មនុស្សយ៉ាងហោចណាស់ចំនួន ១៣នាក់បានស្លាប់ ដោយសារការរអិលបាក់ដីនៅភាគខាងត្បូងរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិច។ គ្រោះរអិលបាក់ដីនោះបង្កឡើងដោយសារតែមានភ្លៀងធ្លាក់ខ្លាំង។
មនុស្សចំនួន ៣០០នាក់ត្រូវបានគេរាយការណ៏ថា បានជាប់នៅតំបន់ Romero Canyon។
ប៉ូលីសបាននិយាយថា កន្លែងមានគ្រោះបាក់ដីនោះ មើលទៅដូចជាសមរភូមិក្នុងសង្គ្រាមលោកលើកទី ១៕ សុភ័ក្ត្រ