ឧទ្ធម្ភាគចក្រយោធាឥណ្ឌាមួយគ្រឿងបានធ្លាក់នៅតំបន់ភ្នំ ក្បែរព្រំដែនប្រទេសចិននៅថ្ងៃសុក្រនេះ បានស្លាប់មនុស្សចំនួន ៧នាក់ដែលជិះលើយន្តហោះទាំងអស់។ នេះបើតាមការបញ្ជាក់របស់មន្ត្រីឥណ្ឌា។
អ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌា ឈ្មោះ Suneet Newton បាននិយាយថា មុនពេលធ្លាក់ យន្តហោះដែលផលិតនៅប្រទេសរុស្សីប្រភេទ Mi-17 កំពុងដឹកមន្ត្រីយោធាទៅនាក់រដ្ឋ Arunachal Pradesh។
លោកបន្ថែមថា មូលហេតុនៃការធ្លាក់មិនទាន់ដឹងនៅឡើយនោះទេ។
ប្រទេសឥណ្ឌាក៍កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួននៅក្នុងតំបន់នោះ ដើម្បីបង្រួមគំលាតគ្នាជាមួយនឹងប្រទេសចិន ដែលប្រព័ន្ធផ្លូវយ៉ាងល្អ។ សុភ័ក្ត្រ