Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទាប់ពី​រង​ភាពអាម៉ាស់​ដោយ​ត្រូវ​បាក់​កៅអី​ពេល​ទៅធ្វើ​សក់ នារី​ដ៏​ធាត់​នេះ​នឹកឃើញ​រកប្រាក់​ដ៏​គួរ​ឲ្យ​សរសើរ​

Jamie Lopez ជំនាញការ​ខាង​តុបតែង​ខ្លួន អាយុ ៣១​ឆ្នាំ នៅ​ឡា​វេ​ហ្គាស អាមេរិក បាន​ទ្រាំទ្រ​នឹង​ក្រសែភ្នែក​មាក់ងាយ​របស់​មនុស្ស​ជាច្រើន​អស់​រយៈពេល​ច្រើន​ឆ្នាំ ដោយសារតែ​រូបរាង​ដ៏​សែន​ធាត់​របស់​នាង ដែលមាន​ទម្ងន់​ដល់​ទៅ ២២៧kg ។ នាង​ជក់​ចិត្តនឹង​ការតុបតែង​ខ្លួន​យ៉ាងខ្លាំង និង​អតិថិជន​ដ៏​ស្និទ្ធស្នាល​ម្នាក់​របស់​ហាង​ធ្វើ​សក់​នានា ។ រូបរាង​ដូច​យក្ស​របស់ Jamie តែ​ជួប​ការលំបាក​ជា​ជួយ​នឹង​កៅអី​នៅតាម​សាឡ​ន រហូតដល់​ថ្ងៃមួយ​នាង​បាន​ជួប​រឿង​អាម៉ាស់​មិនអាច​បំភ្លេចបាន និង​បាន​ជំរុញ​ចិត្ត​នាង​ត្រូវធ្វើ​រឿង​អ្វីមួយ​នោះ ។​

​ថ្ងៃនោះ​នាង​បាន​ទៅធ្វើ​សក់​ដូច​ធម្មតា ។ ពេល​អង្គុយ​លើ​កៅអី ទើបតែ​ងាក​ខ្ល​យ​ន​ស្វាគមន៍​ជាង​ធ្វើ​សក់​ស្រាប់តែ​លាន់​ស្នូរ​ប្រឹបៗ​នៅក្រោម​តូច មិនទាន់​ដឹងថា មានរឿង​អ្វី​ផង ស្រាប់តែ​កៅអី​បាក់​ប្រឹប​ភ្លាមៗ​បណ្តាល​ឲ្យ​នាង​ដួល​ផ្ញា​របះ​ជើង​ធ្វើ​ឲ្យ​ភ្ញៀវ​ទាំងអស់​នៅក្នុង​ហាង​ងាក​ស្រមក​មើល​ទាំង​ទឹកមុខ​ពេបជ្រាយ ។ ជាច្រើន​ខែ​បន្ទាប់ពីនោះ Jamie មិន​ហ៊ាន​ទៅកាន់​ហាង​ធ្វើ​សក់​ទៀត និង​គិតថា ប្រាកដ​ជាមាន​មនុស្ស​ធាត់​ជាច្រើន​ទៀត ជួប​រឿង​មិន​សប្បាយចិត្ត​ដូច​នាង​ដែរ ។ នាង​ក៏​ចាប់ផ្តើម​សន្សំ​ប្រាក់ រួច​បើកហាង​ធ្វើ​សក់​មួយ​សម្រាប់​ស្ត្រី​ធាត់​មាន​ឈ្មោះថា Babydoll Beauty Coutur ហាង​របស់ Jamie ត្រូវបាន​បំពាក់​កៅអី​ពិសេស​ធំ​ទូលាយ​អាច​ផ្ទុក​ទម្ងន់​ដល់ ៣៦៥kg ៕​

×