មាត់មានក្លិនមិនល្អតែងជួបជាទូទៅចំពោះមនុស្សជាច្រើននាពេលបច្ចុប្បន្ននេះ ។ មូលហេតុបង្កជាស្ថានភាពនេះ មួយផ្នែកគឺដោយសារអនាម័យពុំទាន់ត្រឹមត្រូវ មួយផ្នែកទៀតឥទ្ធិពលពីការប្រើប្រាស់អាហារផ្ទុកសារជាតិរំញោច ។
ទោះបីវាមិនធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាព តែប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ធ្វើឲ្យអ្នកបាត់ទំនុកចិត្តលើខ្លួនឯងក្នុងរស់នៅក៏ដូចជាការប្រាស្រ័យទាក់ទងជាមួយអ្នកនៅជុំវិញ ។
សព្វថ្ងៃនេះ ក្រៅពីវិធីបំបាត់ក្លិនមាត់ដោយក្រូចឆ្មារ ខ្ញី ទឹកឃ្មុំ អំបិលសមុទ្រ នោះដំណោះស្រាយពីទឹកអង្ករត្រូវបានមនុស្សជាច្រើនពេញចិត្តជាងគេ ។ របៀបអនុវត្តគឺងាយស្រួលបំផុត អ្នកគ្រាន់តែយកអង្ករច្របាច់លាងយកទឹក២ (ទឹកទី១ តែងផ្ទុកធូលីកខ្វក់ ហេតុនេះត្រូវចាក់ចោលមិនមិនប្រើប្រាស់) បន្ទាប់មកចាក់ចូលក្នុងកែវឬជ័របិទគ្របឲ្យជិតយកទៅរក្សាទុកក្នុងទូរទឹកកកដើម្បីប្រើប្រាស់ ។
មុនពេលអនុវត្តតាមវិធីសាស្ត្រនេះ ចូរអ្នកអនាម័យមាត់ធ្មេញឲ្យបានស្អាតដោយថ្នាំដុសធ្មេញដូចធម្មតា រួចហើយយកទឹកអង្ករមកបៀមប្រមាណ ៣-៥នាទី (ក្នុងពេលអនុវត្តគួរគួបផ្សំប្រើអណ្តាតក្រលៀសឲ្យសព្វក្រអូបមាត់) ។
សមាសធាតុធម្មជាតិ ក្នុងទឹកអង្ករមានផ្ទុកច្រើនគួរសមនូវវីតាមីន PP រួមនឹងសារជាតិរ៉ែចាំបាច់ ។ ដូច្នេះព្យាយាមធ្វើ១ថ្ងៃ ២ដងនៅពេលព្រឹក និងយប់មុនចុលគេងអ្នកនឹងឃើញប្រសិទ្ធភាពយ៉ាងលឿន ៕ Hoverboards