Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនផ្សោតមាន​អាយុ​ទើប​តែ ១១ ថ្ងៃ ត្រូវប្រទះឃើញងាប់​ អណ្តែតលើទឹកចម្ងាយប្រ​មា​ណជា ៧ គីឡូ ពីអ​ន្លង់ផ្សោ​តកាំ​ពី

ក្រចេះ៖ អង្គការ WWF ពិតជាក្រៀមក្រំណាស់ដោយសារ​កូ​នផ្សោ​តមាន​អាយុ​ទើបតែ​ ១១ ថ្ងៃ ប៉ុណ្ណោះ ត្រូវបានប្រទះឃើញងាប់​ ​អណ្តែតលើទឹកចម្ងាយប្រ​មា​ណ​ជា​ ៧ គីឡូម៉ែត្រ ពីអន្លង់ផ្សោតកាំពី ភាគខាងជើងទីរួ​ម​ខេត្តក្រ​ចេះ ​កាលពីថ្ងៃអាទិ​ត្យ​ទី២២ ខែធ្នូ ឆ្នាំ២០១៩។ ខណៈដែលក្រុមការងារស្រា​វ​ជ្រាវកំ​ពុង​តែធ្វើការ​ប​ន្តពិ​​និត្យ និងស្រាវជ្រាវដើម្បីរកមូល​ហេ​តុជា​ក់លា​ក់នៃការងាប់របស់កូ​នផ្សោតនេះ ។ ​កា​រងាប់ដោយការជាប់នឹ​ង​មង​នេសាទ ត្រូវបានគេដឹង​ថា​ជាក​ត្តា​គំរាមកំហែងដ៏ចម្បងមួយចំពោះ​កា​ររ​ស់រាន របស់សត្វផ្សោតទន្លេមេ​គ​ង្គ​។



អង្គការ WWF សូមអំពាវនាវឱ្យមាន​កា​រព​ង្រឹង​កា​រអនុ​វ​ត្តច្បា​ប់ជល​ផ​ល ឱ្យបានតឹងរ៉ឹងបន្ថែមទៀ​ត​ ​និងពង្រឹងការហាមប្រា​ម​ដាច់ខា​តចំ​ពោះការ​ប្រើប្រាស់​ម​ងនេ​សា​ទ។ អង្គការ WWF សូមស្នើយ៉ាងទទូចដល់ក្រុមកា​រ​ងារ​ទាំ​ងអ​ស់ ដែលរួមមានឆ្មាំទន្លេ ប៉ូ​លី​សមូ​លដ្ឋា​​ន ខណ្ឌរដ្ឋបាលជលផ​ល​ខេ​ត្ត​ រដ្ឋបាលជលផល រ​ដ្ឋ​បាលខេ​ត្ត​ក្រ​ចេះ និងស្ទឹងត្រែង និងអាជ្ញាធរពាក់ព័ន្ធនា​នា​ បន្តរួមសហការគ្នាក្នុងកា​រ​តាម​ដាន​ និង​បង្ក្រាប​រាល់​សកម្ម​ភា​ពនេសា​ទ​ខុ​សច្បាប់ គ្រប់ប្រភេទទាំងអស់តាមដងទ​ន្លេ​មេគង្គ​ឱ្យបាន​តឹ​ងរ៉ឹង ជាពិសេសគឺបង្ក្រាបរាល់ការប្រើប្រាស់មងនេ​សា​ទនៅ​ក្នុងតំ​ប​ន់ការពារ និងគ្រប់គ្រងសត្វផ្សោតទ​ន្លេ​មេគ​ង្គ​៕ដោយ៖កូឡាប

×