Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចុប្បន្នភាព ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​វីរុស​ថ្មី​

​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​ឲ្យ​ដឹងថា ថ្ងៃទី​១៦ ខែ មករា ឆ្នាំ ២០២០: បច្ចុប្បន្នភាព ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​វីរុស​ថ្មី សរុប​ចំនួន​ករណី ៤៣ (​ប្រទេស​ចិន ៤១ ប្រទេស​ថៃ ១ ប្រទេស​ជប៉ុន ១ (​ទេី​បរក​ឃេី​ញ ១៦ មករា​) ក្នុងនោះ​ស្លាប់​ម្នា​ក់នៅ​ចិន​។ ឯ​នៅ​ប្រទេស​កម្ពុជា​ពុំទាន់​រក​ឃេី​ញ​ទេ ។

​ជំងឺ​នេះ​ភាគ​ច្រេី​នរក​ឃេី​ញ​ចំលង​ចេញពី​ទីផ្សារ​លក់​គ្រឿង​សមុទ្រ ក្នុង​ទីក្រុង​វូ​ហាន (​ផ្សារ​នេះ​ត្រូវបាន​បិទ​និង​សំអាត​នៅ​ថ្ងៃទី ១ មករា ម្លេះ​)​។ ប្រភេទ​មេរោគ កូ​រ៉ូ​ណា​វីរុស​ថ្មី រក​ឃេី​ញ​ដំបូង​នៅ​ថ្ងៃទី ៧ មករា ២០២០​។ គ្មាន​រក​ឃេី​ញ​ឆ្លង​មនុស្ស​ទៅ​មនុស្ស​ទេ ភាគ​ច្រេី​ន​ចំលង​មកពី​សត្វ ហើយ​គ្មាន​គ្រូពេទ្យ​ថែទាំ​អ្នកជំងឺ​ឆ្លង​ជំងឺ​ទេ​។​

​ជំងឺ​រលាក​ផ្លូវ​ដ​ង្ហេី​ម​បណ្តាលមកពី​មេរោគ​ថ្មី នៅ​ក្រុង​វូ​ហាន ខេត្ត​ហ៊ូ​បុី ប្រទេស​ចិន : មេរោគ​បង្ក​ឡេី​ង​ដោយ កូ​រ៉ូ​ណាវី​រុស ប្រភេទ​ថ្មី (​កូ​រ៉ូ​ណា​វិ​រុស​ចាស់​រួមមាន : ១.​កូ​រ៉ូ​ណា​វីរុស​បង្ក​ជំងឺ សារ​ស៏ ក្នុង​ឆ្នាំ​២០០៣: ឆ្លង​ពីស​ត្វ​សំ​ប៉ូច​ប្រផេះ​) ២. កូ​រ៉ូ​ណា​វីរុស​បង្ក​ជំងឺ MERS នៅ​ម​ជ្ឈឹ​មូ​ព៌ា នៅក្នុង​ឆ្នាំ ២០០៨: ឆ្លង​ពីស​ត្វ​អូ​ដ៏​)​។ ចំលង​មកពី​សត្វ តែ​មិនទាន់​ដឹង​ប្រភព​ច្បាស់លាស់​ពីស​ត្វ​អ្វី ។ មិនទាន់មាន​ភស្តុតាង​បញ្ជាក់ថា​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​នៅ​ឡេី​យ ។ ជំងឺ​នេះ​រក​ឃេី​ញ​ឆ្លង​ប្រភព​តែ​ពី​ទីក្រុង វូ​ហាន ខេត្ត​ហ៊ូ​បុី ក្នុងប្រទេស​ចិន​តែប៉ុណ្ណោះ ។ ពុំទាន់​រក​ឃេី​ញ​ករណី​ជំងឺ​នេះ​នៅ​ប្រទេស​កម្ពុជា​នៅ​ឡេី​យ​ទេ​។ រោគសញ្ញា​ជំងឺ​រួមមាន គ្រុនក្តៅ​លេី​ស​ពី ៣៨​អង្សា​សេ ក្អក ករណី​ធ្ងន់ធ្ងរ​មាន​ហត់​ឬ​ពិបាក​ដក​ដ​ង្ហេី​ម​។ ចាត់ទុក​ករណី​សង្ស័យ​: រាល់​អ្នក​ដំណេី​រ​មាន​រោគសញ្ញា​គ្រុនក្តៅ​ឬ​មាន​ប្រវត្តិ​គ្រុនក្តៅ ក្អក ហត់​ឬ​ពិបាក​ដក​ដ​ង្ហេី​ម និង​មាន​ប្រវត្តិ​មកពី​ទីក្រុង​ខាង​លេី​ក្នង​កំឡុងពេល​១៤​ថ្ងៃ សូម​រក​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ជិត​បំផុត និង​ប្រាប​គ្រូពេទ្យ​អំពី​ប្រ​វត្ត​ន៏​នៃ​ការ​ធ្វេី​ដំណេី​រ​ផង
​ការពារ​ជំងឺ ​៖ កុំ​ប៉ះពាល់​សត្វ​រស់ កុំទៅ​កន្លែង​ផ្ទុះ​ជំងឺ និង​ទីផ្សារ នៅ​ក្នង​ទីក្រុង​ខាង​លេី ។ ឧស្សា​ហ៏​លាងដៃ​ជាមួយ​សាប៊ូ​និង​ទឹក ឬ​ជាមួយ​ហ្សែ​ល​។ កុំ​ប៉ះពាល់​អ្នកជំងឺ ឬ​មន្ទីរពេទ្យ​មាន​អ្នកជំងឺ​ខាង​លេី ។ ហូប​សាច់ និង​ពង​សត្វ​ដែល​ចំអិន​ឆ្អិន​ល្អ ។ ពេល​ក្អក ឬ​កណ្តាស ត្រូវ​ក្រដាស​ឬ​កន្សែង​ខ្ទប់​មុខ​។ រាយ​ការ​ណ៏​ទៅ​លេខ ១១៥ បេី​ចង់ដឹង​ពត៌មាន​បន្ថែម​ឬ​រាយ​​ការណ៍​ករណី​សង្ស័យ​។​

​វិធានការ​ណ៏​ក្រសួងសុខាភិបាល​ ៖ តាមដាន និង​ឃ្លាំ​មេី​ល​អ្នក​ដំណេី​រ​ដោយ​ប្រេី​ម៉ាស៊ីន​ស្ទង់​កុំ​ដៅ​ជាពិសេស​អ្នក​ដំណេី​រ​មកពី​ទីក្រុង​ខាង​លេី​។ មាន​មន្ទីរ​ពិសោធ​ន៏​ជាតិ​ត្រៀម​ជាស្រេច​ដេី​ម្បី​រក​អត្តសញ្ញាណ​មេរោគ​ថ្មី​។ ក្រុម​ជំនាញ​សុខាភិបាល​ជាង​២០០០ នាក់​ដែល​បាន​បណ្តុះបណ្តាល​រួចជាស្រេច​ក្នុងការ​តាមដាន​និង​ឆ្លេី​យ​តប​ជំងឺ​កេី​ត​ឡេី​ង​ថ្មីៗ ត្រៀមលក្ខណៈ​ឆ្លេី​យ​តប​បេី​កេី​ត​មាន​ជាយថាហេតុ​។​

​អ្នកនាំពាក្យ​នឹង​ធ្វេី​បច្ចុប្បន្ន​ទាន់​ហេតុការណ៍ និង​សូម​បងប្អូន​តាមដាន​ព​ត៌មាន​ដែលមាន​ប្រភព​ច្បាស់លាស់ ពី​ក្រសួងសុខាភិបាល ៕ ដោយ​៖​កូ​ឡាប​

×