ខេត្តស្វាយរៀងៈលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀងនឹងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិនៅរសៀលថ្ងៃទី៦ខែតុលាឆ្នាំ ២០១៧នេះបានអញ្ជើញជាអធិបតីនៅក្នុងពិធី ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិដល់មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរ បាលខេត្តស្វាយរៀងចំនួន៥៦នាក់។ ដែលពិធីនេះ បានប្រព្រឹត្តទៅ នាសាលប្រជុំរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
នៅក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀងបាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមនាយឧត្តមសេនីយសន្តិបណ្ឌិត នេតសាវឿនអគ្គស្នងការនគរបាលជាតិ ដែល សម្តេចឯកឧត្តមតែងតែ គិតគូអំពីសុខទុក្ខរបស់ នាយ នាយរងកងកំលាំង នគរបាលជាតិគ្រប់ទិសទី។
លោកបានមានប្រសាសន៍ លើកឡើងអំពីបញ្ហាចម្បងក៏ដូចជាទិស ដៅដែលមន្ត្រីនគរបាលគ្រប់រូបត្រូវអនុវត្តបន្តទៀតនោះ គឺការពាររាជរដ្ឋាភិបាលស្របច្បាប់ការពារនគរកុំអោយមានជនមួយក្តាប់តូចមកបំពារបំពាន។ នគរបាលត្រូវតែនៅមុខឈានមុននូវការអនុវត្តច្បាប់ហើយធ្វើជាគំរូ ដល់ប្រជាពលរដ្ឋគោរពវិន័យតួនាទីភារកិច្ចនិងអនុវត្តការងារ អោយបានសម្រេចគោលដៅ។ លោកបានមានប្រសាសន៍អោយដឹងទៀតថាៈ ចំពោះមន្ត្រីនគរ បាល ដែលទើប ទទួលការផ្ទេរភារកិច្ច តែងតាំងមុខ តំណែង និង បំពាក់ឋានន្តរសក្តិនាពេលនេះត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋនិងសង្គមហីយ ខិតខំបំរើសេវា សាធារណៈ អោយបានល្អខិតខំប្រឹងប្រែងការពារកន្លែងងាយរងគ្រោះជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្រៅពីនេះត្រូវដុសខាត់សមត្ថភាព ពង្រឹងចំណេះ ដឹង ការងាររៀនសូត្រទាំងនៅសាលាទូទៅក្តីទាំងការ អាន សារព័ត៍មានជាដើមដើម្បីយើងយក ចំណេះដឹង មក អនុវត្តជាក់ស្តែងហើយមានបទពិ សោធន៍បើយើង មិនខិតខំទេគឺយើងទៅមិនទាន់សង្គមនោះឡើយ។ ម្យ៉ាងទៀតត្រូវមានការសាមគ្គីភាព ទាំងក្នុងអង្គភាព និងក្រៅអង្គភាពដែលជាកត្តាមួយ ចម្បង មិនអាចខ្វះ បានហើយក៏ពុំត្រូវភ្លេច ពីគោល នយោបាយ ភូមិឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលទាំង៩ ចំណុច នោះដែរ។
សូមបញ្ជាក់ផងដែរថា មន្ត្រីនគរបាលជាតិនៃស្នងការ ដ្ឋាននគរបាលខេត្តស្វាយរៀងដែលត្រូវផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិនាពេលនេះមានចំនួន៥៦នាក់ ក្នុងនោះផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងចំនួន៣៤នាក់ ថ្នាក់វរៈសេនីយ៍ទោ១នាក់ ថ្នាក់ អនុសេនីយ៍ឯក៨នាក់ ថ្នាក់អនុសេនីយទោ៣នាក់ ថ្នាក់អនុសេនីយ៍ ត្រី៧នាក់ ថ្នាក់ព្រិន្ធបាលឯក៣នាក់ តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ៤២៨៩ប្រ.កចុះថ្ងៃទី២៨ខែសីហាឆ្នាំ ២០១៧និងសេចក្តី សំរេចលេខ៤០២ប្រ.ក ចុថ្ងៃទី១៦ខែ សីហាឆ្នាំ ២០១៧របស់សម្តេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។វ៉ៃកូ