Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាយ​ចេញ​រូបភាព​យន្តហោះ​ល្បឿន​កំពូល 7.400km/h ដ៏​សម្ងាត់​បំផុត​របស់​អាមេរិក​? (​មាន​វីដេអូ​)

spot_img

យន្តហោះ​អាមេរិក​អាថ៌កំបាំង​នេះ បាន​លេចចេញ​វត្តមាន​នៅ​មូលដ្ឋាន​យោធា​នៃ​រដ្ឋ Florida អាច​ជា​គ្រោងការណ៍​ផលិត​កំពូល​យន្តហោះ​លឿន​ជាង​សំឡេង​ដ៏​សម្ងាត់​បំផុតរ​របស់​យោធា​អាមេរិក​។​

​សម្ព័ន្ធ​ក្រុមហ៊ុន​ផលិត​អាវុធ​របស់​អាមេរិក Lockheed Martin ត្រូវបាន​ចាត់ទុក​ថា កំ​ពុលផលិត​យន្តហោះ​ហំ​ពូ​ល​សំឡេង​ឲ្យ​កងទ័ព​អាមេរិក ដែល​មាន​ល្បឿន​ដល់​ទៅ 7.400kmm/h -​នេះ​បើ​តាម Daily Star ។​

​រូបភាព​ថ្មី​បំផុត​លើ Google Earth បង្ហាញឲ្យឃើញ​វត្ថុ​ចម្លែក​មួយ​ស្រដៀង​នឹង​យន្តហោះ​សម្ងាត់​បំផុត នៅលើ​ផ្លូវ​ហោះហើរ នៃ​មូលដ្ឋាន​យោ​អា​អាមេរិក​។​

​តាម Tyler Glockner អ្នក​បង្ហោះ​រូបភាព​នេះ​លើ​ទំព័រ Youtube secureteam10 តំបន់​នេះ​ជា​កន្លែង​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​អវកាស ដែល “​សំខាន់​គឺ​តម្លើង​គ្រឿង​ម៉ាស៊ីន​យន្តហោះ បម្រើឲ្យ​គោលដៅ​ស៊ីវិល និង​យោធា​”​។​

“​នេះ​អាច​ជា​មូលហេតុ​ដែល​ពួកគេ​កំពុង​ចូលរួម​ក្នុង​គ្រោងការណ៍​ដ៏​សម្ងាត់​បំផុត​មួយ​” Glockner ពោល ។ “​អ្វី​ដែល​អ្នក​កំពុង​ឃើញ​វា​ជា​វត្ថុ​ហោះហើរ​អាថ៌កំបាំង​។ យើង​ពុំ​ទាន់​ដឹង​ច្បាស់​ថា វា​ជា​អ្វី​។ វា​ពុំ​ស្រដៀង​នឹង​យន្តហោះ​ណាៗ​ទាំងអស់​ធ្លាប់មាន​ពីមុនមក​។​

វត្ថុ​អាថ៌កំបាំង​ស្រដៀង​យន្តហោះ​លឿន​ជាង​សំឡេង​ដ៏​សម្ងាត់​របស់​យោធា​អាកាស​អាមេរិក​។​

Glockner ដដែល​លើក​សំណួរ ៖ “​វា​ស្រដៀង​នឹង​យន្តហោះ​មាន​ល្បឿន​លឿន​ជាង​សំឡេង ឬក៏​យាន្ត​អវកាស​តែម្តង​”​។​

​មនុស្ស 400.000 ដែល​បាន​ចូល​ទស្សនា​លើក​យោបល់​ផ្សេងៗ​គ្នា​ជា​អាទិ៍ ៖

-​នេះ​ជា​យន្តហោះ​កំពូល​លឿន​ជាង​សំឡេង តែ​ហេតុ​អ្វី​ពួកគេ​បែរជា​ដាក់​វា​នៅ​កណ្តាលវាល​ទៅវិញ​?

– “​គ្មាន​អ្វី​សម្ងាត់​ទៀត​ទេ ប្រសិនបើ​គេ​ទុក​យន្តហោះ​ឲ្យ​អ្នកដទៃ​ឃើញ​បែប​នេះ​នោះ​”​។​

-​អាច​ថា ជា​នាវា​ល្បឿន​លឿន ព្រោះ​នៅ​ក្បែរ​នេះ​មាន​ទន្លេ​ធំ​មួយ​ដែរ​៕ សូ​យ​ន​

spot_img
×