Wednesday, September 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​មន្ទីរ​គ្រឿងញៀន​សហការ​ជាមួយ​នគរបាល​ខេត្តកំពង់ធំ ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​

​ខេត្តកំពង់ធំ​៖ កម្លាំង​នគរបាល​មន្ទីរ​គ្រឿងញៀន នៃ​អគ្គស្នងការ​នគរបាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ដោយមាន​ការសម្របសម្រួល​ពី​លោក​អ៊ិត សុធា ព្រះ​រា​ជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ក្នុងនោះ​មាន​ជនជាតិ​ថៃ​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​។​

​ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ខាងលើ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១៤​នឹង​៣០​នាទី ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​សំណាក ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​

​មន្ត្រីនគរបាល​ខេត្តកំពង់ធំ បានឱ្យដឹងថា​ជនសង្ស័យ​ទាំង​៤​នាក់​នោះ​រួមមាន​៖​ទី​១-​ឈ្មោះ SAk SAESONG ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ថៃ​, ទី​២-​ឈ្មោះ សុខ ប៊ុន​សិរិ​ឆ័យ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ​, ទី​៣-​ឈ្មោះ លី តឹក ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិខ្មែរ និង​ទី​៤-​ឈ្មោះ គង់ វណ្ណៈ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ។​

​ក្នុង​ប្រតិបត្តិការ​ខាង​ខាងលើ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមានៈ​គ្រឿងញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​ICE ចំនួន​៤០​កញ្ចប់ ទម្ងន់​ប្រមាណ​៤០​គីឡូក្រាម​, រថយន្ត​២​គ្រឿង​។​

​មន្ត្រីនគរបាល​នៃ​មន្ទីរ​គ្រឿងញៀន បានឱ្យដឹងថា​កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​និង​តាមដាន​ក្រុម​ជនសង្ស័យ​ជាង​មួយខែ​មកហើយ រហូតដល់​រសៀល​ថ្ងៃទី​២១​នេះ សមត្ថកិច្ច​បាន​សហកា​រ​គ្នា​បង្ក្រាប​ជាក់ស្តែង​តែម្តង​។ ប្រភព​ដដែល​បន្តថា​យោងតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បានឱ្យដឹងថា​គ្រឿងញៀន​ខាងលើ នាំចូល​ពី​ថៃ មក​កម្ពុជា​តាម​ច្រក​ជាំ អូរ​ស្មាច់ ខេត្តឧត្ដរមានជ័យ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ រួមជាមួយ​វត្ថុតាង​កំពុង​បាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ដើម្បី​សាកសួរ​យក​ចម្លើយ​និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​ដោយ​៖​កូ​ឡាប​

×