Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​ព្រះសីហនុ ថា ករណី​បុរស​ម្នាក់​ស្លាប់​នៅ​ភូមិ​ស្មាច់​ដែង គឺ​ស្លាប់​លង់ទឹក មិនមែន​ធ្វើអត្តឃាត​ទេ​

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បំភ្លឺ​ករណី​មានការ​ចុះផ្សាយ របស់​បណ្តាញ​ផ្សព្វផ្សាយ​មួយចំនួន​ថា មាន​ប្រជាពលរដ្ឋ​ម្នាក់​សម្លាប់ខ្លួន នៅលើ​ទីតាំង​ដី​លំនៅដ្ឋាន និង​ដី​ធ្លាប់​រស់​អាស្រ័យ​ផល ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក្រោយ​លំនៅដ្ឋាន របស់គាត់ ត្រូវ​ក្រុមហ៊ុន​អេ​វើ​ហ្គ្រី​ន និង​អាជ្ញាធរ ដាក់​កម្លាំង​ឈូស​បំផ្លាញចោល​នោះ ថា​ជា​រឿង​មុន​ពិត​ទេ​។​

​ចំពោះ​ករណី​ខាងលើនេះ លោក ឈិន សេង​ងួន អភិបាលរង​ខេត្ត​ព្រះសីហនុ និយាយ​ក្នុងនាម​រដ្ឋបាលខេត្ត​នេះ ក៏បាន​ចេញមក​បំភ្លឺ​ព័ត៌មាន នៃ​ការស្លាប់​នេះ ជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណជន និង​អ្នកសារព័ត៌មាន ឱ្យបាន​ជ្រាបថា​៖ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ មាន​គេហទំព័រ​មួយ បានចេញ​ផ្សាយ​អត្ថបទ របស់ខ្លួន​ក្រោម​ចំណងជើង​ថា “​បុរស​ម្នាក់​បានធ្វើ​អត្តឃាត ក្រោយពី​អាជ្ញាធរ​ចុះ​រុះរើ​កម្ទេច​ផ្ទះ​នៅ​ខេត្ត​ព្រះសីហនុ​” ។​

​ផ្តើម​ពី​បញ្ហា​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​ជម្រាបជូន​ថា ការចេញផ្សាយ របស់​គេហទំព័រ​មួយ​ស្តីពី​ករណី​ខាងលើ គឺ​មិនមែនជា​ការពិត​នោះឡើយ​។ លោក​ថា បើតាម​ការចុះពិនិត្យ​ជាក់ស្តែង របស់​សមត្ថកិច្ច និង​ធ្វើការ​សាកសួរ​ប្រពន្ធ​ជនរងគ្រោះ បាន​បញ្ជាក់ថា ជនរងគ្រោះ គឺ​ស្លាប់​ដោយសារ​លង់ទឹក ដែល​ទីតាំង​កើតហេតុ​ស្ថិតនៅ​ចំណុច​ដី​ក្រុមហ៊ុន​អេ​វឺ​ហ្គ្រី​ន (​ព្រែក​ត្របែក​) ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​លោក ឈុន សេង​ងួន ឲ្យ​ដឹង​ដូច្នេះ រួច​បញ្ជាក់ថា តាម​ការបំភ្លឺ របស់​ប្រពន្ធ​ជនរងគ្រោះ គឺ​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង ៣ និង​៣០​នាទី​ទៀបភ្លឺ ជនរងគ្រោះ​មានឈ្មោះ ឡឹង រិ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ចាំ​ដី ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​មាន​ស្រុកកំណើត​នៅ​ខេត្តកោះកុង​។ ហើយ​ថា ជនរងគ្រោះ មាន​ប្រពន្ធ​ឈ្មោះ សុខ ធី អាយុ​៤៧​ឆ្នាំ ជនជាតិ​វៀតណាម ហើយ​ជនរងគ្រោះ​ធ្លាប់​ជាប់ពន្ធនាគារ នៅ​ខេត្តកោះកុង នៅ​ឆ្នាំ​២០១៥ និង​ចេញពី​ពន្ធនាគារ​វិញ​នៅ​ខែកក្កដា ឆ្នាំ​២០១៨ រួច​ក៏បាន​មក​រស់​នៅលើ​ទីតាំង​កើតហេតុ​ខាងលើនេះ ដោយ​ចាំ​ដី​ឱ្យ ឈ្មោះ ថាច់ គឹម​លាង រហូតមក​។​

​លោក ឈិន សេង​ងួន អភិបាលរង​ខេត្ត​ព្រះសីហនុ បញ្ជាក់​បន្ថែមថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ឈ្មោះ ឡឹង រិ​ន មាន​អាកា​រៈ​ចុក​រោយ​ឆ្អឹងខ្នង ក៏បាន​ឲ្យ​ប្រពន្ធ​កោសខ្យល់​តាំងពី​វេលា​ម៉ោង​១ រសៀល​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩ បន្តបន្ទាប់​មក​ជនរ​ង​គ្រោះ ក៏បាន​ធ្វើដំណើរ​ទៅ​ដោះ​រនង​ដាក់​ត្រី និង​ធ្វើការ​ជួសជុល​ម៉ាស៊ីន ទូក​រហូតដល់​ម៉ោង ៣​ទៀបភ្លឺ ទើប​ចូលដេក​។ លោក​បន្ត​ដកស្រង់​សម្តី ប្រពន្ធ​ជនរងគ្រោះ​មក​បំភ្លឺថា លុះដល់​វេលា​កើតហេតុ ជនរងគ្រោះ ក៏បាន​ចេញទៅ​មើល​សន្ទូចរនង​ដាក់​ត្រី​។ ប៉ុន្តែ​រហូតដល់​ម៉ោង ៤ និង​៣០​នាទី​ទៀបភ្លឺ ទើប​គេ​ប្រទះឃើញ​លង់ទឹក​ស្លាប់​តែម្តង​។​

​លោក ឈិន សេង​ងួន បញ្ជាក់ថា បច្ចុប្បន្ននេះ សាកសព​ជនរងគ្រោះ ត្រូវបាន​កម្លាំង​ជំនាញ ប្រគល់ជូន​ក្រុមគ្រួសារ​សព ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី បន្ទាប់ពី​បាន​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​រួច​។​

​និយាយ​ដល់​ត្រង់ចំណុច​នេះ លោក ឈិន សេង​ងួន បំភ្លឺថា អាស្រ័យ​ដូច​បាន​គោរព​ជម្រាបជូន​ខាងលើ ក្នុងនាម​រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សាធារណជន និង​អ្នកសារព័ត៌មាន មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕ ដោយ​៖ ដែន សីមា​

×