Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឿងសម្អាង​ទាំង​០៤​មុខ ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ដល់​អ្នកប្រើប្រាស់

​រាជធានី​ភ្នំពេញ​ ៖ ក្រសួងសុខាភិបាល​បាន​ផ្សាយ​ព័ត៌មាន​ថា មាន​គ្រឿងសម្អាង​ទាំង​០៤​មុខ​ពុំមាន​ចុះ​ប្រវេទន៍​នៅ​ក្រសួងសុខាភិបាល​។ ផលិតផល​ទាំងនេះ​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ដល់​អ្នកប្រើប្រាស់ ឬ​អាច​ឈានដល់​បាត់បង់​អាយុជីវិត​ទៀតផង​។ ដូចនេះ​បើ​បងប្អូន​កំពុង​ប្រើប្រាស់​នូវ​ផលិតផល​ទាំងនេះ​សូម​បញ្ឈប់​ការប្រើប្រាស់​ជាបន្ទាន់ ។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី ២០ ខែ វក ឆ្នាំ ២០១៩ សូម​ជម្រាបជូន​លោក លោកស្រី ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត វេជ្ជបណ្ឌិត ឱសថការី​ទទួលបន្ទុក​បច្ចេកទេស​នៃ​គ្រឹះស្ថាន​លក់​ឱសថ អគ្គនាយក​ក្រុមហ៊ុន​នាំចូល​គ្រឿងសំអាង​អាជីវករ និង​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា​៖ យោងតាម ASEAN Feat Marketing Alert System ដែល​រាយការណ៍​ដោយ​ទី​ភ្នាក់​​ងារ​​ជាតិ​គ្រប់គ្រង​ឱសថ​នៃ​ប្រទេស​ម៉ាឡេស៊ី​ចុះ​ថ្ងៃទី​១៧ ខែតុលា​ឆ្នាំ​២០១៩ បាន​លុប​ប្រវេទន៍​គ្រឿងសំអាង​ចំនួន​០៨​មុខ​ដែល​ tnsnupon o Dnars Gold GLOWING SERUM DAY b Dnars Gold Balan Croam (Night) ៣ Tresors Natural Herbal Cream Labeauty Booster Night Cream & Brilliant Skin Essentials-Rojuvenating Facial Toner b Brilliant Skin Essentials-Rojuvenating Cream Crystal while-White Booster Skin Renewing & Brightening Serum d RYX Skincarity-Flojuvenating Sorum ដោយ​ផលិតផល​ទាំងនេះ​បាន​លួច​បន្ថែម​សារធាតុ​ហាមឃាត់​ដូចជា​៖ Chlorapherool,Sufamethoxazole Trimethoprim, Ketoconazole ,Triarmaindlane Acetonide, Hydroquinane, Betamethasone Valerate, Mercury (GUn)​បន្ទាប់ពី​បានទទួល​នូវ​ព័ត៌មាន​នេះ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ហើយ​​ពិនិត្យឃើញថា​ក្នុងចំណោម​គ្រឿងសម្អាង​ទាំង​០៤​មុខ​នេះ​ពុំមាន​ចុះ​ប្រវេទន៍​នៅ​ក្រសួងសុខាភិបាល​ឡើយ ។​

​ក្រសួងសុខាភិបាល​សូម​ជម្រាបជូន​ដល់​លោក លោកស្រី និង​សាធារណជន​ជ្រាបថា ផលិតផល​ទាំងនេះ​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ដល់​អ្នកប្រើប្រាស់ ឬ​អាច​ឈានដល់​បាត់បង់​អាយុជីវិត​ទៀតផង​។ ដូចនេះ​បើ​បងប្អូន​កំពុង​ប្រើប្រាស់​នូវ​ផលិតផល​ទាំងនេះ​សូម​បញ្ឈប់​ការប្រើប្រាស់​ជាបន្ទាន់ ។​

​ក្នុងករណី​បងប្អូន​បាន​ជួបប្រទះ​ឃើញ​ជន​ណា​កំពុង លក់ ចែកចាយ​នូវ​ផលិតផល​គ្រឿងសម្អាង​ខាងលើនេះ សូម​​បងប្អូន​ប្រញាប់​ផ្តល់ព័ត៌មាន ឬ​ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ​បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង​នៃ​ក្រសួងសុខាភិបាល ៕​ដោយ​៖​កូ​ឡាប​

​សូម​ភ្ជាប់​មកជា​មួយ​នូវ​រូបភាព និង​ផលិតផល​គ្រឿងសម្អាង​ខុសច្បាប់​៖​

×