Thursday, November 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយ​ន្តបុ​កក​ម្មការិនី​ម្នាក់ ស្លាប់ទាំ​ង​ព្រឹក តាមផ្លូវជាតិលេខ​៤​ ក្រុង​ព្រះសី​ហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលបាន​ឲ្យដឹងថា កាលពីម៉ោងជាង៧ព្រឹក ថ្ងៃទី​​១៨ ខែតុលាឆ្នាំ២០១៩នេះ នៅលើកំណាត់ផ្លូវជា​តិ​លេខ​៤ ត្រង់ចំណុចខាងកើតរោងច​ក្រ​ញូស្តា​រ ស្ថិតក្នុងសង្កាត់​លេខ​១​ ក្រុង-ខេត្តព្រះសីហនុ មា​នគ្រោះថ្នា​ក់ចរា​ចរមួយករណី បានកើតឡើ​ង។​

គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្ត​ ១គ្រឿង មិនទាន់ស្គាល់អត្តសញ្ញាណ​ ​(អ្នកបើកបរ និងរថយន្ត បើកគេចខ្លួនបា​ត់​) ​មានទិ​សដៅចេ​ញពីក្រុ​ងព្រះសី​ហនុ បានបុក និងកិនម៉ូតូ ១គ្រឿង ម៉ាក HONDA SCOPY ពណ៌ ស គ្មានផ្លាកលេខ អ្នក​បើកប​រឈ្មោះ​ សុខ លីណា ភេទ ស្រី អាយុ ២៧ឆ្នាំ មុខរបរ កម្មការិនីរោង​ចក្រ​ ។

ស្ត្រីរងគ្រោះ មានទីលំ​នៅប​ច្ចុប្ប​ន្ន ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើកបរមានទិសដៅស្រប​គ្នា បណ្តាល​ឲ្យ​
ឈ្មោះ សុខ លីណា ខា​ងភាគីអ្ន​កបើ​កប​រម៉ូតូ បានស្លាប់នៅនឹងក​ន្លែ​ងកើ​តហេតុ​។

​ករណីនេះ​សម​ត្ថកិច្ច កំពុងស្រាវជ្រាវរករថយន្ត​ប​ង្កគ្រោះ​ថ្នាក់ច​រាច​រខាងលើ​នេះ មកដោះស្រាយតាមនីតិវិធីច្បា​ប់​៕ ដោយ៖ ដែន សីមា

×