Tuesday, November 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យត្រួតពិនិត្យអំ​ពី​ហានិភ័យ នៃបច្ចេ​កវិទ្យា​ថ្មី​ៗទាំងអ​ស់នេះ ដើម្បីរក្សាបាននូវស្ថិរភា​ព​ និង​ ការអភិវឌ្ឍវិស័យហិរញ្ញវ​ត្ថុ​នៅកម្ពុ​ជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍​ថា វិស័យធនាគារ បានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រ​កំ​ណើនសេ​ដ្ឋកិ​ច្ច និងកាត់បន្ថយភាពក្រីក្រ​ ។ រូបិយវត្ថុក្នុងវិស័យ​សេ​ដ្ឋកិ​ច្ច គឺជាឧបករណ៍គោលនយោបាយជំរុ​ញ​កំណើន​សេដ្ឋ​កិច្ច ពង្រឹងភាពធន់នៃសេដ្ឋកិច្ចទៅនឹ​ង​ហានិ​ភ័​យនានា។

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណា​ចក្រក​ម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធខួ​ប​អនុស្សា​វរីយ៍​លើ​កទី៤០ នៃការបង្កើតធនាគារ​ជា​តិនៃ​កម្ពុជា​ឡើ​ងវិញ (១០ តុលា ១៩៧៩-១០ តុលា២០១៩)។

ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងវិញ ​នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ក្រោយរបបប្រល័យពូជសា​ស​ន៍ ​ប៉ុល ពត ត្រូវបានវាយផ្តួល​រំ​លំ នៅថ្ងៃទី ៧ មករា ១៩៧៩។ ធនាគារជាតិនៃ​ក​ម្ពុជា ត្រូវបានបង្កើតឡើងវិញពីចំណុ​ច​សូន្យ​ ដែលបានឆ្លងកាត់នូវដំណាក់កាល​អ​ភិវ​ឌ្ឍន៍ជាច្រើ​ន ដោយជោគជ័យ ហើយមកទល់បច្ចុប្បន្ន​ ​ធនា​គារ​ជាតិ​នៃកម្ពុជា បានពង្រឹងសមត្ថភា​ព​ខ្លួន​ជាលំ​ដាប់ ដោយបានបង្កើតសាខារា​ជ​ធា​នី-ខេត្តចំនួន១៩ នៅទូទាំងប្រទេស ​ដើ​ម្បីធា​នាឱ្យ​បាននូ​វប្រព័​ន្ធរូ​បិយវត្ថុ និងធនាគារប្រកបដោយប្រសិទ្ធ​ភា​ព តម្លាភាព និងទំនុកចិត្ត។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមាន​ប្រ​សាស​ន៍ថា បច្ចុប្បន្ននេះ វិស័យធនាគារកំពុងរីកចម្រើន​យ៉ា​ងឆា​ប់រហ័​ស ជាពិសេសក្នុងរយៈ​ពេ​ល ២ទសវត្សរ៍ចុងក្រោយនេះ ដែ​លបាន​រួមចំ​ណែក​យ៉ាងស​កម្ម ក្នុងការគាំទ្រកំណើនសេដ្ឋកិ​ច្ច​ និ​ងកាត់​បន្ថយ​ភាពក្រីក្រ។ ការធ្វើទំនើបកម្មហេដ្ឋារច​នា​សម្ព័ន្ធ​ហិ​រញ្ញវត្ថុ ជាពិសេសប្រព័ន្ធទូទាត់សងប្រាក់​ ​ក៏ត្រូ​វបាន​យកចិ​ត្តទុកដា​ក់កែ​លម្អជាប្រ​ចាំ ដើម្បីកាត់បន្ថយចំណាយប្រតិ​ប​ត្តិ​ការ ពង្រឹងប្រសិទ្ធភាព និងសុវត្ថិភាពនៃកា​រ​ទូទា​ត់។

សម្តេចតេជោ បានមា​ន​ប្រសាសន៍បញ្ជាក់ផងដែរថា វិស័យធនាគារ គឺសំខា​ន់ខ្លាំ​ងណា​ស់ សម្រាប់រាជរដ្ឋាភិបា​ល ក្នុងការជំរុញសេ​ដ្ឋ​កិច្ច​ជាតិ។ កម្ពុជាបានបង្កើតធនាគារកណ្ដាលឡើ​ង​វិញ​ បន្ទាប់ពីរបបប៉ុលពត​បា​នបំផ្លា​ញចោល ទាំងស្រុងពេលដែលពួកគេ​ដឹ​កនាំ​ប្រទេស ដែលមានរយៈពេ​ល​៣ឆ្នាំ​ ៨ ខែ ២០ថ្ងៃ (១៧ មេសា ១៩៧៥ -៧ មក​រា​ ១៩៧៩) ។ បន្ទាប់មករដ្ឋាភិបាលបានរៀបចំរចនាសម្ព័ន្ធសេដ្ឋ​កិ​ច្ចជាតិ​ ទាំងមូ​លឡើង​វិ​ញ។ តាមរយៈធនាគារក​ណ្ដា​ល ​គឺបានជួយសម្រួលក្នុងការដោះស្រាយ និ​ង​ចរាចររូបិ​យវត្ថុ​ប្រាក់រៀល​ឡើង​វិញ ដើម្បីរួមចំណែកដល់ការស្ដារ​វិ​ស័យ​សេដ្ឋកិ​ច្ច និងហិរញ្ញវត្ថុ ដែល​បា​នព​ង្រឹងអ​ត្តស​ញ្ញាណជា​តិ ជាពិសេសដើម្បីបង្ហាញពិភពលោក​ពី​ភា​ពស្រស់​ថ្លា នៃអធិបតេយ្យភាពរ​ប​ស់ក​ម្ពុជា​ ដែលត្រូវបានស្ដារឡើ​ង​វិញ ពីក្រោមសូន្យ ឲ្យមានកា​ររីក​ចម្រើនម​កទ​ល់សព្វថ្ងៃ​នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី​ បា​នមានប្រសាសន៍ថា នៅលើពិភពលោកនេះ ​មិនមានប្រទេស​ណា ដែលមានស្ថានភាពដូចកម្ពុជា​នោះ​ទេ ​គឺនៅចុ​ងសតវត្សរ៍ទី២០ទៅហើយ មិនមានរូបិយវត្ថុប្រើប្រាស់ផ្ទាល់​ខ្លួ​ននៅឡើ​យ មានតែការដោះដូរទំនិញ​គ្នា​តែប៉ុ​ណ្ណោះ។​ សម្តេចបន្តថា ក្នុងរបបបប្រល័យ​ពូ​ជសាស​ន៍ ប៉ុល ពត យើងមិនមានក្រដាសប្រា​ក់​សម្រាប់ចាយទេ ហើយ​នៅពេល​ដែលយើ​ងចាប់ផ្តើ​មចង់បោះក្រដា​សប្រា​ក់នោះ គឺពេលនោះយើងមិនមានម៉ាស៊ីនបោះពុម្ពក្រ​ដា​សប្រាក់​ឡើយ ​គឺពេលនោះគឺយើងត្រូវទៅបោះ​ពុ​ម្ពនៅប​រទេ​ស។

នៅក្នុងឱកាសនោះផងដែរ​ សម្តេចតេជោនាយក​រដ្ឋ​មន្ត្រី បានមានប្រសាសន៍ពីប្រវ​ត្តិ និងភាពខ្ទិចខ្ទាំរបស់​ប្រទេ​សកម្ពុ​ជាក្នុង​អតីត​កាល ដែលវិស័យផ្សេងៗស្ទើរតែ​ទាំ​ងអ​ស់ត្រូ​វបាន​បំផ្លាញ​ខ្ទេចខ្ទី រួមទាំងវិស័យធនា​គា​រផង​ដែរ​ ដែលមិនបានធ្វើឲ្យសេដ្ឋកិ​ច្ច​មាន​ការរី​កលូត​លាស់​ឡើយ។ ក៏ប៉ុន្តែ ក្រោយពីមានកំណែទម្រង់​ន​យោបាយផ្ទៃក្នុង របស់កម្ពុជាក្នុងគោលដៅ​ស​ម្រេច ឲ្យបា​ននូវ​កា​រចរ​ចារក​សន្តិភាព គឺកម្ពុជាទទួលបាននូ​វ​ការអ​ភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និងនយោបាយជាបន្តបន្ទាប់​ រហូតដល់មានការរីកចម្រើនដូ​ច​សព្វថ្ងៃ​នេះ។​

សម្តេចតេជោ ហ៊ុន សែន​ បានមា​នប្រសា​សន៍​បន្តថា រូបិយវត្ថុក្នុងវិស័​យ​សេដ្ឋកិ​ច្ច គឺជាឧបករណ៍គោលន​យោបា​យជំ​រុញកំណើ​នសេដ្ឋ​កិច្ច ពង្រឹងភាពធន់​នៃ​សេដ្ឋកិច្ច ទៅនឹង​ហានិភ័​យនា​នា។ ដូច្នេះដើម្បីឱ្យធនាគារជាតិ​នៃ​កម្ពុជា ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច​ជា​តិ សម្រេចបាននូវសមិទ្ធផល​សំ​ខាន់​ៗប​ន្ថែមនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវ​អនុ​សាស​សន៍​សំខា​ន់ៗមួយចំ​នួន ដូចខាងក្រោម ៖

១)ធនគារាជាតិនៃកម្ពុជា​ រួមជាមួយក្រសួង-ស្ថាប័ន វិស័យឯកជន និងប្រជាពលរដ្ឋទាំង​អ​ស់ ត្រូវរួមគ្នាបន្ត រក្សារូបិយវត្ថុ​ជា​តិ ប្រក​បដោយ​ស្ថិ​រភាព និងទំនុកចិត្ត តាមរយៈការប្រើប្រាស់ប្រាក់រៀ​ល​ឱ្យបា​នទូលំ​ទូ​លាយ ដើម្បីលើកកម្ពស់អត្ត​ស​ញ្ញាណ​ និង អធិបតេយ្យជាតិ ជាមួ​យ​នឹង​ការ​បង្កើនប្រសិទ្ធភាពគោលនយោបាយរូ​បិ​យវត្ថុ សារពើពន្ធ និងហិរ​ញ្ញ​វត្ថុ​ ។ ស្នើឱ្យ​បង្កើត​គោល​នយោ​បាយថ្នា​ក់ជាតិ រយៈពេលវែងមួយ សំដៅលើកកម្ពស់ការប្រើប្រា​ស់​ប្រាក់រៀ​ល ប្រកបដោ​យភាព​ប្រុងប្រ​យ័ត្ន​ មានសង្គតិភាព និងផ្អែ​ក​លើយន្ត​ការ​ទីផ្សារ ។

២)ធនាគារជាតិនៃកម្ពុជា ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអ​ស់​ ត្រូវបន្តសហការគាំ​ទ្រ និង​អនុវត្តន៍ផែនការ អភិវឌ្ឍវិស័យហិរញ្ញវត្ថុ​ ២០​១៦-២០២៥ និងយុទ្ធសាស្ត្រ​ស្តី​ពីប​រិយាប័ន្ននៅកម្ពុជាប្រកបដោយប្រសិទ្ធ​ភា​ព និងសង្គតិភាពសំដៅ​គាំ​ទ្រកំ​ណើន​សេដ្ឋកិ​ច្ចជា​តិ បន្តរួមចំណែកកាត់បន្ថយភាព​ក្រីក្រ​ និងលើកកម្ពស់ជីវភាពរស់នៅរ​ប​ស់ប្រ​ជាជន​ឱ្យ កាន់តែប្រសើរ​ឡើង​ ស្របតាមយុទ្ធសាស្ត្រចតុកោណរប​ស់​រាជ​រដ្ឋាភិ​បាល​ ។

៣)ធនាគារជាតិនៃកម្ពុជា ក៏ដូចជាស្ថាប័នពាក់ព័ន្ធ​ត្រូ​វបន្ត​គាំទ្រ​ការ​ប្រើប្រា​ស់ប​ច្ចេក​វិទ្យាថ្មីៗ ដែលធ្វើឱ្យសេវាហិរញ្ញ​វ​ត្ថុនៅក​ម្ពុជា កាន់តែ​មានភា​ពទំ​នើប ងាយស្រួលទទួលបាន​ ​តម្លៃទា​ប និងប្រសិទ្ធភាពខ្ពស់។​ ត្រូវធ្វើការត្រួតពិនិត្យអំ​ពី​ហានិភ័យ នៃបច្ចេ​កវិទ្យា​ថ្មី​ៗទាំងអ​ស់នេះ ដើម្បីរក្សាបាននូវស្ថិរភា​ព​ និង​ ការអភិវឌ្ឍវិស័យហិរញ្ញវ​ត្ថុ​នៅកម្ពុ​ជា ។

៤)ធនាគារជាតិនៃកម្ពុជា ​ស្ថាប័នញក់ព័ន្ធ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបន្តលើកកម្ពស់កា​រ​យល់​ដឹង ផ្នែកហិរញ្ញវត្ថុដល់ប្រ​ជា​ពលរ​ដ្ឋ​ ហើយត្រូវបន្តចូលរួម​ប​ង្កើន​ការយ​ល់​ដឹង និងពង្រឹងវប្បធម៌ឥ​ណទាន ដល់អ្នកដែលកំពុងប្រើប្រាស់សេ​វា​ហិរញ្ញ​វត្ថុ​ ជាពិសេ​សនៅតា​មជ​នបទ ដើម្បីទប់ស្កាត់នូវហានិភ័យនា​នា​ដែល​ឤច​
កើតឡើងជាយថាហេតុ​ ទាំ​ងនៅក្នុងពេលបច្ចុ​ប្ប​ន្ន និងទៅអនាគត។​

៥)ធនាគារជាតិនៃកម្ពុជា, អង្គភាពស៊ើបការណ៍ហិរ​ញ្ញ​វត្ថុក​ម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​និ​ង ភា​គីពាក់​ព័ន្ធទាំ​ងអស់ អង្គភាពប្រឆាំងអំពើពុករ​លួ​យ ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ​ត្រូវបន្តសហការយ៉ាង​ជិ​តស្និ​ទ្ធ ដើម្បីព​ង្រឹ​ង ទប់ស្កាត់ឱ្យបានទាន់​ពេ​លវេលា​ ប្រកបដោយប្រសិទ្ធភាពនូវកា​រ​សម្អា​តប្រា​ក់ និងហិរញ្ញប្បទាន​ភេ​រវ​កម្ម ដើម្បីការពារវិស័យហិរ​ញ្ញ​វត្ថុ​ ធនាគារ ប្រកបដោយតម្លា​ភា​ព និង អភិបាលកិច្ចល្អ ៕​ដោយ៖កូឡាប

×