Sunday, February 5, 2023

អាវុធ​យុទ្ធភ័ណ្ឌ​គ្រប់​ប្រភេទ​របស់​កងពល​តូច​លេ​ខ​៧០ ត្រូវបាន​ដឹក​ចេញ ដើម្បី​ដាក់តាំង​បង្ហាញ​ក្នុង​ពិធី​តាំង​ពិ​ព័រ​ណ៍និង​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ

spot_img

ភ្នំពេញ​៖ ​បើ​តាម​ការផ្សព្វផ្សាយរ​បស់​កងពលតូច​លេខ​៧០ កាលពី​យប់​ថ្ងៃ​ទី​១០​មករា បានឲ្យដឹងថា យុទ្ធោបករណ៍​ជា​ច្រេី​ន​ប្រភេទ​របស់​កងពល​តូ​ចលេ​ខ​៧០ និង​អង្គភាព​មួយចំនួនទៀត ត្រូវបាន​ដឹក​ចេញ​ទាំង​កណ្តាលអធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​១១ ខែ​មករា ​ឆ្នាំ​២០១៨ ដេ​ី​ម្បី​ដាក់តាំង​បង្ហាញ​ក្នុង​ពិធី​តាំង​ពិ​ព័រ​ណ៌និង​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ ។​

សូមជម្រាបថា​យុទ្ធោបករណ៍​ទាំងនោះ រួម​មាន​អាវុធ​យុទ្ធភ័ណ្ឌ​គ្រប់​ប្រភេទ រថក្រោះ និង​រថពាសដែក ទូក​ប្រដេញ BM21 ឧត្ថម្ភាគចក្រ​Z9 និង​រថយន្តយោធា​មួយចំនួនទៀត មក​ពី​អង្គភាព​នានា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅ​មាន​ការ​ដាក់​តាំង​បង្ហាញ​សម្ភា​រះ​យោធា ដំណាំ​ហូប​ផ្លែ និង​សកម្មភាព​នានា​ជា​ច្រេី​ន​របស់​យោធា រួម​ទាំង​ការប្រគុំ​តន្ត្រី​ខ្នាត​ធំ ដែល​ព្រឹត្តិការណ៍​ទាំងអស់​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រយះពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១២​ដល់​១៤ ខែ​មករា ឆ្នាំ​២០១៨​ខាងមុខនេះ ដែល​អនុញ្ញាតិ​អោយ​ចូល​ទស្សនា​ដោយ​សេរី ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២