Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​ខ្លាំង​មែន អតីតមន្ត្រី​សុរិយោដី​ខេត្ត​ប៉ៃលិន​ម្នាក់ ជាប់​ក្នុង​គុក​ហើយ វាយ​ទណ្ឌិត​ដូចគ្នា​របួស​ ៣ ​នាក់​ទៀត​

​ប៉ៃលិន​៖ ជនជាប់ចោទ​ឈ្មោះ រឿន ចរិយា ជា​អតីតមន្ត្រី​នៃ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ប៉ៃលិន ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ បាន​ប្រើ​អំពើហិង្សា វាយ​ទណ្ឌិត​ដូចគ្នា ឲ្យ​រងរបួស​ចំនួន​៣​នាក់ នៅក្នុង​ពន្ធនាគារ​។

​សាច់ញាតិ​ជនជាប់ចោទ និង​មេធាវី​ការពារ​ក្តី​ឲ្យ​ស្ត្រី​បោកប្រាស់ ជា​អតីតមន្ត្រី នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​ប៉ៃលិន ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ រឿង​ឆ​បោកប្រាក់គេ និង​ធ្លាប់​វាយ​អ្នកទោស​ក្នុង​ពន្ធនាគារ​ឯ​ខេត្ត​ប៉ៃលិន បាន​ស្នើសុំ​នៅក្រៅ​ឃុំ​។ ប៉ុន្តែ​អគ្គព្រះរាជអាជ្ញា​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ បាន​បើកសវនាការ​សាកសួរ​លើ​សំណុំ​រឿងនេះ ដោយ​សម្រេច​មិន​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​នោះទេ ។​

​ក្នុង​អង្គ​សវនាការ​ជំនុំជម្រះ កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ កន្លងមកនេះ អគ្គព្រះរាជអាជ្ញា​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ បាន​បើកសវនាការ​សាកសួរ​លើ​សំណុំរឿង​ស្ត្រី​ឈ្មោះ រឿន​ចរិយា អាយុ​៣២​ឆ្នាំ ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ប្រជាពលរដ្ឋ​អស់​រាប់សែន​ដុល្លារ កាលពី​ថ្មីៗ​នេះ ហើយ​បានសម្រេច​មិន​អនុញ្ញាត​ឲ្យ​មានការ​ដោះលែង​ជន​ត្រូវ​ចោទ​ម្នាក់នេះ នៅក្រៅ​ឃុំ​ឡើយ ។

ស្ត្រី​ជាប់ចោទ​ឈ្មោះ រឿន ចរិយា ប្រឈមមុខ​តាមផ្លូវ​ច្បាប់​រឿង​បោកប្រាស់​លុយ​គេ​រាប់សែន​ដុល្លារ ចំនួន​៥​បណ្តឹង​ប៉ុណ្ណោះ​។ ស្ត្រី​ជាប់ចោទ​រូបនេះ មាន​បទល្មើស​ថ្មី​បន្ថែមទៀត ក្នុងករណី​ប្រើ​អំពើហិង្សា វាយ​ទណ្ឌិត​ដូចគ្នា ឲ្យ​រងរបួស​ចំនួន​៣​នាក់ នៅក្នុង​ពន្ធនាគារ​។​

ឈ្មោះ រឿន ចរិយា ជា​អតីតមន្ត្រី នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​ប៉ៃលិន ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ ហើយ​ត្រូវ​តុលាការ​កាត់ទោស​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​៕​ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

×