Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើ​កូរ៉េខាងជើង​វាយប្រហារ​នុយក្លេអ៊ែរ​លើ សេ​អ៊ូ​ល និង​តូ​ក្យូ មនុស្ស​ជាង ២​លាន​នាក់​អាច​ស្លាប់​

​គេហទំព័រ​ដែល​ឃ្លាំមើល​ទីក្រុង​ព្យុងយ៉ាង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បានធ្វើការ​ស្មានថា ប្រសិនជា​កូរ៉េខាងជើង​វាយប្រហារ​ទីក្រុង​សេ​អ៊ូ​ល និង​តូ​ក្យូ​ដោយ​អាវុធ​នុយក្លេអ៊ែរ មនុស្ស​ជាង ២​លាន​នាក់​អាច​នឹង​បាត់​បង់ជីវិត​។​

​គេហទំព័រ​ដែលមាន​ឈ្មោះ​ថា 38 North បាន​បញ្ចេញ​របាយការណ៍​ខណៈដែល​មាន​ភាព​តានតឹង​កើនឡើង​ខ្លាំង​នៅ​ឧ​ប​ទ្វី​កូរ៉េ ក្រោយពេល​កូរ៉េខាងជើង​ធ្វើ​ការបាញ់​សាកល្បង​មី​ស៊ី​ល និង​អាវុធ​នុយក្លេអ៊ែរ​។​

​អ្នកនិពន្ធ​នៃ​គេហទំព័រ​ដដែល​ឈ្មោះ Michael J. Zagurek Jr បាន​និយាយ​ដោយ​ផ្អែកលើ​ការព្យាករណ៍​ថា ការផ្ទុះអាវុធ​នុយក្លេអ៊ែ​រលើ​ទីក្រុង​សេ​អ៊ូ​ល និង​តូ​ក្យូ​របស់​កូរ៉េខាងជើង អាច​សម្លាប់​មនុស្ស​ច្រើនជាង ២,១​លាន​នាក់ និង​ធ្វើ​ឲ្យ​របួស ៧,៧​លាន​នាក់​ផ្សេងទៀត​។​

​ប្រជាជន​ដែល​កំពុង​រស់នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​មាន​ជាង ១០​លាន​នាក់ និង​ក្នុង​ទីក្រុង​តូ​ក្យូ​មាន ជិត ១៤​លាន​នាក់​៕

 

×