Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាញ់ប្រហារសម្លាប់គូដណ្តឹងនៅផ្ទះជួល ស្ថិតក្នុងបុរីរំចេក ខ​ណ្ឌកំបូ​ល​ , គេ​ស​​ន្និដ្ឋា​នថា អាចផ្តើមឡើងពីភ្លើង​ប្រ​​​ច័​​ណ្ឌ

spot_img

ភ្នំពេញ ៖ សង្ស័យម្នាក់ត្រូវបានគេស្គាល់ថា ជា​គូ​រដណ្ដឹ​ងរប​ស់​ជនរងគ្រោះ បានដកកាំភ្លើង​បាញ់ស​ម្លាប់​ជ​នរ​ងគ្រោះ បណ្តា​លឲ្យស្លាប់ កាលពីវេលាម៉ោង៨និង៣​​០នា​ទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្ទះលេខ​០៣ ផ្លូវបេតុងBT បុរីរំចេក សង្កាត់កន្ទោក ខណ្ឌកំពូល រា​ជ​ធានីភ្នំ​ពេ​ញ ។

ករណីបាញ់សម្លាប់គូដណ្ដឹងខ្លួនឯង​នេះ​ នៅមិនទាន់មានការបញ្ជាក់​ច្បា​ស់លា​​ស់ថា បណ្ដាលមកពីអ្វីនោះ​ទេ​ ។ ជនរងគ្រោះត្រូវបា​ន​បញ្ជូ​នទៅ​មន្ទី​រពេទ្យ តែជាអកុសល បានតែខ្យល់ស្លាប់តែម្ដ​ង​។

ជនសង្ស័យ មានឈ្មោះយានដា​ណេត​ ចំណែកជនរ​ងគ្រោះ មានឈ្មោះឌីណា​ ពួកគេ​ទាំង​ពីរគឺ ជាគូដណ្តឹងនឹង​គ្នា​ ។ បន្ទាប់ពីធ្វើសកម្មភាពបាញ់​ជ​នរ​ងគ្រោះ រួចជនសង្ស័យបា​ន​គេច​ខ្លួនបាត់ពីកន្លែ​ង​កើតហេ​តុ​។

នារីរងគ្រោះ​​ ត្រូវបានជនដៃដល់ប្រើកាំភ្លើងខ្លីបាញ់​ប្រ​ហារ​បណ្តា​លឲ្យស្លាប់ ដោយមូលហេតុត្រូវបាន​គេ​ស​ន្និដ្ឋា​នថា អាចផ្តើមឡើងពីភ្លើងប្រ​ច័​ណ្ឌ ​។

អ្នកជិតខាងបានដឹងក្រោ​យ​ពេល​ឮសំឡេង​ផ្ទុះកាំ​ភ្លើង នៅចំណុចផ្ទះទីតាំងកើ​ត​ហេតុ​ ។ ភ្លាមៗនោះ បានផ្អើលនាំគ្នាចោម​រោ​មមើ​​លឃើ​ញនារី​ម្នាក់ បានដេកដួលសន្លប់​ស្តូ​កស្តឹ​ង ក្នុងសភាពមានឈាមហូរពេ​ញ​ក​ម្រាលឥ​ដ្ឋ នៅក្នុងផ្ទះដែលពួក​គេ​ស្នាក់​នៅទៀត​ផ​ង ។ នៅពេលនោះគេ​ឃើញ​បុរស​ម្នាក់​ ​ បាននាំអ្នករបួសដាក់តាមម៉ូ​តូ​កង់បី​ទៅម​ន្ទីរពេទ្យ​ ។

ក្រោយចុះពិនិត្យ​និងធ្វើ​កំ​ណត់ហេ​តុសម​ត្ថកិ​ច្ច បានឲ្យដឹងថា នារីរងគ្រោះបានផុត​ដ​ង្ហើម​ស្លាប់ នៅក្នុងមន្ទីរពេទ្យ​ដោ​យសា​រអាការរបួសធ្ងន់ធ្ង​រ​ពេក ខណៈជនដៃដល់និងអ្ន​ក​ដឹកនា​រីរង​គ្រោះ មកមន្ទីរពេទ្យបាន​គេ​ចខ្លួ​នបាត់​ស្រមោ​ល ធ្វើឲ្យសមត្ថកិច្ចពិ​បា​កក្នុង​ការ​ស្វែងរ​ក​តម្រុយ ។ សពនារីរងគ្រោះតម្កល់ទុកនៅក្នុងវត្តស្ទឹងមានជ័​យ​ រង់ចាំសមត្ថកិច្ចជំនាញចុះ​ទៅ​ធ្វើកោ​សល្យ​វិច័យប​ន្ត​ទៀត ៕ ដោយ ៖កូឡាប

 

spot_img
×