តាកែវ៖ មនុស្សប្រុសស្រីចំនួន ៨នាក់ ត្រូវបានកងកំលាំងអាវុធហត្ថខេត្តតាកែវ កសាងសំនុំរឿងបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី ០៥ ខែតុលា ២០១៧ នេះ ដោយពួកគេទាំងប្រាំបីនាក់នេះបានជាប់ពាក់ព័ន្ធទៅនឹងការជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់នៅក្នុងផ្ទះសំណាក់ថ្មសពីរ។
កំលាំងជំនាញបានចុះបង្ក្រាបមុខសញ្ញា រក្សាទុកនិងប្រើប្រាស់សារធាតុញៀន ដោយខុសច្បាប់នៅចំណុច ផ្ទះសំណាក់ថ្មស២ នៅក្នុងបន្ទប់លេខ ៤៣ និងបន្ទប់ លេខ៤៥ ស្ថិតនៅក្នុងភូមិ អង្គតាសោម ឃុំអង្គតាសោម ស្រុក ត្រាំកក់ ខេត្តតាកែវ ។
លោកប្រធានការិយាល័យបានបន្តថា ជនសង្ស័យទាំង៨នាក់នោះគឺរួមមានឈ្មោះ ៖
1/ឈ្មោះ មុំ ស៊ីមសំណាង ភេទ ប្រុស អាយុ 21 ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិ ដូនតួត ឃុំ ញ៉ែញ៉ង ស្រុកត្រាំកក់ ។
2/ឈ្មោះ គង់ ផានិត ភេទ ប្រុស អាយុ 21ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ព្រៃរំដេង ឃុំ អង្គតាសោម ស្រុក ត្រាំកក់ ។
3/ឈ្មោះ យៀត វួច អេង ភេទ ស្រី អាយុ 20 ឆ្នាំ មុខរបរ មិនពិត ប្រាកដ រស់នៅ ភូមិ ព្រៃរំដួល ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ។
4/ឈ្មោះ ឃុន សារាយ ភេទ ប្រុស អាយុ 21 ឆ្នាំ មុខរបរ មិនពិត ប្រាកដ រស់នៅភូមិ ព្រៃបាតឃុំ ព្រែកទន្លាប់ ស្រុក លើកដែក ខេត្តកណ្តាល។
5/ឈ្មោះ លី សំណាង ភេទ ប្រុស អាយុ 21ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ព្រៃគុយ ឃុំ លាយបូ ស្រុកត្រាំកក់
6/ឈ្មោះ ស៊ា សុចន្ថា ភេទ ស្រី អាយុ 24 ឆ្នាំ មុខរបរ អ៊ុតសក់ រស់នៅភូមិ ទួលក្លុង ឃុំ អូសារាយ ស្រុកត្រាំកក់
7/ឈ្មោះ ស៊ិន ឧត្តម ភេទ ប្រុស អាយុ 24 ឆ្នាំ មុខរបរ ជាងបិតស្គុតម៉តូ រស់នៅ ភូមិ អង្គតាសោម ឃុំ អង្គតាសោម ស្រុក ត្រាំកក់
8/ឈ្មោះ នាក់ សោភា ភេទ ស្រី អសយុ 21 ឆ្នាំ រស់នៅ ភូមិ ពោធិដុះ ឃុំ ត្រពាំងធំ ស្រុកត្រាំកក់
ដកហូត វត្ថុតាង បានម្សៅក្រាម សថ្លា ចំនួន 14កញ្ចប់ ទំងន់ 1,76ក្រាម សំភារះវេចខ្ចប់ គ្រឿងញៀនមួយចំនួន សំភារៈសេព ថ្នាំញៀនមួយចំនួន ទូរសព្ទ ដៃ ចំនួន 07 គ្រឿង ម៉ូតូ 2គ្រឿង (នីច 1គ្រឿង ឌូប 1គ្រឿង) ៕