Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្រ្កាបមេ​ខ្លោ​ង​ ករណី​ជួញដូរ​សារ​ធាតុ​ញៀន ជាងកន្លះ​គីឡូ

កំពង់ស្ពឺ​ ៖ មេខ្លោងពាក់ព័ន្ធករណីជួញដូរសារធាតុញៀនខុស​ច្បា​ប់ ត្រូវបានកម្លាំងនគរបាលគ្រឿង​ញៀ​ន សហការបង្រ្កាប បាននៅស្រុកភ្នំស្រួច​ ​និងដ​កហូត​បាន​ថ្នាំ​ញៀន រួមជាមួយវត្ថុតាងមួយចំនួ​ន​ទៀ​ត។

ស្នងការដ្ឋាននគរបាល​ខេ​ត្តកំ​ពង់ស្ពឺ បានឲ្យដឹងថា កាលពីវេលាម៉ោង២១២១និង១០ នាទី​យប់​ថៃ្ង​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០១៩​ ក​ម្លាំងនគរបាល​ នៃ​អ​ធិ​កា​រដ្ឋានន​គរបា​ល​ស្រុ​កភ្នំស្រួ​ច បានចូលរួមសហ​ការជា​មួ​យ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ​អ​គ្គស្នង​ការ​​ន​គរបាលជាតិ​ បានឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធ​ក​រណី ជួញដូររក្សាទុកសារធាតុញៀនបាន​ចំ​នួ​ន ០៣នាក់ ៖ ១.ឈ្មោះ​ ហង្ស សុវណ្ណនិត ភេទ​ប្រុស អាយុ២៩​ឆ្នាំ រស់​​នៅភូមិ៣ ឃុំត្រែង​ត្រយឹ​ង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ។
២.ឈ្មោះ សេត ត្រេន ភេទប្រុ​ស​ អាយុ​១៤ឆ្នាំ រស់​នៅភូមិទី២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច​ ខេត្ត​កំពង់​ស្ពឺ​ ។
៣.ឈ្មោះ ម៉ៃ ដា ភេទ​ប្រុស អាយុ ២៩ឆ្នាំរស់​នៅ​ ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខសញ្ញា​ទាំ​ង៣​ ត្រូវ​បាន​ឃាត់​ខ្លួន​នៅផ្ទះសំណាក់មនោរម្យ ស្ថិតក្នុងភូមិផ្សាត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពុងស្ពឺ​ ។​ ដកហូតវត្ថុតាងបាន​ ម្សៅសរថ្លាសង្ស័យថ្នាំញៀនចំនួន 0.​5​kg ​រួច​បន្តឆែ​​កឆេ​រនៅផ្ទះ​រប​ស់ឈ្មោះ សៀង ចន្រ្ទា ភេទស្រី អាយុ ៣០ឆ្នាំ នៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុក​ភ្នំ​ស្រួច​​ ខេត្ត​កំពង់​ស្ពឺ​ ឃាត់ខ្លួនម្ចា​ស់​ផ្ទះខាង​លើ​ រួម​ជាមួយ​វត្ថុតាងរួ​ម​មា​ន៖ ម្សៅសរថ្លាសង្ស័យគ្រឿងញៀនចំនួន​ ​១៥​កញ្ចប់ ថ្នាំញៀនប្រភេទគ្រាប់ ចំនួន​ ១៣ថង់ សរុប​៣៦​៤គ្រាប់​ រួម​នឹងឧបករណ៍វិចខ្ចប់មួយ​ចំ​នួន​ទៀត។ រថយន្ត​ Lexus Rx 330 ពណ៌ស្ករ ផ្លាកលេខ 2AX-​6663 ភ្នំពេញ​។
បច្ចុប្បន្ន​ជនសង្ស័យរួមជា​មួយវ​ត្ថុ​តាង​ បានបញ្ជូនទៅកាន់ មន្ទីរប្រឆាំងគ្រឿងញៀន​ ​ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ​​៕​ដោយ៖កូឡាប

×