ប្តីប្រពន្ធ២នាក់ នៅ Murarrie ទីក្រុង Brisbane ប្រទេសអូស្ត្រាលី មានការភ័យតក់ស្លុតឥតឧបមា ខណៈពេលសំឡឹងឃើញពស់នៅក្នុងបន្ទប់ដេករបស់ពួកគេ ។ ភ្លាមៗនោះពួកគេបានទូរស័ព្ទសុំជំនួយពីអ្នកជំនាញការចាប់ពស់ Stewart Lalor ។
Lalor ប្រាប់ថា ៖ “ខ្ញុំទទួលបានការហៅទូរស័ព្ទពីស្ត្រីម្នាក់វេលាម៉ោងប្រមាណ១០ព្រឹក គាត់និយាយថា មានពស់មួយកំពុងវារក្នុងបន្ទប់ដេករបស់គាត់ ។ ពេលខ្ញុំទៅដល់ខ្ញុំឃើញពស់នោះបានវារឡើងលើគ្រែ រួចលូនចូលក្នុងភួយ ។
ពស់ពិសកំពុងវាលើគ្រែក្នុងបន្ទប់ដេក
Lalor ប្រាប់ថា ពស់នេះជាប្រភេទពស់ប្រផេះនៅតំបន់បូព៌ា ។ ប្តីប្រពន្ធ២នាក់នេះ ពិតជាសំណាងណាស់ដោយពុំត្រូវវាចឹក ដោយហេតុថាពស់នេះជាប្រភេទពស់ពិសខ្លាំងបំផុតរបស់ពិភពលោក ។ ពិសរបស់អំបូរពស់នេះ បណ្តាលឲ្យឈាមកកផង និង neurotoxins ហេតុនេះពេលជ្រៀតចូលក្នុងរាងកាយវាធ្វើឥឲ្យជនរងគ្រោះពិបាកដកដង្ហើម បេះដូងលោតញាប់… ហើយជនរងគ្រោះនឹងត្រូវស្លាប់ក្នុងអំឡុងពេលមិនលើសពី១៥នាទី ។ តាមក្រុមអ្នកជំនាញការនោះ គ្រាន់តែមានពិសរបស់ពស់នេះចឹកតែត្រឹម ១/១២.០០០ក៏វាអាចសម្លាប់មនុស្សម្នាក់បានដែរ ៕