ភ្នំពេញ៖ បាតុភូតសូរគ្រាស ! រង់ចាំមើលទាំងអស់គ្នានៅថ្ងៃព្រហស្បតិ៍ទី២៦ ធ្នូ ២០១៩នេះ ចាប់ពីវេលាម៉ោង ១០:៣១ នាទីព្រឹក រហូតដល់ម៉ោង ២ រសៀល នឹងមានបាតុភូតធម្មជាតិ “សូរ្យគ្រាស ៦១%” ជាពេលព្រះចន្ទនៅចន្លោះរវាងភពផែនដី និងព្រះអាទិត្យ ដែលជាធម្មតាព្រះចន្ទដែលនៅឆ្ងាយតូចជាងព្រះអាទិត្យ ៤០០ ដង នឹងនៅជិតផែនដីជាងព្រះអាទិត្យជិត ៤០០ ដងវិញ ធ្វើឲ្យមានបាតុភូតសូរ្រគ្រាសបង្កើតជាស្រមោលមកផែនដី ហើយផ្ទៃមេឃងងឹតស្រទំ អាចឲ្យយើងមានអារម្មណ៍ខុសប្លែកពីធម្មតា។
នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩ ដោយនៅទីក្រុងភ្នំពេញ និងផ្នែកមួយចំនួនទៀត អាចមើលឃើញបាតុភូតនេះចាប់ពី ៥០% ដល់ ៨០% “ជាសូរ្យគ្រាសមិនពេញលេញ ឬ Partial Solar Eclipse” ។
សម្រាប់សូរ្យគ្រាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយនេះ គឺជាសូរ្យប្រចាំឆ្នាំ ដែលនឹងរាលដាលពីប្រទេសអារ៉ាប៊ីសាអូឌីត ដល់ប្រទេសឥណ្ឌា និងអាស៊ីភាគខាងត្បូង។ បើតាមផែនទីដែលត្រូវបានបង្ហាញដោយក្រុមអ្នកជំនាញ ប្រទេសដែលនឹងអាចមើលឃើញសូរ្យគ្រាសពេញលេញ ១០០% មានដូចជាអារ៉ាប៊ីសាអូឌីត អូម៉ង់ ឥណ្ឌាភាគខាងត្បូង ស្រីលង្កា កោះធំទាំងពីររបស់ឥណ្ឌូណេស៊ី គឺស៊ូម៉ាត្រា និងកាលីម៉ាន់តាន់ គូឡាឡាំពួរ-ម៉ាឡេស៊ី ប្រ៊ុយណេ សិង្ហបុរី និងភាគខាងត្បូងហ្វីលីពីន។
គួរបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា ថៃ និងភាគខាងត្បូងវៀតណាម គឺនឹងអាចមើលឃើញបាតុករសូរ្យគ្រាសប្រចាំឆ្នាំនេះដូចគ្នា ប៉ុន្តែគឺចាប់ពី ៥០% ដល់ ៨០%ប៉ុណ្ណោះ ហើយមានតែខេត្តយ៉ាឡា ដែលស្ថិតនៅចុងភាគខាងត្បូងថៃទេ ដែលអាចមើលឃើញរហូតដល់ទៅ ៨៧% នៃបាតុភូតសូរ្យគ្រាស ដែលនឹងកើតឡើងនៅអំឡុងម៉ោង ១២:០៥នាទី “ ម៉ោងនៅទីក្រុងបាងកក” ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩។
ពេលវេលាជាក់លាក់នៅកម្ពុជា សម្រាប់ទីក្រុងភ្នំពេញ គឺអាចមើលឃើញសូរ្យគ្រាស ចាប់ផ្តើមនៅវេលាម៉ោង ១០:៣១នាទីព្រឹក ហើយវានឹងឈានដល់ចំណុចពេញលេញនៃ Partial Solar Eclipse “ ៦០% ទៅ ៧០% “ នៅវេលាម៉ោង ១២:២៤នាទីថ្ងៃត្រង់។ សូរ្យគ្រាសហ្នឹងបញ្ចប់ទៅនៅវេលាម៉ោង ២:១៤នាទីរសៀល ដែលនេះមានន័យថា បាតុភូតសូរ្យគ្រាសអូសបន្លាយ អស់រយៈពេល ៣ម៉ោង និង ៤៤នាទី “ ម៉ោងនៅទីក្រុងភ្នំពេញ ” នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩៕ដោយ៖បញ្ញាស័ក្តិ