Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកបើកបរ​ម៉ូតូ Honda PCX បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន មិន​មើល​ឧបសគ្គ​ខាងមុខ បុក​អ្នក​អូសរ​ទះ ស្លាប់​១​នាក់ របួស​៣​នាក់​

spot_img

​កណ្តាល​៖ អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម បាន​ឲ្យ​ដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង ម៉ូតូ​និង​អ្នក​អូសរ​ទះ​បណ្តាល​ឲ្យ​ស្លាប់​០១​នាក់​របួស​៣​នាក់​។ កើតហេតុ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦​ខែ មករា​ឆ្នាំ​២០២០ វេលា​ម៉ោង ២០:៥០​នាទី នៅលើ​កំណាត់​ផ្លូវ​លេខ​៣៨០ ស្ថិតក្នុង​ភូមិ​ក្តី​កណ្តាល​ឃុំ សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល​

​នគរបាល​ស្រុក​ល្វាឯម បានបញ្ជាក់​ពីស​ភាព​នៃ​រឿងហេតុ​នេះ​ថា មុនពេល​កើតហេតុ មាន​ម៉ូតូ​មួយគ្រឿង ម៉ាក Honda PCX ពណ៌ ស ផលិត​ឆ្នាំ 2019 ពាក់​ផ្លាកលេខ ភ្នំពេញ​1HE-4877​បើកបរ​ដោយ​ឈ្មោះ ឈិន គឹម​ហ័ង ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ ភូមិ ក្តី​កណ្តាល ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល (​អត់​មួក​សុ​វត្តិភាព​) បើកបរ​មាន​ទិសដៅ​ពី (​ពី​កើ​តទៅ​លិច ) (​ពី​ពាម​ឧកញ៉ា​អុង មក​សារិកាកែវ​) (​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យបង្អែក​ស្រុក​)​។ ពេល​បើកបរ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បុករ​ទះ​អូស​ដៃ​ចំ​ពីក្រោយ បណ្តាល​ឲ្យ​ដួល​។ អ្នក​អូសរ​ទះដៃ​ឈ្មោះ សឿន ស្រីរ័ត្ន ភេទ​ស្រី​អាយុ ៣៦ ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ក្តី​កណ្តាល ឃុំ សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល (​របួសធ្ងន់​) (​បញ្ជក់រ​ទះ​មាន​ភ្លើង​បំ​ភ្លើ​គ្រប់គ្រាន់​)​។ នឹង​អ្នកដើរ​ជាមួយ​២​នាក់ ១.​ឈ្មោះ សុខ លិ​ន​ជួរ ភេទ​ស្រី អាយុ​៨​ឆ្នាំ ត្រូវជា​កូន ២.​ឈ្មោះ ភា ភេទ​ស្រី អាយុ ៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​រួមជាមួយ​អ្នក​អូសរ​ទះ (​របួសស្រាល​) ។ សក​សព ត្រូវបាន​ប្រគល់ជូន​គ្រួសារ ធ្វើ​បុ​ណ្ប​តាម​ប្រពៃណី ចំណែក​អ្នករងរបួស ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្នំពេញ​។​

​នគរបាល​ស្រុក​ល្វាឯម​បាន​សន្និដ្ឋានថា ករណីនេះ បណ្ដាលមកពី​អ្នកបើកបរ​ម៉ូតូ Honda PCX បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន មិន​មើល​ឧបសគ្គ​ខាងមុខ​។ ហើយ​ចំណែកឯ​វត្ថុតាង​សមត្ថកិច្ច បាន​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​៕​ដោយ​៖​កូ​ឡាប​

spot_img
×