Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តស្វាយរៀង គ្រោះថ្នាក់ចរាចរណ៍​រ​យៈ​ពេល ៩ខែ ឆ្នាំ២០១៩ ថយចុះ ៦លើក ស្មើ៥%

ខេត្តស្វាយរៀងៈ លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្ត ​តំណាង លោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រ​ធា​ន​អនុគ​ណៈ​កម្មកា​រសុវ​ត្ថិ​ភាពច​រាចរ​ណ៍ផ្លូ​វ​គោកខេត្ត កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី​ ​ក្នុងទិវាអន្តរជាតិរំ​លឹ​កដ​ល់អ្ន​ករង​គ្រោះដោ​យគ្រោះថ្នាក់​ចរា​ចរណ៍ ផ្លូវគោក​លើ​កទី​១៤ ដែលពិ​ធីនេះ បានប្រព្រឹត្តទៅនៅបរិ​វេ​ណសាលា​ស្រុកស្វា​យ​ជ្រំ ខេត្តស្វាយរៀ​ង​ ។

លោក នួន លីហួន ប្រធានមន្ទីរសាធារ​ណ​កា​រ និងដឹកជញ្ជូន​ខេ​ត្ត បានធ្វើរបាយការណ៍​ ​បញ្ជាក់អំពីគ្រោះថ្នាក់ចរាចរ​ណ៍​រយៈពេ​ល​ ៩ខែ ឆ្នាំ២០១៩ ប្រៀបធៀ​បនឹងរយៈ​ពេល ៩ខែ ឆ្នាំ២០១៨ គឺថយចុះ ៦លើក ​ស្មើ​៥% ។

លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយ​រៀ​ង បានថ្លែងការចាប់អារម្ម​ណ៍​ ​និងយកចិត្តទុកដា​ក់​ជាសំ​ខាន់ ទៅលើគ្រោះថ្នាក់ចរា​ច​រ​ណ៍ ដែលកើតឡើងក្នុងទឹកដី​ខេ​ត្តស្វាយ​រៀង​ ដើម្បី​ប​ង្កើនស្មា​រតី ទប់ស្កាត់ឱ្យបាននូវ​គ្រោះ​ថ្នាក់​ចរាច​រណ៍ ដែលបង្កឱ្យមានការ​បា​ត់ប​ង់អាយុ​ជី​វិតម​នុស្ស​ ទ្រព្យសម្បត្តិរដ្ឋ ​និ​ងឯកជនយ៉ា​ង​ច្រើ​ន ។

លោក​ស្រីបា​នបញ្ជាក់ថា: ការរៀបចំទិវានេះ ជាឆន្ទៈ​រ​បស់​រាជ​រដ្ឋាភិ​បាល​ក​ម្ពុជា ក្រោមការដឹ​ក​នាំ​ប្រក​ប​ដោយ គតិបណ្ឌិត​រ​បស់ សម្តេចអគ្គមហាសេ​នា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋ​ម​​ន្ត្រី នៃព្រះរាជាណាចក្រក​ម្ពុ​ជា ​បា​នធ្វើឲ្យសង្គម​ជា​តិមាន សុខសន្តិភាពពេ​ញ​លេ​ញ មានការអភិវឌ្ឍ​លើ​គ្រ​ប់វិ​ស័យ ជាពិសេសមាន​ ​ផ្លូវ ស្ពាន តភ្ជាប់ជាក្រឡាចត្រង្គ​ ​ទៅគ្រប់ ទិស​ ​តំបន់ ក្នុងប្រទេស និងភ្ជាប់ជាមួយប្រទេស​ជិ​ត​ខាង ធ្វើឱ្យជីវភាព​រ​ស់​នៅ​ របស់ប្រជាពល​រដ្ឋ​កម្ពុជា មានលក្ខណៈល្អប្រសើ​រ​ ជាបន្តបន្ទាប់ អាចមានលទ្ធភាពទិ​ញ​នូ​វម៉ូ​តូ រថយន្ត ស្ទើរតែគ្រប់ក្រុមគ្រួ​សា​រ ដើម្បីធ្វើដំណើរទំនាក់​ទំ​នង​ទេស​ចរ​ណ៍ និងធ្វើពាណិជ្ជកម្មផ្លា​ស់​ប្តូ​រ ផលិតផល នៅក្នុង​ផ្ទៃ​ប្រទេ​ស និងជាមួយប្រទេស​ជិ​ត​ខាង យ៉ាងមមាញឹក ទន្ទឹមនឹងនេះ ​ហា​និភ័យ​ នៃការកើតមា​ន​គ្រោះថ្នា​ក់ច​រា​ចរណ៍ ក៏មានការកើ​ន​ឡើ​ងដែរ បើសិនមិនមានការ​ក្រើ​ន​រំលឹ​ក ឱ្យប្រជាពលរដ្ឋ​គោ​រពច្បា​ប់ច​រា​ចរណ៍ និងប្រុងប្រយ័ត្នក្នុង​ពេ​លធ្វើ​ដំណើ​រ​ តាមដងផ្លូវ ។

សូមជម្រាបផងដែរថា កន្លងមកលោក ​ម៉ែ​ន វិបុល អភិបាល ខេត្ត និងជាប្រធានអនុគណៈកម្មការ​សុ​វត្ថិ​ភាពច​រាច​រណ៍​ផ្លូវគោ​កខេ​ត្តស្វាយ​រៀង បានយកចិត្តទុកដាក់បំផុ​ត​ ​ចំពោះការងារ​សុ​វត្ថិ​ភាព​ចរា​ចរ​ណ៍​ផ្លូវគោក និងបានណែនាំជាប្រចាំដោយ​រិះ​រក​គ្រប់​វិធី និងមធ្យោបាយ ដើម្បីទប់ស្កាត់ ​កា​ត់ប​ន្ថយ​គ្រោះថ្នាក់​ចរា​ច​រណ៍ ។ ជាពិសេស ការប្រារព្ធទិវានេះ ​ជា​កា​​រ​ពញ្ញា​ក់ស្មារ​តី របស់រាជរដ្ឋាភិ​បាល​កម្ពុ​ជា ឱ្យលាន់ស្នូររំពងសព្វ​ទិ​សទី​ រួមជាមួយនឹងការផ្ស​ព្វ​ផ្សា​យច្បា​ប់ ស្តីពីច​រាច​រ​ណ៍ផ្លូ​វ​គោកថ្មី ដើម្បីដាស់តឿនអ្នកប្រើប្រាស់​ផ្លូ​វ​ទាំង​ថ្មើរ​ជើង ទាំងអ្នកបើកបរ​យា​នយ​ន្តគ្រប់​ប្រ​ភេទ ឱ្យខិតខំផ្លាស់ប្តូរ​ឥ​រិ​យាបថ ដែលមិនគោរពច្បាប់​ ​មកប្រ​កាន់​យ​កឥ​រិយា​ប​ថដែ​លគោ​រ​ពច្បាប់ មានសណ្តាប់ធ្នាប់របៀបរៀបរ​យ​ល្អ មានការអធ្យាស្រ័យ ​និ​ងគោរ​ពច្បា​ប់ច​រា​ចរណ៍ នៅពេល​ធ្វើដំ​ណើ​រ ​ឬនៅពេលបើកបរយាន​យ​ន្ត​ រួមគ្នាទប់ស្កា​ត់ ​និង​កាត់បន្ថយគ្រោះថ្នាក់ចរាចរ​ណ៍​ផ្លូ​វគោក ដើម្បីកាត់បន្ថយទុក្ខ​សោ​ក និងភាពក្រីក្ររបស់ប្រ​ជា​ពល​រ​ដ្ឋ ឱ្យស្របតាមកម្មវិធី​ន​យោបា​យរ​ប​ស់​រា​ជរ​ដ្ឋា​ភិបាល ក៏ដូចជាស្របតាមសេចក្តី​ស​ម្រេ​ច របស់អង្គការស​ហ​ប្រជា​ជាតិ​ស្តីពី​ទ​សវ​ត្ស​រ៍ ​សុវត្ថិភាពចរាច​រ​ណ៍​ផ្លូ​វគោក គឺកាត់បន្ថយចំនួនអ្នក​ស្លា​ប់ឱ្យ​បាន​ ៥០% ​នៅ​ឆ្នាំ២០​២០ ។

ដើម្បីទប់​ស្កាត់​កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ផ្លូ​វ​គោក អនុគណៈកម្មការសុ​វ​ត្ថិភា​ពច​រាច​រណ៍​ផ្លូវគោ​ក​ខេត្ត សូមធ្វើការអំពា​វ​នា​វ ដល់អ្នកប្រើប្រា​ស់​ផ្លូ​វ និងអ្នកដំណើរតា​ម​ផ្លូវ​ថ្នល់​ ​សូមចូលរួមអ​នុ​វត្ត​ឱ្យ​បា​ននូ​វ​អ​នុ​សាស​ន៍​រ​បស់​ សម្តេ​ច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ថា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាច​រ​ណ៍” ៕ដោយ៖វ៉ៃកូ

×