អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ផ្សព្វផ្សាយសេចក្ដីជូនដំណឹងលេខ ៥០៩៧/២៥ អគរ ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យដំណេីរការជំហានដំបូងប្រព័ន្ធស្នេីសុំវិធានបញ្ជាក់ជាមុន។
យោងតាមប្រកាសលេខ ០០២ សហវ ប្រក.អគរ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៣ របស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ស្តីពីការអនុវត្តវិធានបញ្ជាក់ជាមុន (Advance Ruling) លើចំណាត់ថ្នាក់ទំនិញតាមតារាងពន្ធគយ ដើមកំណើតទំនិញ និងតម្លៃគិតពន្ធគយ ដើម្បីរួមចំណែកក្នុងកិច្ចសម្រួលពាណិជ្ជកម្មឱ្យកាន់តែប្រសើរឡើង មួយកម្រិតទៀត អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងដាក់ឱ្យដំណើរការប្រព័ន្ធស្នើសុំវិធានបញ្ជាក់ជាមុន ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នេះតទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



