ពស់ថ្លាន់យក្សមួយក្បាលនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានជួបរឿងអកុសល ដោយសារតែអ្នកភូមិយកធ្វើចំអិនធ្វើម្ហូបអាហារ នៅពេលវាប្រយុទ្ធជាមួយនឹងបុរសម្នាក់។ នេះបើតាមការចេញផ្សាយរបស់ BBC នៅរសៀលថ្ងៃទី ៥ ខែតុលានេះ។
សន្តិសុខយាមម្នាក់ឈ្មោះ Robert Nababan បានពើបប្រទះនឹងពស់យក្សមួយក្បាលប្រហែលរហូតដល់ ៧,៨មែត្រ នៅក្នុងចំការដូងប្រេង ស្ថិតស្រុក Batang Gansal នៃកោះ Batang Gansal កាលពីថ្ងៃអាទិត្យកន្លងទៅ។
សន្តិសុខម្នាក់នោះព្យាយាមចាប់វា ប៉ុន្តែពស់យក្សនោះបានវាយប្រហារគាត់ និងបុរសម្នាក់ ប៉ុន្តែជាអកុសល ពស់យក្សដ៍ធំនេះត្រូវបានសម្លាប់ ដោយសន្តិសុខ ដោយមានការជួយពីអ្នកភូមិជាច្រើននាក់ផងដែរ។
សន្តិសុខដែលប្រយុទ្ធជាមួយនឹងពស់ថ្លាន់បានរងរបួសធ្ងន់ ប៉ុន្តែមិនគ្រោះថ្នាក់ដល់ជីវិតនោះទេ។
នៅពេលពស់នោះត្រូវគេវាយងាប់ សពរបស់វាត្រូវបានអ្នកភូមិចង់ព្យួរដាក់បង្ហាញ មុនពេលពួកគេកាត់វាជាកង់ៗ ចៀន និងហូបសាច់របស់វា។
បើតាមរូបភាព ពស់នោះមានទម្ងន់ យ៉ាងហោចណាស់ក៏ ១០០គីឡូក្រាមឡើងដែរ៕ សុភ័ក្ត្រ