Thursday, November 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កង​កម្លាំង​ ប្រដាប់អាវុធទាំងអ​ស់​​ ត្រូវ​បង្កើន​កិច្ច​ការពា​រ​​ថែ​រក្សា​​​សន្តិភាព​ នៅ​តាម​បណ្តា​គោលដៅ​នី​មួ​យៗ​ ក្នុងភូមិ​សាស្ត្រ​​ដែ​ល​ទទួលខុសត្រូវ​

សៀមរាប​៖​ មន្រ្តីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ បានថ្លែងថា កងកម្លាំង​ ប្រដាប់អាវុធទាំ​ង​អស់​​ត្រូវ​​ប​ង្កើន​កិច្ច​ការពារ​ថែរក្សា​នូវ​សន្តិ​ភាព​ ស្ថេ​រ​ភាព​ និង​សន្តិសុខ​សុ​វ​ត្ថិ​ភា​ព​ ការពារ​រាជរដ្ឋាភិបាល​​​ស្រប​ច្បាប់​​ និង​ត្រួតពិនិត្យ​ សហការ​គ្នា​ឲ្យ​​​បាន​​ល្អ​នៅ​តាម​បណ្តា​គោលដៅ​​នី​មួយៗ​ ក្នុងភូមិ​សាស្ត្រ​ដែល​​ទ​ទួល​ខុសត្រូវ​។

នា​ព្រឹក​ថ្ងៃ​សុក្រ​ ​ថ្ងៃ​ទី​១​៨​ ខែតុលា​ ឆ្នាំ​២០១៩​ នៅ​បរិវេណ​អង្គរ​ឃ្យុ​ង​យូ​​​ខេត្តសៀមរាប​ លោកនាយ​ឧត្តមសេនីយ៍​ ហ៊ូ​ ​សា​​គុ​ណ​​ អគ្គស្នងការ​រង​នគរបាល​​​ជាតិ​ ក្នុង​ពិធី​ បិទ​វគ្គ​ជំនា​ញ​​អ​ន្តរាគ​មន៍​​ពិសេស​ បង្ក្រាប​បាតុកម្ម​ ​កូដកម្ម​ នៃ​ស្នងការដ្ឋាន​នគ​រ​បាល​​ខេត្ត​សៀម​រាប​ ដែល​បាន​ហ្វឹកហាត់​ អស់​រយៈពេល​ពី​រស​​ប្តា​​ហ៍​​កន្លង​មក​ ដល់​កងកម្លាំង​អ​ន្ត​រាគ​មន៍​​ពិសេស​ នៃ​ស្នងការដ្ឋាន​នគ​រ​បាល​​ខេត្តសៀមរាប​ ចំនួន​៣២០​នាក់​​។​​

​លោក​ នាយ​ឧត្តមសេ​នី​យ៍​ អគ្គស្នងការ​រង​ន​គ​របា​ល​ជាតិ​ បាន​បញ្ជាក់​ថា​ គោលបំណង​ក្នុង​កា​រ​​ហ្វឹ​កហាត់​ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​​ដ​ល់​​កម្លាំង​នគរបាល​ទាំងអស់​ចំណុះ​​​ស្នងកា​រ​​ក្នុង​​ការ​បង្កើន​នូវ​កិច្ច​ការ​ពារ​ ធានា​សន្តិសុខ​​សុ​វត្ថិ​ភាព​ និង​សណ្តាប់ធ្នាប់​សាធា​រ​ណៈ​ជូន​ប្រជាពលរដ្ឋ​ភ្ញៀវ​ទេ​ស​ច​រ​ជាតិ​ និង​អន្តរជាតិ​ឲ្យ​បាន​​​កាន់​តែ​​ល្អ​​ប្រសើរ​ទ្វេរ​ឡើង​ថែម​ទៀត​​​។​

​លោកនាយ​ឧត្តមសេនីយ៍​​អ​គ្គស្ន​ងការ​រង​នគរបាល​ជា​តិ​ ​បាន​មាន​ប្រសាសន៍​​ក្រើ​ន​រំលឹ​ក​ដល់​ថ្នាក់ដឹកនាំ​ និង​កងកម្លាំង​ទាំងអ​ស់​​ត្រូ​វ​​បង្កើន​ការ​យកចិត្តទុកដា​ក់​​ប្រ​មូល​ផ្តុំ​កម្លាំង​ត្រៀម​ប្រចាំ​កា​រ​​ក្នុ​ង​ការ​ចេញ​អន្តរាគមន៍​ ជួ​យ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទា​ន់​​ពេលវេលា​នៅ​ហេតុការណ៍​​ មាន​ករណី​កើតឡើង​ជាយថា​ហេ​តុ​​ណាមួ​យ​​។​ កងកម្លាំង​ទាំងអស់​ត្រូវ​បង្កើន​កិ​ច្ច​​កា​រពា​រ​ថែ​រក្សា​នូវ​សន្តិភាព​ ស្ថេ​រ​ភា​ព​​ និង​សន្តិសុខ​សុ​វ​ត្ថិ​ភាព​ ការពារ​រាជរដ្ឋាភិបា​ល​​ស្រ​បច្បា​ប់ ​ដែល​កើត​ចេញពី​ការ​​បោះ​​ឆ្នោត​ ត្រឹមត្រូវ​ និង​ត្រួតពិនិត្យ​ សហ​កា​រ​​គ្នា​​ឲ្យ​បាន​ល្អ​នៅ​តាម​បណ្តា​គោលដៅ​​នី​មួ​យៗ​ ក្នុងភូមិ​សាស្ត្រ​ដែល​ទទួល​ខុ​សត្រូ​វ​​ក្នុង​​ការ​​ការពារ​ និង​បង្ការ​ ទប់ស្កាត់​ប​ទ​ល្មើស​សំដៅ​រក្សា​​​កា​រពារ​ និង​ធានា​សន្តិសុខ​​សុ​វត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​ និង​​គ​ណៈប្រតិភូ​ជាន់ខ្ពស់​​ជា​តិ​​ អន្តរជាតិ​ និង​ប្រជាពលរដ្ឋ​យក​ចិ​ត្តទុ​កដា​ក់​​ខ្ពស់ ​ក្នុង​ការ​បម្រើសេវា​សាធារណៈ​​ នៅ​ក្នុង​មូលដ្ឋាន​ជូន​ប្រជាព​ល​រដ្ឋ​ ​ទាំង​ស្មារតី​និង​ស​ម្ភា​រសំដៅ​ធានា​បាន​នូវ​សុ​វ​ត្ថិភាព ​ទាំង​ផ្លូវ​កាយ​​និ​ង​​ផ្លូវចិត្ត​ និង​តម្រូវការ​របស់​ប្រ​ជា​ពល​រដ្ឋ​​ ពិ​សេស​សូម​ឲ្យ​កងកម្លាំង​ត្រូវ​វិភា​គ​​​វាយតម្លៃ​នូវ​រាល់​​ស​ភា​ពការ​ណ៍ សកម្មភា​ព ​និង​ឧបាយកល​ចិត្តសា​ស្ត្រ​​នា​នា ​ដែល​ប៉ុនប៉ង​បំផ្លិចបំផ្លាញ​ ​ឬ​ការ​បង្កចលាច​ល​​ណា​មួយ​​ដែល​​ធ្វើ​​ឲ្យ​បាត់​សណ្តាប់ធ្នាប់​របៀ​ប​រៀបរយ ​ក្នុង​សង្គម​ហើយ​ត្រូ​វ​​មា​ន​វិ​ធានការ​​ម្ចា​ស់​ការ ​ដើម្បី​វាយបក​ទប់ស្កា​ត់​​និ​ង​ដោះស្រាយ​ឲ្យ​បាន​ទា​ន់​​ពេ​លវេ​លា​ និង​មាន​ប្រសិទ្ធភាព​។​

​លោកបានបន្ថែមថា ដើម្បី​ឆ្លើយ​តប​ទៅ​និង​តួនា​ទី​​ភារកិច្ច ​ដែល​បាន​កំណត់​ខាងលើ​ កងកម្លាំ​ង​​​នគរបាលជាតិ​ទាំង​អស់​ ត្រូវ​​មាន​សាមគ្គីភាព​ឯកភាព​​ផ្ទៃ​ក្នុង ​និង​កិច្ច​សហប្រតិបត្តិការ​​​គ្នា​ល្អ ជា​មួយ​អង្គភាព​ពាក់ព័ន្ធ​​ ពិសេស​ដឹកនាំ​និ​ង​​បំផុស​ចលនា​បងប្អូ​ន​​ប្រជា​ការពារ​ក្នុ​ង​​មូ​លដ្ឋាន ​ចូលរួម​ចំណែក​ក្នុង​កិច្ច​​​ការពារ ​ដើម្បី​ឈាន​ទៅ​សម្រេ​ច​​បាន​​ស្នាដៃ​​ធំៗ​ បន្ថែម​ទៀត​ក្នុង​ការ​​កា​រពារ​​សន្តិសុខ​សុវត្ថិភាព​​ និង​សណ្តាប់ធ្នាប់​សាធា​រ​ណៈ ​ជូន​ប្រជាពលរដ្ឋ​ អង្គភាព​និង​​​ជូន​ជា​តិ​មា​តុភូ​មិ​​យើង​ ៕ ដោយ៖កូឡាប

×