Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បាត់​ប្តី​​៣​ថ្ងៃ ប្រពន្ធតាមទាន់ ឃើញលួ​ចលា​ក់មា​​ន​ស្រ្តី​ថ្មី​នៅបន្ទប់ជួល

spot_img

ភ្នំពេញ ៖ សមត្ថ​កិច្ច​មូលដ្ឋានចោមចៅ២ ​បានឃាត់ខ្លួនបុរសម្នាក់ និងស្រ្តីម្នាក់ ដែល​​មក​​​លួច​លាក់​បង្កាត់ភ្លើងស្នេហ៍នៅបន្ទប់​​ជួ​​ល​មួ​យ​កន្លែ​ង ។ ការឃាត់ខ្លួននេះ​ យោងតាមការពាក្យប្តឹ​ង​​​រប​​ស់ស្រ្តី​​​ម្នាក់ ដែ​លបាន​បាត់​ប្តី​រ​​បស់​​ខ្លួ​ន៣​ថ្ងៃ ហើយលួ​ចលា​ក់មា​​ន​ស្រ្តី​ថ្មី​ ចោលប្រ​​ព​ន្ធ​កូន​​។ ​សមត្ថ​កិច្ច ក៏បាននាំខ្លួនពួកគេមកប៉ុ​​​ស្តិ៍រដ្ឋ​បាល​នគរ​បាល​ចោម​​​​​ចៅ២ ធ្វើការ​​​ដោះស្រា​យ ដើម្បីប​ញ្ចប់​រឿង។



ហេតុការណ៍នេះ បានកើតឡើង នៅក្នុងបន្ទប់ជួលមួយក​ន្លែ​ង បង្កឲ្យមានការភ្ញាក់ផ្អើលកា​លពី​​​វេលា​​ម៉ោ​ង៧និង៣០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅ​ក្នុ​ងសង្កា​​ត់​ចោ​ម​​ចៅ២ ខណ្ឌពោធិ៍សែនជ័​​យ​​ រាជ​​​ធានីភ្នំ​​ពេ​​ញ។

ស្រ្តីម្នាក់ ដែលបាត់​ប្តីពីផ្ទះ​ចំនួ​​ន​៣ថ្ងៃ​ មានការ​សង្ស័យថាប្តី​អា​ចមា​នស្រី​​ថ្មីនៅ​​​ខា​ងក្រៅផ្ទះ ក៏តាម​ដាន​រហូ​ត​ទាន់ ឃើញទាន់ផ្ទាល់ភ្នែក ប្តី ​លួ​ចលាក់មានស្រីថ្មី នៅបន្ទប់ជួលមួយកន្លែ​ង​ ហើយស្រ្តីជាប្រពន្ធ បានយ​កសោមកចា​ក់ទ្វា​​ប​ន្ទប់​ជួលពី​ខា​​ងក្រៅ​​ រួចទៅប្តឹងសមត្ថ​កិ​ច្ចន​គរបាលប៉ុស្តិ៍ ឲ្យមកជួយអន្តរាគមន៍។

​ស្រ្តី​ជាប្រពន្ធដើមមានឈ្មោះ ហ៊ុន ដាលីន អាយុ២៧​ឆ្នាំ ​មុខរបរ កម្មកររោងចក្រ ស្នាក់នៅម្ដុំភូ​មិ​ឯក​រាជ្យ៣ សង្កាត់ស្ទឹងមានជ័យ​ ​ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ មាន​ស្រុកកំ​ណើតនៅ​ភូមិ​ពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ​ ។ ចំណែកប្តីជើងល្អនោះ ឈ្មោះ គា​ ធារិទ្ធ អាយុ៣១ឆ្នាំ មុខរ​បរ​ ជាងដែក មានស្រុកកំណើតនៅឃុំភូមិ​ជា​មួយ​គ្នា។ រីឯស្រីស្នេហ៍នោះ មិនត្រូវគេស្គាល់ឈ្មោះនោះទេ។

ហ៊ុន ដាលីន បាននិយាយថា នាងបានរៀបការជាមួយប្តីមានរយៈពេល៧ឆ្នាំមកហើយ​ ​មានកូនចំនួន​២​នាក់​។ ប្តីរ​បស់គាត់ ពីដំបូងល្អ​ណាស់​ មិនដែ​លធ្វើ​អ្វីឲ្យរូបគាត់ពិបាក​ចិ​ត្តទេ ទើបតែ​មួយ​រយៈក្រោយនេះ​ ចេះតែប្លែ​កៗ មិនបា​ន​ផ្ដល់​លុយ​មកឲ្យ​ខ្លួន​សោះ​ ថែមទាំងប្រើអំពើ​ហិ​ង្សាម​កលើរូបគាត់ទៀ​ត ទើបគាត់មាន​កា​រស​ង្ស័យ ក៏បានតាមដា​ន​ ស្រាប់តែឃើញប្ដី​យ​កស្រី​ស្នេហ៍​ មកជួល​ប​ន្ទប់រស់នៅតែ​ពីរនា​ក់​។ ទើបបាន យកសោមកចា​ក់ទ្វាបន្ទប់ជួលពីខាង​ក្រៅ មិនឲ្យ​ចេញរួច ហើយបាន​រាយកា​រណ៍ឲ្យសម​ត្ថកិ​ច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍ចោម​ចៅ​២ ឲ្យចុះ​ម​កជួយធ្វើ​អន្ត​រាគ​មន៍ ហើយនគរបាលឃាត់​ខ្លួនប្រុសស្រីទាំងពីរ យ​កមកប៉ុស្តិ៍ដើ​ម្បីដោះ​ស្រាយ៕ដោយ៖បញ្ញាស័ក្តិ

 

spot_img
×