូវ​ថែរក្សា​ឲ្យបាន​គង់វង្ស នូវ​ប័ណ្ណកម្មសិទ្ធិ​សមូហភាព​នេះ ហើយ​ត្រូវមាន​សាមគ្គីភាព នៅក្នុង​សហគមន៍ ថែរក្សា​ដី​ទាំងអស់ ដែល​បាន​ចុះបញ្ជី និង​ប្រើប្រាស់​ឲ្យមាន​និរន្តរភាព ទៅ​តាម​ប្រភេទ​ដី​នីមួយៗ ។ ទន្ទឹមនឹងនោះ​លោក​អភិបាលខេត្ត បានលើកឡើង ពី គោលនយោបាយ​អភិវឌ្ឍ​ន៍ ជនជាតិដើម​ភាគតិច របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​លើកកម្ពស់​ទាំង​ជីវភាព​រស់នៅ របស់​បងប្អូន​ជនជាតិដើម​ភាគតិច ប្រកប​ដោយ​សុខដុម​នីយកម្ម ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×