Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកចុង រំលោភ​កូនចុង អាយុ​៥​ឆ្នាំ បានសម្រេច​២​ដង ត្រូវ​នគរបាល​ស្រុក​វ៉ារិន​ឃាត់ខ្លួន​

spot_img

​សៀមរាប ​៖ ជីដូន​ជនរងគ្រោះ​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​អធិការដ្ឋាន​ស្រុក​វ៉ារិន ពី​ករណី​ឪពុកចុង​រំលោភ​សេពសន្ថវៈ កូនចុង ដែលមាន​អាយុ​៥​ឆ្នាំ បាន​២​លើក នៅក្នុង​ព្រៃ​។​

​លោក វរសេនីយ៍ ហុង ប៉ូ​ហេង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៤ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៩​នេះ​ថា បន្ទាប់ពី​កម្លាំង​នគរបាល​ស្រុក​វ៉ារិន កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​០៣​នាទី សមត្ថកិច្ច​បានទទួល​បណ្តឹង​ពី​ឈ្មោះ ឃួន វ៉ន ភេទ​ស្រី អាយុ​៧០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​កណ្តាល ឃុំ​ល្វា​ក្រាំង ស្រុក​វ៉ារិន ខេត្តសៀមរាប បាន​រៀបរាប់​ប្រាប់ថា មានឈ្មោះ ព្រឿង សំ ភេទ​ប្រុស​(​ជា​កូនប្រសារ​)​បាន​ប្រព្រឹត្ត​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​ទៅលើ​ឈ្មោះ ស​.​ច​.​រ អាយុ​០៥​ឆ្នាំ (​ជា​ចៅស្រី​របស់គាត់​)​កាលពី​ថ្ងៃទី​មិន​ចាំ នៅ​អំឡុង​ខែ​ភ្ជុំបិណ្ឌ ក្នុង​ឆ្នាំ​២០១៩​នេះ​។​

​លោក​បន្ថែមថា កាលពី​ថ្ងៃទី​មិន​ចាំ ខែកក្កដា ឆ្នាំ​២០១៩ ជនសង្ស័យ​ខាងលើ​ត្រូវជា​ឪពុកចុង​របស់​ជនរ​ង​គ្រោះ មាន​ទីលំនៅ​ជាមួយគ្នា ឃុំ​ល្វា​ក្រាំង ស្រុក​វ៉ារិន ខេត្តសៀមរាប បានធ្វើ​សកម្មភាព​លួងលោម​ជនរងគ្រោះ យកទៅ​រំលោភ​សេពសន្ថវៈ បានសម្រេច​ចំនួន​២​លើក នៅ​ចំណុច ត្រពាំង​ចា​រ្យ ស្ថិតនៅ​ខាងត្បូង​ភូមិ​កើតហេតុ​ខាងលើ​។​

​ក្រោយ​ទទួលបាន​បណ្តឹង​កម្លាំង​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ​ដល់ទី​កន្លែងកើតហេតុ និង​នាំ​ជនសង្ស័យ​ខាងលើ​មក​សាកសួរ កំណត់ហេតុ​ស្រង់​ចម្លើយ បាន​ឆ្លើយ​សារភាព​ប្រាប់​នគរបាល​ជំនាញ​ថា ពិតជា​បាន​ប្រព្រឹត្ត​សកម្មភាព រំលោភ​សេពសន្ថវៈ​លើ​ជនរងគ្រោះ​ចំនួន​២​លើក​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​កម្លាំង​នគរបាល​ស្រុក​វ៉ារិន កំពុង​រៀបចំ​សំណុំ​រឿងនេះ​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕ ដោយ​៖​កូ​ឡាប​

spot_img
×