Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​អ​រូបិយ​វិទ្យា​ថត​បាន​ស្រមោល​ខ្មៅ របស់​ស្ត្រី​ម្នាក់​បោះពួយ​យ៉ាង​លឿន ក្នុង​ហាង​ស្រា​បុរាណ ដែល​ពុំមាន​មនុស្ស​សោះ​

​មានរឿង​តំណាល​តៗ​គ្នា​ជាច្រើន​ពី​ហាង​ស្រា​បុរាណ The Griffin ទីក្រុង Wakefield មណ្ឌល Yorkshire ប្រទេស​អង់គ្លេស ជាច្រើន​ឆ្នាំ​មកហើយ ។ ចំពោះ​អ្នក​អ​រូបិយ​វិទ្យា Andrew Williamson បាន​ឃ្លាំមើល​មួយរយៈ​ពេល​វែង តែ​លោក​ពុំដែល​បានឃើញ​នូវ​រឿងរ៉ាវ​សម្បូរបែប​នៅ​ទីនោះ​ម្តងណា​ឡើយ រហូតដល់​ពេល​លោក​ឃើញ​ស្រមោល​ខ្មៅ​១ ក្នុង​រូបថត ដែល​លោក​ថត​បាន​ដោយ​ផ្ទាល់ដៃ ។​

ស្រមោល​ខ្មៅ បង្ហាញ​វត្ត​មាននៅ​ពីមុខ​រូបថត​ព្យួរ​នៅ​ជ​ញ្ចាំ​ង​

​អ្នកវិទ្យាសាស្ត្រ​វ័យ​៥៤​ឆ្នាំ​នោះ ឲ្យ​ដឹងថា ស្រមោល​ខ្មៅ​ដែល​ដើរកាត់​ក្នុង​រូបភាព​នេះ មាន​រាងរៅ​ស្រដៀង​នឹង​មនុស្ស​ស្រី​ម្នាក់ ។ ប៉ុន្តែ​ខណៈពេល​លោក​ថត​បាន​រូបនេះ ក្នុង​ហាង​ពុំមាន​នរណាម្នាក់​ទេ ក្រៅពី​រូបលោក ។​

​មុនពេល​បាន​មើលរូប​ភាព​នេះ ម្ចាស់​ហាង​លោក Michael Briggs អាយុ ២៩​ឆ្នាំ ក៏​ធ្លាប់​ប្រទះឃើញ​ហេតុការណ៍​ចម្លែកៗ ក្នុង​កាមេរ៉ា​សុវត្ថិភាព ក្រោយពេល​ហាង​របស់លោក​បិទទ្វារ​នាពេល​យប់​អា​ធ្រា​ត ។ Michael ឲ្យ​ដឹងថា មានពេលខ្លះ​កែវ​ក្នុង​ហាង​ដែល​ព្យួរ​បាន​ធ្លាក់​…​សេរី ដោយ​ពុំមាន​មូលហេតុ ។​

​ពេលខ្លះ​ដប កែវ នៅ​រាយប៉ាយ​ពេញ​ហាង ទោះបីជា​ខណៈពេល​នោះ​ពុំមាន​ទទួលភ្ញៀវ​ទេ ។​

​អ្នក​អ​រូបិយ​វិទ្យា Andrew ពុំ​ត្រឹម​ឃើញ​ស្រមោល​ខ្មៅ​ប៉ុណ្ណោះ​ទេ លោក​តែង​ទទួល​អារម្មណ៍​ពី​វត្តមាន​អ្វីមួយ ដែល​អ​រូបិយ នៅ​ហាង​ស្រា​បុរាណ​នេះ​។ ពេលខ្លះ​លោក​បាន​ប្រើប្រាស់​ញ្ញាណ​ទី​៧ របស់ខ្លួន​ដើម្បី​សំឡឹងមើល​បាតុភូត​ដ៏​ចម្លែក​នេះ ។​

​ហាង​ស្រា​បុរាណ​នេះ បង្កប់​នូវ​រឿងរ៉ាវ​អាថ៌កំបាំង​ជាច្រើន​

​អ្នក​អ​រូបិយ​វិទ្យា Andrew Williamson ទទួល​អារម្មណ៍​ថា មានរឿង​ចម្លែក​ក្នុង​ហាង​ស្រា​បុរាណ​នេះ​

 

×