Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត្ថប្រយោជន៍​ដ៏​ច្រើន​លើសលុប​របស់​ក្រូចឆ្មារ ចំពោះ​សុខភាព​

​ក្រូចឆ្មារ​គឺជា​ផ្លែ​ដែល​តូច​មួយ ប៉ុន្តែ​មាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ដែល​អ្នក​នឹកស្មាន​មិន​ដល់ ហើយក៏​មិនបាន​ដឹង​ពីមុន​ដែរ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​អត្ថប្រយោជន៍​របស់​វា​ចំពោះ​សុខភាព​អ្នក និង​ការប្រើប្រាស់​ប្រចាំថ្ងៃ​។ តើ​វា​ជួយ​សុខភាព​អ្នក​ត្រង់​កន្លែង​ណាខ្លះ ហើយ​វា​អាច​យកមក​ធ្វើ​អ្វី​បាន​ទៀត​?

— អ្នក​អាច​យក​សំលី​ទៅ​ជ្រលក់​ក្រូចឆ្មារ​ឲ្យ​សើម បន្ទាប់មក​យក​វា​ទៅ​ដាក់​ក្នុង​ទូរ​ទឹកកក នោះ​វា​នឹង​ជួយ​បំបាត់​ក្លិន​មិនល្អ​ក្នុង​ទូរ​ទឹកកក​អ្នក​ជាមិនខាន​។​
— ប៉ូ​តា​ស្យូ​ម​ដែលមាន​ក្នុង​ក្រូចឆ្មារ​នឹង​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​អ្នក​នៅពេលដែល​អ្នក​លើស​ឈាម ហើយ​វា​ថែមទាំង​អាច​បំបាត់​នូវ​អាការ​វិលមុខ និង​អាការ​ចង់​ក្អួត​ទៀតផង​។​
— ក្រូចឆ្មារ​អាច​បំបាត់​សម្ពាធ​ផ្លូវចិត្ត​របស់​អ្នក ដោយ​អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​ជាង​មុន​។​
— អ្នក​អាច​ប្រើ​ក្រូចឆ្មារ​មក​សម្អាត​ជ្រញ់​របស់​អ្នក​ក្រោយ​ពេលដែល​ប្រើ​រួច នោះ​វា​នឹង​ជួយ​បំបាត់​ក្លិន​មិនល្អ​នៅលើ​ជ្រញ់​នោះ​ជាមិនខាន​។​
— ក្រូចឆ្មារ​អាចជួយ​ដោះស្រាយ​បញ្ហា​ផ្លូវដង្ហើម ដោយ​នៅពេលដែល​អ្នក​កើត​ហឺត វា​នឹង​ជួយ​អ្នក​ឲ្យ​មាន​អាការ​រាង​ធូរស្រាល​។​
— នៅពេលដែល​អ្នក​ផឹកទឹក​ក្រូចឆ្មារ វា​នឹង​ជួយ​អ្នក​មិន​ឲ្យ​មាន​គ្រួស​ក្នុង​តម្រង់​នោម​ឡើយ​។​
— នៅពេលដែល​អ្នក​លាង​បន្លែ និង​ផ្លែឈើ អ្នក​អាច​ចាក់ទឹក​ក្រូចឆ្មារ​មួយ​ស្លាបព្រា​ចូល នោះ​វា​នឹង​ជួយ​បំបាត់​ជាតិគីមី​ដែលមាន​លើ​បន្លែ និង​ផ្លែឈើ​នោះ​ជាមិនខាន​។​
— បើ​អ្នក​មិន​ចង់​ឲ្យ​ផ្លែ​ប៉ោម​អ្នក​ឆាប់​ខ្មៅ​ក្រោយ​ពេលដែល​ចិត​រួច អ្នក​អាចដាក់​ទឹកក្រូច​ឆ្មារ​បន្តិច​ចូល នោះ​វា​នឹង​ស​ហើយ​។​
— អាហារ​ដែល​យើង​បរិភោគ​រាល់ថ្ងៃ​សុទ្ធ​តែមាន​ជាតិគីមី និង​សារធាតុ​ជាច្រើន​ដែល​អាច​បំផ្លាញ​សុខភាព​អ្នក ដូចនេះ​ក្រូចឆ្មារ​អាចជួយ​អ្នក​បាន វា​នឹង​ជួយ​សម្អាត​មេរោគ​ដែលមាន​ក្នុង​ឈាម​អ្នក​ឲ្យ​អស់ នោះ​ឈាម​អ្នកនឹង​ស្អាត ជាហេតុ​ដែល​មិន​ងាយ​ធ្វើ​ឲ្យ​មាន​ជំងឺ​ផ្សេងៗ​ទេ​។​
— ក្រូចឆ្មារ​អាច​ការពារ​ធ្មេញ​អ្នក​ឲ្យ​មាន​សុខភាព​ល្អ មិន​ងាយ​ពុក​ឡើយ​។​
— អ្នក​អាច​យក​ទឹកក្រូច​ឆ្មារ​មក​កក់សក់​បាន នោះ​វា​នឹងធ្វើ​ឲ្យ​សក់​អ្នក​ស្អាត​ជាមិនខាន​។​
— នៅពេលដែល​អ្នក​ផ្តាសាយ ហើយ​មាន​អាការ​ក្តៅខ្លួន ក្រូចឆ្មារ​អាចជួយ​ព្យាបាល​ជំងឺ​អ្នក​បាន​។​
— ក្រូចឆ្មារ​អាចជួយ​អ្នក​ឲ្យ​ចៀស​ផុតពី​ជំងឺ​រំលាយ​អាហារ​មិនបាន​ល្អ និង​ជំងឺ​ទល់លាមក​ជាដើម​។​
— នៅពេលដែល​អ្នក​មុត​ត្រូវ​ដៃ ហើយ​ឈាម អ្នក​អាច​យក​ក្រូចឆ្មារ​ច្របាច់​លើ​មុខរបួស​បន្តិច នោះ​វា​នឹង​ជួយ​បំបាត់​ឈាម​បាន ហើយ​ជួយ​សម្លាប់​មេរោគ​បាន​ទៀតផង​៕

​អត្ថបទ​៖ health

×