កណ្តាល៖ មានករណីផ្តល់ទីតាំងឲ្យជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទម៉ាទឹកកក ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៤និង៣០នាទី ចំណុច ភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។
នគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យចំនួន៤នាក់ ស្រីម្នាក់ គឺ១-ឈោះ ញ៉ុន សំណាត ភេទ ប្រុស អាយុ៣២ឆ្នាំ មុខរបរជួញដូរគ្រឿងញៀន និងទីលំនៅបច្ចុប្បន្ន នៅភូមិ ត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។ ២-ឈ្មោះស៊ិន ចំណាត់ ភេទប្រុសអាយុ១៥ឆ្នាំមុខរបរជួញដូរគ្រឿងញៀន និងទីលំនៅបច្ចុប្បន្ន នៅភូមិត្រពាំងជួនឃុំ ឆក់ឈើនាងស្រុកអង្គស្នួកខេត្តកណ្តាល ៣-ឈ្មោះឡឹម រ៉ាវីភេទប្រុសអាយុ២៧ឆ្នាំ មុខរបរ ជាងធ្វើសំណង់ទីលំនៅបច្ចុប្បន្ន ភូមិខ្នា ឃុំឆក់ឈើនាងស្រុកអង្គស្នួលខេត្តកណ្តាល ជាអ្នកប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារជាង១ឆ្នាំ ពីបទរក្សាទុកនូវសារធាតុញៀន។ ៤-ឈ្មោះប៉េង សុភស្ត័ ភេទស្រីអាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ និងទីលំនៅបច្ចុប្បន្នស្នាក់នៅ ភូមិត្រពាំងជួនឃុំឆក់ឈើនាង ស្រុកអង្គស្នួលខេត្តកណ្តាល ដែលជាអ្នកផ្តល់ទីតាំងឲ្យប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ក្នុងបន្ទប់ជួល។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន ចំនួន៣កញ្ចប់ (ធំ១កញ្ចប់ មធ្យម១កញ្ចប់ តូច១កញ្ចប់) ទូរស័ព្ទដៃ១គ្រឿង ថង់សម្រាប់វេចខ្ចប់ថ្នាំញៀន និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។
នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនល្អ ថាមានជនសង្ស័យកំពង់ជួញដូរថ្នាំញៀននិងប្រើប្រាស់ នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងជំនាញ បានបានសហការជាមួយប៉ុស្តិ៍រដ្ឋបាលឆក់ឈើនាងចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យ១ នាក់ឈ្មោះស៊ិន ចំណាត់ ឆែកត្រួតពិនិត្យឃើញថ្នាំញៀន១កញ្ចប់ នៅនិងជនសង្ស័យបានសារភាពថា ថ្នាំញៀននេះ ទិញពីឈ្មោះញ៉ុន សំណាត ផ្ទះនៅភូមិត្រពាំងជួនឃុំឆក់ឈើនាង ស្រុកអង្គស្នួលខេត្តកណ្តាល ភ្លាមនោះកម្លាំង ជំនាញបានបន្ត តាមរកមុខសញ្ញាឈ្មោះញ៉ុន សំណាត ឃើញកំពង់នៅក្នុងបន្ទប់ របស់ ឈ្មោះប៉េង សុភស្ត័ ភេទស្រី ភូមិត្រពាំងជួន ។ ដោយមានបទបញ្ជាពីលោកស្នងការនិងមានការដឹកនាំសម្រួបសម្រួលពីលោកឧត្តមសេនីយ៍ត្រី ស្នងការរងទទួលផែនប្រឆាំងបទល្មើស និងមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល និងមានការចូលរូមពីលោកមេភូមិ ក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្តិ៍និងនៅចំពោះ មុខ ជនសង្ស័យកម្លាំងជំនាញបានធ្វើការត្រួតពិនិត្យ ឆែកឆេរកឃើញ ថ្នាំញៀន២កញ្ចប់ធំ១កញ្ចប់តូច១កញ្ចប់ ថង់សម្រាប់វិចខ្ចប់ថ្នាំញៀននិងឧបករប្រើប្រាស់ដូចខាងលើ។ នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យ ឈ្មោះ ញ៉ុន សំណាត បានឆ្លើយសារភាពថា ខ្លួនបានទិញថ្នាំញៀន ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ ទិញម្តងៗចំនួនបីជី តម្លៃ៥០០ដុល្លាដើម្បីយកលក់បន្ត បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ៖បញ្ញាស័ក្តិ