Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​សាហាវ​មែន​! ចំណាយលុយ​ជាង​៧​លាន​ដុល្លារ ដើម្បី​ជីក​លូ​ក្រោម​ដី​ចូល​ប្លន់​លុយ​នៅ​ធនាគារ​

spot_img

​ថ្មីៗ​នេះ​ប៉ូលិស​ប្រេ​ស៊ី​ល បាន​រកឃើញ​រូង​ក្រោម​ដី​ប្រវែង​៥០៣​ម៉ែត្រ នៅ​ភាគខាងត្បូង​រដ្ឋ Sao Paulo ត​ភ្ជាប់​ពី​ផ្ទះ​ដែល​ក្រុមចោរប្លន់​ជួល​ស្នាក់នៅ​ទៅកាន់​សាខា​ធានា​គារ​ប្រេ​ស៊ី​ល​មួយ​នៅ​ជិត​នោះ ។​

 រូង​ក្រោម​ដី​ប្រវែង​ជាង ៥០០​ម៉ែត្រ ដែល​ក្រុមចោរប្លន់​ជីក​កកាយ​អស់​ពេល​ជិត​៤​ខែ​

​រូបភាព​នៅ​កន្លែងកើតហេតុ​បង្ហាញ​ឲ្យ​ឃើញថា ផ្លូវ​ក្រោម​ដី​នោះ​ត្រូវបាន​ទ្រ​ដោយ​ក្តារបន្ទះ​ជាមួយ​បង្គោល​ដែក ហើយ​នៅ​ខាងក្នុង​ឃើញ​មាន​ឧបករណ៍​បម្រើ​ការជីក​កាយ និង​អំពូល​ភ្លើង​ដើម្បី​បំភ្លឺ ។​

​គេហទំព័រ Globo បាន​ដកស្រង់​សម្តី​របស់​ប៉ូលិស​ឲ្យ​ដឹងថា ផ្លូវ​ក្រោម​ដី​នេះ​វា​ធំ​ល្មម​នឹង​មនុស្ស​ម្នាក់​អាច​ឈរ​ធ្វើការ​បាន ។​

​ក្រុមចោរប្លន់​ត្រូវបាន​ចាប់ខ្លួន​ពេល​ពួក​ជិត​សម្រេច​ផែនការ​ជីក​រូង​ផ្លូវ​ក្រោម​ដី​

​ប៉ូលិស​នៅបាន​ទម្លាយ​ប្រាប់ទៀតថា ក្រុម​ស៊ើបអង្កេត​របស់ខ្លួន​បាន​ចំណាយពេល​ជាង​២​ខែ ដើម្បី​តាមដាន​ឃ្លាំមើល​ក្រុមចោរ​នេះ ហើយ​ក៏បាន​ក្របួច​ជនល្មើស​ទាំងអស់ ក្រោយ​ពេលដែល​ពួកវា​ជិត​សម្រេច​ការជីក​រូង​ក្រោម​ដី​នេះ ។​

​មួយ​សំណាញ់​របស់​ប៉ូលិស​ក្របួច​បាន​ក្រុមចោរប្លន់​ទាំង​១៦​នាក់ ក្នុងនោះ​មាន​មួយចំនួន​ជា​មេបក្ស​សង្គមងងឹត មុខសញ្ញា​ចោរប្លន់​ទាំងអស់នេះ​ត្រូវបាន​ឃុំខ្លួន​នឹង​សាកសួរ​យក​ចម្លើយ ។​

​អធិការ​ប៉ូលិស Fábio Pinheiro Lopes ប្រាប់​តាម​ព័ត៌មាន RT ថា ក្រុមចោរ​ទាំងនេះ បាន​ចំណាយ​ពេលវេលា ៤​ខែ ដើម្បី​ជីក​រូង​ផ្លូវ​ក្រោម​ដី​មាន​បណ្តោយ​ជាង​៥០០​ម៉ែត្រ ។ ពួកវា​បាន​ចំណាយ​ដើមទុន ៤​លាន Real (Real រូបិយប័ណ្ណ​ប្រេ​ស៊ី​ល​) ប្រមាណ​ជាង​៧​លាន​ដុល្លារ ដើម្បី​ត្រៀមលក្ខណៈ​សព្វបែបយ៉ាង ក្នុង​គំរោង​ប្លន់​ដ៏​ធំ​មួយ​នេះ ។ សមាជិក​ម្នាក់ៗ​នៃ​ក្រុមចោរប្លន់​រួម​ភាគហ៊ុន ២​សែន Real(​ប្រេ​ស៊ី​ល​) ។​

​ហេតុផល​ដែល​ក្រុមចោរប្លន់​ហ៊ាន​ចំណាយលុយ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​បែបនេះ ព្រោះថា ប្រសិនបើ​គម្រោង​ប្លន់​នេះ​បានសម្រេច​ពួកវា​នឹង​ទទួលបាន​១​ប៊ី​លាន​រៀល​(​លុយ​ប្រេ​ស៊ី​ល​) ប្រមាណ ១៨០​លាន​ដុល្លារ​ឯណោះ ។

​នេះ​ពិតជា​គម្រោងការ​ប្លន់ ដ៏​សាហាវ​ហើយ​បើ​វា​សម្រេចបាន​នោះ​ករណីនេះ​ជា​រឿង​ប្លន់​ធនាគារ​ធំ​បំផុត​លើ​ពិភពលោក ៕​

 

spot_img
×