Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​តារា​សម្តែង អ្នកនាង ស៊ុំ សុ​ម៉ាលី ថ្ងៃនេះ​ទ្រាំ​មិនបាន​ដាច់ចិត្ត​ទម្លាយ​រឿង​ប្តី​លួចលាក់​ស្នេហា​ជាមួយ​ស្រី​ម៉ាស្សា​

​ភ្នំពេញ ៖ កាលពី​ថ្មីៗ​នេះ​ពិតជា​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ដោយសារតែអតីត​តារា​សម្តែង អ្នកនាង ស៊ុំ សុ​ម៉ាលី បាន​លាឈប់​ពី​សិល្បៈ​ទាំងស្រុង បន្ទាប់ពី​បាន​រៀបការ​ជាមួយ​ស្វាមី ទទួលបាន​ចំណងដៃ​អាពាហ៍ពិពាហ៍ ជាមួយ​ស្វាមី​ជាទី​ស្រលាញ់ បានកូន​ស្រី​ស្រស់ស្អាត​ម្នាក់ ។​

ទោះយ៉ាងណា អ្វីៗ​មិនអាច​នៅ​ឋិត​ស្ថេ​រ ដូចដែលអ្នកនាងបាន​គិត​នោះទេ​​។ ព្រោះថា ថ្មីៗ​នេះ អ្នក នាង ស៊ុំ សុ​ម៉ាលី បាន​បង្ហោះ​សារ​រៀបរាប់​ពី​ភាពឈឺចាប់​យ៉ាងខ្លាំង ដោយសារតែ​ទង្វើ​របស់​ប្តី​បាន​ផិតក្បត់​ទៅ​លួច លាក់​មាន​ស្នេហា​ជាមួយ​ស្រី​ម៉ាស្សា ខណៈ​​មិនទាន់​លែង​គ្នា​ដាច់ស្រេច​ផង​នោះ ។ ​

ចំពោះ​រឿង​ផិតក្បត់​នេះ អ្នកនាង​ស៊ុំ សុ​ម៉ាលី បាន​បាន​បកអាក្រាត​ទង្វើ​របស់​ប្ដី​ខ្លួន​ថា​បានលួច​មាន​ស្នេហា​ជា​មួ​ស្រី​ម៉ាស្សា​យ៉ាង​ដូច្នេះ​ថា ​៖ មកដល់ពេលនេះ​ពាក្យ​ថា ខ្មាស​សម្រាប់​ខ្ញុំ​វា​លែងមានទៀតហើយ ព្រោ​ព្រោះ​វា​ពិត​ជា​​ឈឺ​ចិ​ត្ដ​សាហាវ ហើយក៏​ចង់​សួរ​បងប្អូន​ក្នុង​បណ្ដាញ​សង្គម​ថា បើ​មាន​សារ​ឆ្លងឆ្លើយ​គ្នា​អូន​បង​យ៉ាង​ផ្អែម​រលួយ​មាន​ទាំង​រូបភាព​ដេ​ក​នៅ​ជាមួយគ្នា​ទៀត​ ​ហើយឆាត​រកគ្នា​ប៉ុណ្ណឹង​ហើយ ​និង​មាន​សំឡេង​ផ្ញើរសារ​ជាច្រើន​ដែល​និយាយ​គ្នា ។ ​តារា​ស្រី​ល្បី​ខ្លាំង​ឆ្នាំ​២០០៩ អ្នកនាង ស៊ុំ សុ​ម៉ាលី បាន​បន្ថែម​ឲ្យ​ដឹង​ទៀតថា​ ៖ តើ​អាច​និយាយបានថា ក្បត់​ហើយ​ឬ​នៅ? ទាំង​មី​ស្រី​ថោកទាប និង​ប្រុស​ថោកទាប​ចាំ​ទទួល​ទៅ​ខ្វះ​ណាស់ ឬ​អ្នក​ល្អ​ត្រឹមត្រូវ​ទៅយក​ស្រី​ម៉ាស្សា ហើយ​លួច​ក្បត់​សាហា វ នេះ​មិនទាន់​លែង​គ្នា​ដាច់​ផង ច្របាច់​ម៉ាស្សា​អោយ​គ្នា​ហើយ​ថា មិនបាន​ដេក​ថា មិនបាន​ដេក​អូ​ខេ​មិន​ដេក​ក៏​មិន​ទៅ​តែ​គ្រាន់តែ​ឆាត​ប៉ុណ្ណឹង និង​សំឡេង​សារ​ដែល​អ្នកឆ្លើយឆ្លង​គ្នា​វា​គ្រប់គ្រាន់​សម្រាប់​ខ្ញុំ ហើយ​ដែល​ត្រូវធ្វើ​ការសម្រេចចិត្ត share អោយគេ​ឃើញ​ផង​ចុះ ៕ ​ដោយ ​៖ ​ស្រីនាថ​

×