Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ នាំ​សង្សារ​ទៅ​រួម​រ័ក្ស​ហើយ លួច​យក​ម៉ូតូ​នាង គេចខ្លួន​បាន​១​ខែ ត្រូវ​ប៉ូលិស​ចាប់ខ្លួនបាន​

ភ្នំពេញ​៖ បុរស​ម្នាក់​ត្រូវបាន​នារី​ជា​សង្សារ​ប្តឹង​នគរបាល​ខណ្ឌ​សែន​សុខ​អោយ​ចាប់ខ្លួន​ពីបទ​លួច​ម៉ូតូ ប្រព្រឹត្ត​កាលពី​រំលងអធ្រាត្រ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧ និង​ឃាត់ខ្លួន​បាន​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៨ ក្រោយ​គេចខ្លួន​បាន​១​ខែ​រួចមក​។​

​បុរស​ជាប់ចោទ​ខាងលើ​ឈ្មោះ ចាន់ ណា​វុ​ឌ្ឍ ហៅ​មី អាយុ​៣០​ឆ្នាំ គ្មាន​មុខរបរ​ពិត មាន​ទីលំនៅ​ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​(​ភ្នំពេញ​)​។​

​ប៉ូលិស​និយាយថា ជនសង្ស័យ​នេះ​ត្រូវបាន​ចាប់ខ្លួន​តាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ អ៊ុន ស្រី​ណែ​ត អាយុ​២២​ឆ្នាំ មុខរបរ​ច្រៀង​កំដរ​ភ្ញៀវ​នៅ​ក្លឹប​ខារ៉ាអូខេ ប៊ែ​ស្តារ និង​មាន​ទីលំនៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​។​

​នាងរង​គ្រោះ​បាន​រៀបរាប់ថា​៖ នៅ​យប់​ថ្ងៃកើតហេតុ​ខណៈដែល​នាង​ឈប់សំរាក​ពី​ការងារ​ច្រៀង​កំដរ​ភ្ញៀវ នៅ​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៧ នាង​បានមក​យក​ម៉ូតូ​ដែល​ផ្ញើរ​ក្នុង​មន្ទីរពេទ្យ​លោកសង្ឃ​ក៏បាន​ជួប​ឈ្មោះ ចាន់ ណា​វុ​ឌ្ឍ ហៅ​មី (​ជនជាប់ចោទ​) នៅ​ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ​ហើយ​ឈ្មោះ មី បាន​បបួល​នាង​ចូលដេក​ផ្ទះសំណាក់​នៅ​ម្តុំ​វត្ត​នាគ​វ័​ន្ត រួច​ដើរលេង​នៅ​កោះ​ពេជ្រ​ទៀត​។ ខណៈ​កំពុងធ្វើដំណើរ​នាង​បាន​ឈប់​ម៉ូតូ​ចូល​បន្ទប់ទឹក​សាធារណៈ​ជុះនោម ដោយ​អោយឈ្មោះ​មី ជាស​ង្សា​នៅចាំ​ម៉ូតូ​។ នៅពេល​ចេញពី​បន្ទប់ទឹក​មកវិញ​ស្រាប់តែ​បាត់ឈ្មោះ​មី​និង​ម៉ូតូ​របស់​នាង​តែម្តង​។​

​នាងរង​គ្រោះ​បន្តថា ពេលនោះ​នាង​បាន​ព្យាយាម​ទាក់ទង​តាម​ទូរស័ព្ទ​ទៅរក​គេ​តែ​គេ​បិទ​ទូរស័ព្ទ​ទៀត​។ ដោយ​ការឈឺចាប់​ប្រគល់​ខ្លួន​អោយ​រួម​រ័ក្ស​ហើយ​បែរជា​មាន​គំនិត​ថោកទាប​លួច​យក​ម៉ូតូ​ទៀត ទើប​នាង​សម្រេចចិត្ត​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុ​ស្ត៍​ប៉ូលិស​ង្កា​ត់​ទឹកថ្លា​តែម្តង​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​។​

​ក្រោយពេល​កើតហេតុ​បាន​១​ខែ គឺ​មកដល់​ព្រឹក​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៨ នាង​បាន​ប្រទះឃើញ​ជនជាប់ចោទ​ឈ្មោះ​មី នោះ​កំពុង​ជិះ​ម៉ូតូ​របស់​នាង​ក៏​មកប្តឹង​នគរបាល​អោយជួយ​អន្តរា​គម​ចាប់​ជននេះ​រួម​និង​ម៉ូតូ​ម៉ាក អាយ​ខន ពាក់​ស្លាក​លេខ ភ្នំពេញ 1AM 9474​របស់​នាង ប៉ុន្តែ​គេ​បាន​ប្តូរ​ស្លាក​លេខ មក​ដាក់​លេខ ខេត្តកណ្តាល 1V 1590 ទៅវិញ​តែ​លេខ​តួ​នៅ​ដដែល ដែល​ផ្ទៀងផ្ទាត់​កាត​គ្រី​ដើម​។​

​ប៉ូលិស​បាន​ត្រួតពិនិត្យ​ល្បាយ​ទឹកនោម​ជនជាប់ចោទ​នេះ រកឃើញ​មាន​ផ្ទុក​នូវ​សារធាតុ​ថ្នាំញៀន​របស់គេ​។ ប៉ូលិស​និយាយថា ជននេះ​មានទោស​ដល់​ទៅ​៣​ករណី​ឯណោះ​ទី​១.​ពីបទ​លួច ទី​២.​បទ​ក្លែងក្លាយ​ស្លាក​លេខ​ម៉ូតូ ទី​៣.​សេព​គ្រឿងញៀន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×