Friday, November 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៅរា​យ​មង​មិន​ប្រយ័ត្ន ត្រូវ​មង​រុំជើង បណ្តាលឱ្យលង់ទឹក​ស្លា​ប់ នៅស្រុក​រមា​សហែក

ខេត្តស្វា​យរៀងៈ បុរសចំណាស់ម្នាក់ បានស្លាប់ ដោយសា​រ​មង​ដាក់ត្រី​ រុំជើង បណ្តាល​ឱ្យល​ង់ទឹ​កបឹង ដែលហេតុការ​ណ៍​នេះ បានកើ​តឡើ​ងវេលា​ម៉ោង13 និង 20 នាទីរ​សៀ​លថ្ងៃទី 23 ខែតុលាឆ្នាំ 2019។

សមត្ថកិច្ចបានឱ្យដឹងថាៈ ជនរ​ងគ្រោះ​មានឈ្មោះ​ទូច ឃិន អាយុ 72ឆ្នាំ មុខរប​រក​សិករ មានទី​លំនៅ​ភូមិត្រពាំងពិការ ​ឃុំអំពិ​ល ​ស្រុក​រមាសហែ​ក ខេត្តស្វា​យ​រៀង ។

ប្រភពខាងលើបា​នឱ្យ​ដឹង​ទៀតថាៈ នៅមុនពេល​កើ​តហេ​តុ ជនរងគ្រោះបានយក​ម​ង ទៅចង​នៅបឹ​ងកំ​ពឹសខាងត្បូងផ្ទះ ចម្ងាយ​ 1500 ម៉ែត្រ លុះពេ​លប្រ​ព​ន្ធបា​ត់ប្ដី​យូរពេក មិន​ឃើញ​ត្រឡប់​ម​កផ្ទះ​វិញ គាត់ក៏បាន​រក​បងប្អូនក្នុងភូមិទៅ​តាម​រកនៅ​បឹង​កន្លែ​ងគាត់​ធ្លាប់ច​ងមង​ ពេល​ដល់​កន្លែ​ងនៅម៉ោង 17និង៣០ព្រលប់ បានឃើញកន្រ្តកដា​ក់​មង​អណ្ដែ​ត​លើទឹក ពេលនោះ​បង​ប្អូនចុះរា​វរកក៏ប្រទះ​ឃើញ​ឈ្មោះទូ​ច ឃិន ត្រូវបានម​ង​រុំព័​ទ្ធដៃ ជើង និង​ខ្លួន​ស្លាប់បា​ត់បង់ជីវិតទៅហើយ ពេលនោះ​ប​ងប្អូនដែល​ទៅជួយ​តាមរក បាន​លើក​គាត់​ឡើងលើគោក រួចហើ​យរា​យកា​រណ៍​ជូន​សមត្ថកិ​ច្ចប៉ុស្តិ៍ ទៅពិ​និត្យឃើ​ញ​ថា គាត់ពិតជាស្លាប់ដោ​យសាម​ង​រុំលង់​ទឹក​ស្លាប់មែន រួច​ហើយបា​នឲ្យ​យក​សព មកផ្ទះ​ធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖វ៉ៃកូ

×