Tuesday, February 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកខ្មេះ​ប៉ោម “​មិត្ត​ដ៏​ជិតស្និទ​” ចំពោះ​សុខភាព​និង​សម្ផស្ស​

spot_img

​ទឹកខ្មេះ​ប៉ោម​តែង​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​កែច្នៃ​អាហារ​សំដៅ​ជួយ​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​ពិសា​ជាង ។ ទន្ទឹមនឹងនេះ​វា​ក៏​នៅមាន​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​ជាច្រើន​ទៀត​ចំពោះ​សុខភាព និង​សម្ផស្ស​ដែល​ពុំ​សូវ​មាន​នរណា​ដឹង ។​

​ជំនួយ​រំលាយ​អាហារ​
​លាយ​ទឹកខ្មេះ​ប៉ោម​១​ស្លាបព្រា​ជាមួយ​ទឹក​១​កែវ (​អាច​បន្ថែម​ទឹកឃ្មុំ​បន្តិច​ប្រសិន​ពិបាក​ផឹក​) ទទួលទាន​នៅពេល​ព្រឹក អាចជួយ​កម្ចាត់​ជាតិពុល​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​បាន​យ៉ាង​ល្អ ។​

​កម្ចាត់​ជាតិពុល​ថ្លើម​
​ដើម្បី​កម្ចាត់​ជាតិពុល​ថ្លើម ជួយ​ឲ្យ​ថ្លើម​រឹងមាំ និង​បំពេញភារកិច្ច​របស់ខ្លួន​បានល្អ អ្នក​គ្រាន់តែ​លាយ​ទឹកខ្មេះ​ប៉ោម​មួយ​ស្លាបព្រា​ជាមួយ​ទឹក​ឧណ្ហៗ​ទទួលទាន​រាល់​ព្រឹក ។​

​ព្យាបាល​ពុក​ឆ្អឹង​
​ទឹកខ្មេះ​ប៉ោម បាន​ប្រសិទ្ធភាព​ជំនួយ​ស្រូបយក​កាល់ស្យូម ។ អ្នក​អាច​បន្ថែម​វា​ទៅក្នុង​អាហារ​ប្រចាំថ្ងៃ ដើម្បី​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ ។​

​សម្រួល​ជាតិ​ស្ករ​ក្នុង​ឈាម​
​ផឹកទឹក​ខ្មេះ​២​ស្លាបព្រា​លាយ​ជាមួយ​ទឹក​ទទួលទាន​មុនពេល​ចូល​គេង​អាច​ពន្យឺតការ​ស្រូបយក​បរិមាណ​ស្ករ​ក្នុង​ឈាម បន្ថយ​កម្រិត​គ្លុយកូស ។​

​បញ្ចុះទម្ងន់​
​ទឹកខ្មេះ​ប៉ោម​មានលទ្ធភាព​រំញោច​ដំណើរការ​បំប្លែង​សារជាតិ​រំលាយ​ខ្លាញ់​លើស ចូរ​ទទួលទាន​វា​មុន​ពេលបាយ​ដើម្បី​សម្រេចបាន​ប្រសិទ្ធភាព ។​

​ធ្វើ​ឲ្យ​ស្បែ​កស​
​រំលាយ​ទឹកខ្មេះ​ប៉ោម​មួយ​ចាន​តូច​ទៅក្នុង​ទឹក​ងូត រាល់ថ្ងៃ​នឹង​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​ប្រែជា​ទន់ ស​ភ្លឺ​ដូច​ធម្មជាតិ ។​

​បង្រួញ​រន្ធ​ញើស​
​លាយ​ទឹកខ្មេះ​និង​ទឹក​តាម​អត្រា​១​ភាគ​៣ បន្ទាប់មក​លាប​លើ​មុខ​ឬ​ត្រង់​កន្លែង​ដែលមាន​រន្ធ​ញើស​ធំៗ​, ធ្វើបែបនេះ ២-៣ ដង​ក្នុង​១​សប្តាហ៍ នឹង​ទទួលផល​ដ៏​គាប់ចិត្ត ៕​

spot_img
×