រាជធានីភ្នំពេញ៖ក្រសួងសុខាភិបាល នៅថ្ងៃទី 11 ខែកញ្ញាឆ្នាំ 2019 បានចេញសេចក្តីជូនដំណឹង ការនាំចូល នាំចេញឱសថ ផលិតផលបំប៉នសុខភាព ប្រតិករ បរិក្ខារពេទ្យ គ្រឿងសំអាងផលិតផលចំណ៌អាហារ ផលិតផលប្រើប្រាស់ក្រៅខ្លួន វត្ថុធាតុរដឹម សម្ភារវេចខ្ចប់ និងវត្ថុធាតុផ្សំ។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកកម្ពុជា សូមជម្រាបជូនដល់អគ្គនាយកគ្រឹះស្ថានផលិតឱសថគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងគ្រឿងសំអាង ព្រមទាំងសាធារណជនទាំងអស់ឲ្យបានជ្រាបថា ដើម្បីពង្រឹងការងារគ្រប់គ្រងឱសថ ផលិតផលបំប៉នសុខភាព ប្រតិករ បរិក្ខារពេទ្យ គ្រឿងសំអាងផលិតផលចំណីអាហារផលិតផលប្រើប្រាស់ក្រៅខ្លួន វត្ថុធាតុដើម សម្ភារវេចខ្ចប់ និងវត្ថុធាតុផ្សំ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនោះ ក្រសួងសុខាភិបាលនឹងអនុវត្តការនាំចូល នាំចេញ តាមប្រព័ន្ធបញ្ជរតែមួយជាតិ(Online) ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះតទៅ ។ ការនាំចូល នាំចេញឱសថ ផលិតផលបំប៉នសុខភាពប្រតិករ បរិក្ខារពេទ្យ គ្រឿងសំអាងផលិតផលចំណីអាហារ ផលិតផលប្រើប្រាស់ក្រៅខ្លួន វត្ថុធាតុដើមសម្ភារវេចខ្ចប់ និងវត្ថុធាតុផ្សំ តាមប្រព័ន្ធ Online នេះមានគោលបំណង ៖ ធានាបាននូវតម្លាភាពជូនអតិថិជន និងប្រសិទ្ធភាពនៃការនាំចូល នាំចេញ
«បង្កលក្ខណៈងាយស្រួល និងឆាប់រហ័សក្នុងការផ្តល់សេវា ជូនអតិថិជន។ ផ្តល់ព័ត៌មានត្រឡប់ ដល់អតិថិជនបានទាន់ពេលវេលា។ កាត់បន្ថយការចំណាយពេលវេលា និងថវិការបស់អតិថិជន។ គ្រប់ឯកសារទាំងអស់របស់អតិថិជនត្រូវបានរក្សាទុកជាការសម្ងាត់ និងមានសុវត្តិភាពខ្ពស់ «អាជ្ញាធរមានសម្ថតកិច្ចក្នុងការគ្រប់គ្រងឱសថ និងអតិថិជនអាចទទួលបានព័ត៌មានឆាប់រហ័ស។
អាស្រ័យហេតុនេះសូមលោក លោកស្រីជាអគ្គនាយកគ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានអាហរ័ណនីហរ័ណឱសថ និងគ្រឿងសំអាង ព្រមទាំងសាធារណជនទាំងអស់ឲ្យបានជ្រាបជាព័ត៌មាន និងសហការអនុវត្តសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ៕ ដោយ៖កូឡាប