Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​ចម្លែក លួច​ចូលក្នុង​ហាង ហើយ​ធ្វើ​រឿង​មួយ​ដែល​ពិបាក​នឹង​យល់​

អ្នកគ្រប់គ្រង​នៃ​ភោជនីយដ្ឋាន Nelly’s Tacqueria ឲ្យ​ដឹងថា ចោរ​រូប​នោះបាន​លបចូល​ក្ន​ងុ​ហាង​វេលា​ម៉ោង​ប្រមាណ​២​ភ្លឺ ថ្ងៃ​៣​ខែ​១០ ហើយ​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទិ​ដ្ឋា​ភាព​ដែល​ចោរ​រូបនេះ​បាន​យក​ស្រោមដៃ​មក​ពាក់ រួច​ចម្អិន​អាហារ​ដ៏​ស្ទាត់ជំនាញ ។​

Colon ប្រាប់​ឆា​ណែ​ល​ទូរទស្សន៍ WABC-TV ថា ៖ “​បុរស​ចោរ​រូបនោះ បាន​ប្រើប្រាស់​ឧបករណ៍​ចង្ក្រាន ចាន ឆ្នាំង ប្រៀបដូចជា​ចុងភៅ​អាជីព​ម្នាក់​អីចឹង​” ។ ចោរ​រូបនេះ​នៅបាន​ត្រួត​ពិនិត្យមើល​ម្ហូប​អារ​ហារ​យ៉ាង​ម៉ត់ចត់​ធានាថា វា​ត្រូវបាន​ចំអិន​ដ៏​ល្អ ។ គាត់​បាន​ចំអិន​សណ្តែក ធ្វើ​មាន់ និង​បង្កង ។ មើល​របៀប​គាត់​ប្រើប្រាស់​ខ្ទះ​បង្ហាញថា គាត់​ពិតជា​មាន​ទេពកោសល្យ​មែន ។ ក្រៅពីនោះ​ចោរ​រូប​នោះបាន​យកលុយ​តែ ១០០​ដុល្លារ ពី​ថតតុ ។​

​លើសពីនេះ​ទៀត ចោរ “​ជំនាញ​ចុងភៅ​”​រូបនេះ នៅបាន​លាង​សំអាត របស់របរ​ដែល​គាត់​បាន​យកទៅ​ប្រើប្រាស់​ថែមទាំង​ជូត​តុ ឥដ្ឋ យ៉ាង​ស្អាត​មុននឹង​ចាកចេញ​ទៅ ។​

Nelly Balacios ដែលជា​ម្ចាស់​ហាង​និយាយថា នាង​ពិត​ជាមាន​អារម្មណ៍​ស្ងើចសរសើរ​របស់លោក​ចោរ ព្រោះថា របៀប​ប្រើ​ក្រដាស​ខ្ចប់​អាហារ​របស់គាត់​មិន​ខុសប្លែក​អ្វី​ពី​មនុ​ស្សមាន “​អាជីប​ចុងភៅ​ម្នាក់​” ៕ សូយន

×