Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោគស​ញ្ញាទាំ​ង​នេះ បញ្ជាក់ថាបេះដូងរប​ស់​អ្នក​កំ​ពុងខ្សោ​យ​ហើ​យ

ពាក្យថាខ្សោយបេះដូងមិនមែនមា​ន​ន័​យថា បេះដូងអ្នកឈប់​លោ​ត​នោះទេ​។ វាគ្រាន់តែមិនធ្វើការ​បា​ន​ល្អដូ​ច​អ្វី​ដែល​វាត្រូវ​ធ្វើ​ប៉ុ​ណ្ណោះ។ វាអាច​កើត​ឡើង​នៅពេ​លដែល​បេះ​ដូង​មិនអា​ច​ច្របា​ច់​ឈាម និងអុកស៊ីសែនទៅចិញ្ចឹ​ម​ឈាម​បា​នគ្រ​ប់​គ្រាន់។ វាប្រហែលជាកើតឡើងដោយសា​រ​តែ​សាច់​ដុំ​បេះ​ដូ​ងចុះ​ខ្សោយ។ ប៉ុន្តែវាក៏មានរឿងច្រើន​ទៀ​ត​ដែល​អាច​ធ្វើ​ឲ្យបេះ​ដូង​ធ្វើកា​រ​មិន​បា​នល្អដែរ។

បេះដូងអាចចាប់ផ្តើមចុះ​ខ្សោ​យ​ទៅតាម​អាយុ ប៉ុន្តែបញ្ហានេះក៏អាចកើតឡើងលើម​នុ​ស្សវ័​យ​ក្មេង​ដែ​រ។ មនុស្សភាគច្រើនដែល​មា​ន​ជំងឺ​នេះ គឺមានបញ្ហាណាមួយមុ​ន​ដូ​ចជា សម្ពាធឈាមឡើងខ្ពស់ ​ជំងឺ​សរ​សៃឈា​មបេះ​ដូង គាំងបេះដូង បេះដូងខូច​ពី​កំ​ណើត ឬជំងឺណាមួយដែលប៉ះពាល់ទៅ​លើ​សា​ច់ដុំ​ច្របា​ច់ឈា​មរប​ស់​បេះដូ​ង។ ជំងឺសួតក៏អាចនាំឲ្យខ្សោ​យ​បេះ​ដូង​បានដែរ។ ភាពធាត់ជ្រុល ជំងឺទឹកនោមផ្អែ​ម​ និងការគេងបាត់ដង្ហើមក៏​ជា​ប់ទា​ក់ទ​ងគ្នា​ដែ​រ​។

ខាងក្រោមនេះគឺជាអាកា​រៈ​មួ​យចំនួ​ននៃ​ជំងឺ​ខ្សោយ​បេះដូ​ង​ដូ​ចជា៖

— ពិបាកដកដង្ហើម
​–ខ្សោយ
–ក្អក និងដកដង្ហើមលឺដូចហួច
–ហើម និងឡើងទម្ងន់
–ចង្អោ
–បេះដូងលោតញ៉ាប់

វាគឺជាសញ្ញាព្រមានដ៏ញឹកញាប់មួយ។ នៅពេ​លបេះ​ដូង​មិ​នអា​ច​ច្របា​ច់​ឈាម​បា​នគ្រ​ប់គ្រាន់ រាងកាយនឹងដឹង​។​ ដូច្នេះវានឹងធ្វើរឿង​មួ​យចំ​នួ​នខា​ង​ក្រោ​មនេះ ដើម្បីបា​នឈា​ម​គ្រប់​គ្រាន់​ប្រើ​ប្រាស់​ដូច​ជា៖

–បន្ថែមសាច់ដុំទៅ​លើ​បេះដូ​ង​ដើ​ម្បីច្រ​បាច់​ឈា​ម​កា​ន់​តែខ្លាំង
–ពង្រីកទំហំបេះដូងដូច្នេះ​វា​នឹ​ងអា​ច​ធ្វើ​ការ​កា​ន់​តែល្អ
–ធ្វើឲ្យបេះដូងលោតកាន់តែលឿន៕

ប្រភព៖ health.com.kh

×