Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកវិនិយោគ​បង់​ក្លា​ដេ​ស អាច​ប្រមូល​ទិញស្រូវ​ពី​ប្រជាជន​កម្ពុជា​ផ្ទាល់ ដើម្បី​កិន​នាំ​ចេញទៅ​ប្រទេស​បង់​ក្លា​ដេ​ស​

spot_img

​ភ្នំពេញ​៖ កន្លងមក​សម្ដេច​តេ​ជោ បាន​ស្វែងយល់​អំពី​តម្រូវ​អង្ករ របស់​ប្រទេស​បង់​ក្លា​ដេ​ស ដែល​មានបំណង​ស្វែងរក​ទិញ​អង្ករ ពី​កម្ពុជា សម្ដេច​បាន​មានប្រសាសន៍ថា គប្បី​រក​វិធីសាស្ត្រ​ដើម្បី​អាច​ទិញ​អង្ករ ពី​កម្ពុជា បាន​នូវ​តម្លៃ​ដ៏​សមស្រប​មួយ នោះ​គឺ​តាម​វិធី​ដែល​ប្រជាជន ឬក៏​អ្នកវិនិយោគ​បង់​ក្លា​ដេ​ស អាចមក​វិនិយោគ សង់​ឃ្លាំង រោង​ម៉ាស៊ីនកិនស្រូវ និង​ប្រមូល​ទិញស្រូវ​ពី​ប្រជាជន​ផ្ទាល់​តែម្ដង ដើម្បី​ធ្វើការ​កិន​នាំ​ចេញទៅ​ប្រទេស បង់​ក្លា​ដេ​ស ដែល​ក្នុងន័យនេះ​តម្លៃ​អង្ករ​របស់​កម្ពុជា នឹង​អាចមាន​តម្លៃ​ប្រកួតប្រជែង ជាមួយ​ប្រទេស​ដទៃទៀត​ផង ។​

​នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី​៦ ខែមករា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក Muhammad Faruk Khan ប្រធាន​គណកម្មាធិការ​អចិន្ត្រៃយ៍​ទទួលបន្ទុក​កិច្ចការបរទេស​នៃ​សភា​បង់​ក្លា​ដេ​ស នៅ​វិមាន​សន្តិភាព​។​

​លោក Muhammad បាន​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា លោក បាន​ជួបពិភាក្សា​ប្រកបដោយ​ផ្លែផ្កា ជាមួយ​ភាគី​សភា​កម្ពុជា ហើយ​ក្នុង​កិច្ចពិភាក្សា​នេះ​ក៏បាន​ជំរុញ​និង​ពង្រឹង​ទំនាក់ទំនង​រវាង​សភា​និង​សភា​ទាំងពីរ​ផងដែរ​។ ជាងនេះទៅទៀត លោក ក៏បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ​ថា នៅ​ឆ្នាំ ២០២០ នេះ​កម្ពុជា​នឹង​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ហើយ​លោកស្រី​នាយករដ្ឋមន្ត្រី បង​ក្លា​ដេ​ស នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅពេលនោះ ដើម្បី​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​នូវ​ការរីករាយ​យ៉ាងខ្លាំង ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ហើយ​ជាពិសេស​ការលើកកម្ពស់​ទំនាក់ទំនង រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​បង់​ក្លា​ដេ​ស​។ ទន្ទឹមនឹងនោះ សម្ដេច​តេ​ជោ បាន​មានប្រសាសន៍​បន្តថា យើង​គប្បី​ណា​ជំរុញ​ការផ្លាស់ប្តូរ ដំណើរ​ទស្សនកិច្ច​រប​ស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​របស់​ប្រទេស​ទាំងពីរ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​មានការ​យល់ដឹង​គ្នា កាន់តែខ្លាំង​ឡើង​ខ្ពស់ និង​ទំនាក់ទំនង​កាន់តែខ្លាំង​ឡើង ក្នុងន័យ​ស្វែងរក​នូវ​កិច្ចសហប្រតិបត្តិការ​ផ្សេង រួមទាំង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច វិនិយោគ​និង​ពាណិជ្ជកម្ម​ផង​។ សម្ដេច​តេ​ជោ បាន​មានប្រសាសន៍ថា កន្លងមក​សម្ដេច​បាន​ស្វែងយល់​អំពី​តម្រូវ​អង្ករ របស់​ប្រទេស​បង់​ក្លា​ដេ​ស ដែល​មានបំណង​ស្វែងរក​ទិញ​អង្ករ ពី​កម្ពុជា​ក្នុងនេះ សម្ដេច​បាន​មានប្រសាសន៍ថា គប្បី​រក​វិធីសាស្ត្រ​ដើម្បី​អាច​ទិញ​អង្ករ ពី​កម្ពុជា បាន​នូវ​តម្លៃ​ដ៏​សមស្រប​មួយ នោះ​គឺ​តាម​វិធី​ដែល​ប្រជាជន ឬក៏​អ្នកវិនិយោគ​បង់​ក្លា​ដេ​ស អាចមក​វិនិយោគ សង់​ឃ្លាំង រោង​ម៉ាស៊ីនកិនស្រូវ និង​ប្រមូល​ទិញស្រូវ​ពី​ប្រជាជន​ផ្ទាល់​តែម្ដង ដើម្បី​ធ្វើការ​កិន​នាំ​ចេញទៅ​ប្រទេស បង់​ក្លា​ដេ​ស ដែល​ក្នុងន័យនេះ​តម្លៃ​អង្ករ​របស់​កម្ពុជា នឹង​អាចមាន​តម្លៃ​ប្រកួតប្រជែង ជាមួយ​ប្រទេស​ដទៃទៀត​ផង ។ ក្នុងន័យនេះ​ផងដែរ ប្រទេស​បង់​ក្លា​ដេ​ស នឹង​ទទួលបាន​សុវត្ថិភាព​អង្ករ សុវត្ថិភាព​ភាព​អាហារ ពិសេស​ជំរុញ​ទំនាក់ទំនង​សហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អ​ថែមទៀត​ផងដែរ ៕ ​ដោយ​៖​កូ​ឡាប​

spot_img
×