Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​ច្រឡំ​មាត់​” លោក Trump បាន​ក្លាយជា​ស្ថាបនិក​នៃ​យន្តហោះ​ប្រយុទ្ធ​… F-52 ដែល​អាមេរិក​ពុំទាន់​មាន​!

spot_img

“​កាលពី​ខែ ១១​ឆ្នាំទៅ យើងខ្ញុំ​បាន​ចាប់ផ្តើម​ផ្ទេរ​យន្តហោះ​ប្រយុទ្ធ F-52 និង F-35 ដំបូង​” ប្រធានាធិបតី​អាមេរិក Trump បាន​ថ្លែង​បែបនេះ​ក្នុង​ពេល​ធ្វើ​សន្និសីទ្ធ​សារព័ត៌មាន​រួម​ជាមួយ​នាយក​រដ្ឋមន្ត្រីន័​រវេស Erna Solberg នៅ​សេត​វិមាន​។​

… ប៉ុន្តែ​អាមេរិក ពុំ​មាន​ផលិត​យន្តហោះ​ណាមួយ មានឈ្មោះ​ថា F-52 ទេ​!​។ ប្រធានាធិបតី​រូបនេះ​អាច​ច្រឡំ ព្រោះ​អាមេរិក​កំពុង​និយាយ​ពី​រឿង​លក់​យន្តហោះ F-35 ចំនួន ៥២​គ្រឿង ឲ្យ​ប្រទេសន័​រវេស ។ ក្រុង Oslo បានទទួល F-35 3​គ្រឿង កាលពី​ខែ ១១/២០១៧ ។​

​នា​ឱកាស​នោះ​លោក Trump បាន​លើកឡើង​ថា ៖ ចំណាយ​សម្រាប់​កម្មវិធី​ផលិត F-35 បាន​លើស​ពី​គំរោង​ឆ្ងាយ​ណាស់ ហើយ​សន្យា​នឹង​ធ្វើការ​សន្សំសំចៃ “​រាប់​ពាន់​លាន​ដុល្លារ​” តាមរយៈ​ការពិភាក្សា​ជាមួយ​នាយក​ក្រុមហ៊ុន Lockheed Martin​។​

F-35 ត្រូវ​បាន​ប្រមាណ​ឃើញថា វា​ជា​គំរោងការ “​ទោល​” ត្រូវ​ចំណាយ​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​យោធា​អាមេរិក​។ ដោយឡែក​ចំពោះ​គ្រោងការណ៍​នេះ បាន​ចំណាយ​អស់​ដល់​ទៅ ៤០៦,៥ ពាន់​លាន​ដុល្លារ​ឯណោះ​៕ អាទិត្យ​

spot_img
×