Saturday, September 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របួសធ្ងន់​ម្នាក់ និង​ឆេះ​រថយន្ត​ទាំងស្រុង ពេល​បើក​ក្រឡាប់​ដោយ​ខ្លួនឯង នៅ​ចំណុច​ផ្លូវ​កោង ឃុំ​ត្រពាំងរូង​

​កោះកុង ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​ឃុំ​ត្រពាំងរូង បណ្តាល​ឲ្យ​របួសធ្ងន់​ម្នាក់ និង​ឆេះ​រថយន្ត​ទាំងស្រុង ដោយសារ​បើក​ក្រឡាប់​ដោយ​ខ្លួនឯង នៅ​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ​២០១៩ នា​វេលា ១៦​និង​២០ នាទី​ល្ងាច នៅ​ផ្លូវជាតិ​លេខ ៤៨ ចន្លោះ​គីឡូ​ម៉ែត​លេខ ៩៨ – ៩៩ ស្ថិតនៅ​ក្នុងភូមិ​ដី​ទំនាប ឃុំ​ត្រពាំងរូង ស្រុក​កោះកុង​។​

​នគរបាល​មូលដ្ឋាន បាន​បញ្ជាក់ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើតឡើង ១ លើក បង្កឡើង​ដោយ​រថយន្ដ CAMARY ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2A 5683 បើកបរ​ដោយ​ឈ្មោះ សោម ប៉ូវ ភេទ​ប្រុស អាយុ ៤១​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ក្រឡាប់​ដោយ​ខ្លួនឯង នៅ​ចំណុចកើតហេតុ​ខាងលើ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ១ នាក់ ប្រុស ជនជាតិ​ថៃ ពុំ​ស្គាល់​អត្តសញ្ញាណ រងរបួស​បាក់ដៃ​ខាងស្ដាំ ត្រូវបាន​បញ្ជូនទៅ​ស​ង្គោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តកោះកុង​។ ចំណែកឯ​រថយន្ត ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង ៕ ​ដោយ​៖​កូ​ឡាប​

×