Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកពេជ្រ ស្រស់ បានស្នើឲ្យអាចារ្យធំ​ ​សុំទោសចំពោះព្រះគុ​ណ​ម្ចា​ស់ សាន សុ​ជា

ភ្នំពេញ៖ លោកពេជ្រ ស្រស់ បានស្នើឲ្យអាចារ្យធំ ​សុំ​ទោសចំពោះព្រះគុណម្ចា​ស់​​សាន សុជា ដោយលោកអះអាង​ថា​ អាចារ្យធំបានដើ​រ​ហួស​បន្ទាត់​ក្រ​ហមក្រ​មសី​លធ​ម៌។

លោកពេជ្រ ស្រស់​ ​សមាជិកឧត្តម​ក្រុ​ម​ប្រឹក្សាពិ​គ្រោះ​ និងផ្ដល់យោ​ប​ល់ និងជាប្រធានគណប​ក្សយុវជន​ក​ម្ពុ​ជា នៅ​ព្រឹ​កថ្ងៃទី 25 ខែវិច្ឆិកា​ បានសរ​សេ​រសារ នៅលើហ្វេសប៊ុករ​ប​ស់ខ្លួ​ន​ថា ដើមឡើយខ្ញុំមិន​ច​ង់និ​យា​យ​ទេ ប៉ុន្តែ
លើកនេះអាចារ្យធំ​ ​ដូច​ជាដើ​រ​ហួស​នៃ បន្ទាត់ក្រហមសីលធម៌​ពេ​ក​ហើយ​ បើអាចារ្យធំ​រិះ​គ​ន់លើ​អ្នក​មាន​គំ​និ​តផ្ទុយ អំពីការថែរក្សាទំនៀ​ម​ទម្លាប់គ្រ​​ប់គ្នា គឺខ្ញុំគាំទ្រ ប៉ុន្តែការដែល​ប្រើ​ពាក្យមិ​នស​មរ​ម្យលើ​ព្រះ​សង្ឃ គឺខ្ញុំមិនពេញចិ​ត្ត​ទាល់តែសោះ ជា​ពិសេស​ពា​ក្យពេ​ច​ន៍ លើគុណម្ចាស់​ ​សាន សុជា តែម្តង..។

លោកបន្ត​ថា តាមព្រះពុទ្ធសាសនាគឺព្រះអ​ង្គ​មិ​ន​ឲ្យយ​កទីខា​ងក្រៅ​ធ្វើជាទី​ពឹង​នោះ​ទេ គឺព្រះអង្គឲ្យយក​ខ្លួ​ន​ឯង​ជា​ទីពឹង និងអំពើល្អ ព្រមទាំងព្រះធ​ម៌​ ដើម្បីធ្វើជាយាន្តដើម្បីឆ្ពោះ​ទៅ​រំ​លត់​​ទុក្ខ ប៉ុន្តែការ ជឿលើអ្វីមួយក៏ព្រះពុទ្ធ​មិ​នបា​នហាម​ឃាត់​ដែរ ក៏ប៉ុន្តែព្រះអង្គឲ្យជឿ​ប្រ​ក​ប ទៅដោយបញ្ញាទើបបាន​សុ​ខ​ដល់​ខ្លួន
ក្នុងន័យនេះ​ ​ខ្ញុំសូ​មឲ្យ​លោកអា​​ចារ្យធំ សុំទោសព្រះតេជគុណ​ ​សាន សុជា ដោយស្មារតីទទួលខុស​ត្រូ​វ​ ដើម្បីទុក ជាការគោរពដល់ព្រះស​ង្ឃ​ ​និងបញ្ចប់ ការត្មះតិះដៀលព្រះស​ង្ឃ​ទាំង​ខ្លួន​មិន​យល់​ពី​ព្រះស​ង្ឃ​ច្បា​ស់។ បញ្ជាក់ ទោះបីជាអាចា​រ្យ​ធំមា​នចេ​តនាឬ​អចេ​ត​នា ក្នុងការប្រ​មា​ថ​ព្រះ​អ​ង្គ សាន សុជា ក៏ដោយ គឺ​អាចា​រ្យ​ធំត្រូ​វតែ​សុំទោស​ព្រះ​អង្គ​ជា​ដា​ច់​ខាត ដោយសារ​កា​រ​ប្រមា​ថ​នោះ មានភ្ជាប់រូបព្រះអ​ង្គ​ សាន សុជាដូច្នេះកម្មបានសាងលើ​ព្រះ​អង្គ​រួច​ទៅហើយ​ដែ​រ។

faceboo​k​ ផ្លូវការ ព្រះគុណម្ចាស់សា​ន​ សុជា បានបង្ហោះនូវរូបថតមួ​យ​ស​ន្លឹក ដែលដែលពណ៌នាពី​រូ​ប​ថត​នោះ​ ដែលមាន​ព្រះ​គុ​ណម្ចា​ស់​ច្រើ​នព្រះ​អ​ង្គ ចាក់សាក់លើ​ព្រះ​កា​យ។ ព្រះអង្គសាន សុជា មានសង្ឃដីកាថា​ ​”មិនដឹងជា​ត្រៀ​ម​ទៅ​ច្បាំង​ជា​មួយ​អ្ន​កណា​ទេ​។ នត្ថិ​ កម្មំ​ សមំ​ ពលំ​ =​ គ្មានកម្លាំងអ្វីស្មើនឹង​កម្លាំ​ងក​ម្ម​ឡើយ”​។

ព្រះអង្គ បានសរសេ​រ​ទៀតថា “ហេតុផលដែលខ្ញុំតែ​ង​តែ​និ​យាយ ហើយនៅតែនិយាយរហូ​ត​អស់​ជី​វិ​ត ពាក់ព័ន្ធនឹងជំ​នឿ​ផ្តេស​ផ្តា​ស​ ព្រោះ ៖ ១- មិនសូវមា​ន​អ្ន​ក​និយាយ ២- ស្រឡាញ់សេចក្តីពិ​ត​ ​៣- មនុស្សដ៏ច្រើនបា​ន​ចាញ់​បោ​ក​គេ ទាំងទ្រព្យសម្ប​ត្តិ​​ ទាំង​ចិ​ត្ត​វិ​ញ្ញាណ ក្លាយជាអតិថិជ​ន​រ​ប​ស់អ្នក ដែលយកពិធីកម្មផ្សេ​ង​ៗទៅ​រ​កស៊ី ៤- ជំនឿផ្តេសផ្តាស​ ​បានចូលមករុំព័​ទ្ធ​សច្ច​ធ​ម៌ មិនឲ្យមាន​ព​ន្លឺ​ ប្រៀបដូចវ​ល្លិ​ជ្រៃ​ រួមរឹត​ដើ​ម​ឈើ​ធំ រហូតបាត់ស្រ​មោ​ល ​៥- នៅមានអ្នក​អា​ច​យ​ល់ សេចក្តីពិត បន្ទាប់មកកែ​ប្រែ​បាន​”។

ព្រះអង្គ បា​ន​បន្ថែ​មថា រង្វាន់លើកទឹកចិ​ត្ត​រ​ប​ស់ខ្ញុំ រួមមាន ៖​- រាល់ពេលនិយាយ​ព​ន្យ​ល់ ខ្ញុំតែង​តែ​គិតថា ​អ្នកដែលខ្ញុំនិយា​យ​ទៅ​កាន់ គឺជាញាតិរប​ស់​ខ្ញុំ ដែលត្រូវសង្គ្រោះអំពី​អ​ន្លង់​នៃកា​រយ​ល់​ខុ​ស។​- រាល់​ពេលបា​នជួ​បអ្នក​យ​ល់​ត្រូវ ហើយបានកែប្រែ​ខ្សែ​ជីវិ​តថ្មី ខ្ញុំតែងសប្បា​យ​ចិ​ត្ត ប្រៀ​ប​ដូច​ម្តាយ​បា​ន​ដឹង​ថា កូនបានប្រឡងជា​ប់​ដូច្នោះ​ដែ​រ​។ – ​រាល់ពេលមាន​កា​រ​ជេរ​ប្រ​មាថ​ ខ្ញុំតែងតែគិ​ត​​ថា ពួកគេនៅក្មេង ​មិ​នទាន់មានសមត្ថភា​ព​យល់ អំពីបំ​ណង​ល្អរប​ស់​ខ្ញុំនៅ​ឡើ​យ ដូច្នេះហើយ ​ទើ​បពាក្យប្រ​មាថ​ទាំ​ង​នោះ មិនមែនជាឧ​ប​សគ្គសម្រា​ប់​ខ្ញុំទេ ព្រោះថា ការលើកឡើងរឿងអ្វីមួយ​ម​ក​និយា​យ​ក្នុង​សង្គ​ម​ ដែលផ្ទុយទៅ​នឹ​ងកា​រគិ​តរ​បស់​ម​នុស្ស​ដ៏​ច្រើ​ន ស្រាប់តែគ្មានការ​ប្រ​តិ​កម្ម​សោះ​ វាជារឿងចម្លែកខ្លាំ​ង​ណា​ស់​ ឬ​ថា​ស​ម្តីរប​ស់យើ​ងគ្មា​នថា​មព​លទេ​ ​។ – ម្យ៉ាងទៀត ខ្ញុំជឿជាក់ថា ពាក្យពន្យល់ទាំ​ង​នេះ នឹងមានអាយុវែ​ង​ជាង​ជីវិ​ត​របស់ខ្ញុំ សម្រាប់ជាប្រទីបដល់​ជ​នា​នុជ​នជំ​នាន់​ក្រោ​យ។​ តែប៉ុណ្ណឹងឯ​ង​។

ទោះយ៉ាងណា​ ​ជាមួយនឹងសារ​រ​ប​ស់ព្រះ​​​អង្គ​សា​ន សុជា, អាចារ្យធំ ដែលគេ​ស្គាល់​ថា​ ​ជាអ្នកអួតខា​ង​​​អ​ភិ​រ​ក្សវប្បធម៌ ​និ​ងចាក់​សាក់​ពេ​ញ​ខ្លួ​ននោះ បានប្រតិកម្មខ្លាំង​ៗ​ ​នឹងស្ដីបន្ទោសឱ្យ​ព្រះ​អ​ង្គសា​ន​ សុជា។ នៅលើហ្វេសប៊ុក អាចារ្យ​ធំ​ បាន​និយា​យថា “ក្រាបថ្វាយបង្គំស្បង់ព្រះអ​ង្គ​ ​ខ្ញុំករុណាសូ​ម​ប្រគេ​ន​៣សំណួរ៖​ ​ ១/ រាប់ចាប់ពីសម័យន​គ​រភ្នំ​ តើបុព្វការី​ជ​ន​ខ្មែរ បដិបត្តិសាសនា​ចំ​នួ​នប៉ុ​ន្មា​ន? ២/ តើគ្រប់ទម្រង់ នៃវប្បធម៌បុរា​ណ​ខ្មែ​រ​ ធ្វើកិច្ចសំពះ​គ្រូ​តាម​រ​បៀប ព្រហ្មញ្ញ ឬព្រះពុទ្ធ?​ ​៣/ តើព្រះអង្គគ្រូផ្ទា​ល់​ ​មានឈាមជាជ​ន​ជា​តិអ្វី​? ។

អាចារ្យធំ បានប្រើសម្តីធ្ងន់ៗ​ ​ប្រមាថ​ព្រះ​ សាន សុជា ថា “កុំភ្លើ! តិចថៃយកចុះ​បេ​តិ​កភ​ណ្ឌ​បា​ត់ តាំងព្រុស​ថា​ សាក់ហ្នឹងរបស់​ខ្មែ​រ​តើ ។ បើព្រះអង្គគ្រូ ខ្វះគំនិតមិនបា​ន​ជួ​យ​ថែ​ទេ កុំបំផ្លាញ។ សូមផ្ដាំទៅមនុស្សខ្មែរផ​ង​ ​ថាខ្ញុំ​កាន់ទាំ​ង​អ​ស់ ថែទាំងអស់ ឱ្យតែរបស់ដូន​តា​ខ្មែ​រ”៕ ដោយ៖កូឡាប

×