Friday, March 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាំញៀន​ជិត ១០០​គីឡូក្រាម និង​សារ​ធាតុគីមី​ផ្សំ ជាង ២៨​គីឡូក្រាម ត្រូវបាន​សមត្ថកិច្ច​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាបបាន​នៅ​រាជធានី​ភ្នំពេញ និង​ឃាត់ខ្លួន​ជនសង្ស័យ​វៀតណាម ៤​នាក់​

​ភ្នំពេញ ៖ កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន «​ក​៣» សហការ​ជាមួយ​នគរបាល​មូលដ្ឋាន បាន​ស្រាវជ្រាវ និង​បើក​ប្រតិបត្តិ​ការជាក់ស្តែង​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ ដោយ​ចាប់​ជនជាតិ​វៀតណាម​ចំនួន ៤​នាក់ (​ស្រី​២​នាក់​) រួមជាមួយ​ថ្នាំញៀន​ប្រមាណ ១០​គីឡូក្រាម និង​វត្ថុតាង​មួយចំនួនទៀត នេះ​បើ​យោងតាម ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ប្រាប់​នៅ​រសៀល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៩​នេះ​។​

​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ បញ្ជាក់ថា ប្រតិបត្តិការ​នេះ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ បានធ្វើ​ឡើង​យប់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ ក្រោយ​មន្ទីរពេទ្យ​របេង ផ្លូវ​១១៣ ក្រុម​២៣ ភូមិ​៣ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទាំង​៤​នាក់​រួមមាន​៖ ទី​១.​ឈ្មោះ Nguyen Yuan Anh ភេទ​ប្រុស ឆ្នាំ​កំណើត ១៧.៧.១៩៩៥ ជនជាតិ​វៀតណាម ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​១១៣ ក្រុម​២៣ ភូមិ​០៣ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង​, ទី​២.​ឈ្មោះ Phuong Hoang Veit ភេទ​ប្រុស ឆ្នាំ​កំណើត ២៧.៧.១៩៩៦ ជនជាតិ​វៀតណាម ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​១១៣ ក្រុម​២៣ ភូមិ​០៣ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង​, ទី​៣. ឈ្មោះ Nguyen Thi Thuy Ngoc ភេទ​ស្រី ឆ្នាំ​កំណើត ៩.១០.១៩៨៨ ជនជាតិ​វៀតណាម ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ​ផ្លូវ​១១៣ ក្រុម​២៣ ភូមិ​០៣ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង​, ទី​៤. ឈ្មោះ Nguyen Thi Thuy Ngan ភេទ​ស្រី ឆ្នាំ​កំណើត ១១.១០.១៩៩០ ជនជាតិ​វៀតណាម ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ​ផ្លូវ​១១៣ ក្រុម​២៣ ភូមិ​០៣ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង​។ ក្នុងការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង ៤​នេះ សមត្ថកិច្ច​បាន​ចាប់យក​វត្ថុ​តាំង មេ​តំ​ហ្វេ​តា​មីន (ICE) 9925.47g)​។​

​លោក ឧ​ត្ត​ម​សេនីយ៍​ឯក នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បានបញ្ជាក់​ទៀតថា ក្រោយ​ការចាប់ខ្លួន និង​ក្រោយ​ការសួរនាំ កម្លាំង​នគរបាល​ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ បាន​នាំ​ជនសង្ស័យ​បន្ត​ចុះ​ឆែកឆេរ​ទីតាំង​កែច្នៃ​គ្រឿងញៀន ស្ថិតនៅ​ផ្ទះ​លេខ​១៦៨ ផ្លូវ​លេខ​១១២ ភូមិ​របោះ​អង្គា​ញ់​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ដោយ​រកឃើញ ៖

១. ក្រាម​សារធាតុ​ញៀន អិ​ច​ស្តា​សី (MDMA) ២០​ញ្ច​ប់​ធំ ស្មើ​ទម្ងន់ 20,305.68g

២. សារធាតុ​រាវ​ព​ណ៍ស Acetone ចំនួន ៣៨​ដប ស្មើ​ទម្ងន់ 12670.72g

៣. ម្សៅ​ក្រាម​ពណ៍ ១​កញ្ចប់​តូច​, (ICE) 1.85g

៤. សារធាតុ​រាវ​ពណ៍​ខ្មៅ សារធាតុ​អិ​ច​ស្តា​សី MDMA ២៤​ចានជ័រ ស្មើ​ទម្ងន់ 54464.27g

៥. ឧបករណ៍​កែច្នៃ​មួយចំនួនធំ​បន្ថែមទៀត​

៦ សារធាតុ​រាវ Acid 16000.25g ។​

​បន្ទាប់ពី​នគរបាល​នាំ​ជនសង្ស័យ​ចុះ​ឆែកឆេរ​ទីតាំង​កែច្នៃ​គ្រឿងញៀន នៅ​ទីតាំង​ខាងលើ​រួចមក នគរបាល​បាន​នាំ​ជនសង្ស័យ និង​វត្ថុតាង មក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចង្អុល​ដឹកនាំ​អង្គភាព​ជំនាញ ឲ្យ​បន្តធ្វើ​ការស្រាវជ្រាវ​ស៊ើបអង្កេត ដើម្បី​តាម​ចាប់​មេក្លោង និង​បង្ក្រាប​ឲ្យ​ដល់​ឬ​សគល់​។​

​សូមបញ្ជាក់ថា វត្ថុតាង​ដែល​សមត្ថកិច្ច​បាន​ចាប់យក​នៅ​ទាំង​២​គោលដៅ​ខាងលើ​មាន ៖

១/ មេ​តំ​ហ្វេ​តា​មីន​(ICE) 9927.32g

២/ អិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់ 74,769.25g

​សរុប​សារធាតុ​ញៀន 84kg 697.27g

៣/ សារធាតុ​គីមី​ផ្សំ Acetone ទម្ងន់ 12670.72g

៤/​សារធាតុ​គីមី​ផ្សំ Acid 16000.25g

​សរុប​សារធាតុ​គីមី​ផ្សំ 28kg 670.97g ៕​ដោយ​៖​កូ​ឡាប​