Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ជួបប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ​៣១​ គ្រួសារ ដែល​តវ៉ា​ដីធ្លី​នៅ​ចំណុច​ក្តាន់​ធំ ភូមិ​ខ្ទុំ សង្កាត់​កូន​ក្រៀល

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​៖ អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩ លោក​ឌីរ៉ា​ដូ អភិបាលរង​ខេត្តឧត្ដរមានជ័យ បាន​ដឹកនាំ​មន្ទីរជំនាញ​ពាក់ព័ន្ធ​ជួបប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​៣១​គ្រួសារ ដែល​តវ៉ា​បញ្ហាដីធ្លី​នៅ​ចំណុច​ក្តាន់​ធំ ភូមិ​ខ្ទុំ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ប្រជាពលរដ្ឋ​ស្នើសុំ​អាស្រ័យ​ផល​លើដី​ដែលជា​ទីតាំង​បាន​បែងចែក​ដី​សម្បទាន​ដី​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ត្បូងឃ្មុំ​។ ប្រជាពលរដ្ឋ​ដែល​តវ៉ា​នេះ មួយចំនួន​បានទទួល​ដី​គោលនយោបាយ​២​ហិច​តា​រួចហើយ​។

ប៉ុន្តែ​ពួកគាត់​បានលើកឡើង​ថា ដី​ទីតាំង​នោះ​ពុំមាន​ទឹក​សម្រាប់ធ្វើ​កសិក​ម្ម និង​នៅមាន​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ផងដែរ​។ ចំពោះ​បញ្ហា​ទាំងពីរ​នេះ លោក​ឌី រ៉ា​ដូ ក្នុងនាម​អាជ្ញាធរខេត្ត​នឹង​ចាត់​មន្ទីរជំនាញ​ពាក់ព័ន្ធ​ឱ្យ​ចុះ​ពិនិត្យ និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។​

​បើតាម​ការបញ្ជា​ក់រប​ស់ គឹម គា​វិ​ន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា កន្លងមក​ប្រជាពលរដ្ឋ បាន​ទៅ​ប្រកប​របរ​កសិកម្ម នៅក្នុង​ដី​ក្រុមហ៊ុន​អង្គរ​សូ​ហ្គឺ ដែលជា​ដី​របស់​រដ្ឋ​។​ ក្រោយមក​អាជ្ញាធរខេត្ត​បាន​បានធ្វើការ​បែងចែក​ដីស​ម្ប​ទារ ឲ្យ​ទៅ​ប្រជាពលរដ្ឋ ចំនួន​៤១២​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល ​០២​ហិកតា ពួកគាត់​ក៏​ព្រម​ទទួល​សំណើរ​នេះដែរ ប្រជាពលរដ្ឋ ៣១​គ្រួសារ​នេះ ក៏មាន​១៩​គ្រួសារ បានទទួល​ដី​សម្បទាន​សង្គមកិច្ច​នេះ​ដែរ និង ​២២​គ្រួសារ​ទៀត បាន​អះអាង​គ្មាន​ដី​សម្រាប់​បង្កបង្កើន សូម ឲ្យ​អាជ្ញាធរ​រក​ដី​ជូន​ពួកគាត់​ផង​។ ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ដី​សម្បទារ​សង្គមកិច្ច​រួច​ហើយ តែ​ពួកគាត់​ទាមទារ យក​ដី​របស់​ពួកគាត់​វិញ (​យក​ទាំងពីរ​)​ ដោយ​ដី​ទាំងនោះ ត្រូវ​ធ្វើជា​ដី​សម្បទាន​សង្គមកិច្ច​ស​ម្រា​ប់​ប្រជាពលរដ្ឋ​មកពី​ស្រុក​ក្រូចឆ្មា​អស់​ទៅហើយ ​។​

​យ៉ាងណាមិញ លោក​ឌី រ៉ា​ដូ បាន​មានប្រសាសន៍​លើកឡើងថា ករណី​ប្រជាពលរដ្ឋ​ពុំមាន​ដី​សម្រាប់​ប្រកប​របរ​កសិកម្ម​ប្រាកដ​មែន ស្នើសុំ​ក៏ដូចជា​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ឱ្យមក​ដាក់ពាក្យ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​តាមរយៈ​អាជ្ញាធរ​ភូមិ សង្កាត់ ក្រុង​មក​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ ៕​ ដោយ ៖ កូឡាប

×