Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងក្មេ​ងស្រី​សិស្ស​សាលាទំ​នើ​​ង៤នាក់ បញ្ចប់ត្រឹមអប់រំ​​ធ្វើ​កិ​ច្ច​​សន្យា និងសំណងរដ្ឋប្បវេណី២​០​០​០ដុ​ល្លារ

spot_img

ភ្នំពេញ៖ ​ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្មេង​ស្រីសិស្សសាលាទំនើង​ចំនួន​៤​នាក់​ ដែល​សមត្ថកិច្ច​បាន​​នាំ​​ខ្លួន​​យក​​ទៅ​សួរនាំ​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​​ក​រ​ណី​ ប្រើ​អំពើ​ហិង្សា​ទៅ​​លើ​ ក្មេង​ស្រី​សិស្ស​​ វិទ្យាល័​យ​ផ្សារ​​​ដើម​ថ្កូវ​ ហើយ​ថតរូប​បង្ហោះ​ផ្អើល​​​ពេញ​​បណ្តា​ញ​សង្គម​ សមត្ថកិច្ច​បាន​ កោះហៅ​ភាគី​ពាក់ព័​ន្ធ​​ និង​អាណាព្យាបាល​ទាំងអស់​ដើ​ម្បី​​ដោះស្រា​យ​ ហើយ​ឪពុក​​ម្តាយ​ ឬ​អាណាព្យាបាល​​ ​របស់​ពួក​គាត់​សូ​ម​​សំ​ណូម​ពរ​ ឲ្យ​ធ្វើការ​អប់រំ​​ណែ​នាំ​ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​​ ​មិន​មាន​លើក​​​ក្រោយ​ នៅ​ចំពោះ​មុខ​ឪពុក​ម្តាយ​និង​​មុ​ខ​​សម​ត្ថ​កិច្ច​ ។​

​លោក​ ប៊ុ​ន​ សត្យា​ ហៅ​ ទិវា​០១​ នាយការិយា​ល័​យ​​នគ​របាល​​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេ​ញ​​ បាន​ឲ្យ​ដឹង​ថា​ បាន​ប្រាប់​អ្នកកាសែ​ត​​ក្នុងស្រុក​ឲ្យ​ដឹង​ នៅ​រសៀល​ថ្ងៃ​ទី​១​៧​​ម​ក​រា​នេះ​ថា​ ភាគី​បង្ក​បាន​យល់ព្រម​​​ទទួល​កំហុស​ និង​សុំ​ទោស​ចំពោះ​មុខ​ស​ម​ត្ថកិ​ច្ច​ ហើយ​ ភាគី​រង​គ្រោះ​និង​ឪពុ​ក​​ម្តាយ​ មិន​ប្តឹងផ្តល់​​អី​​នោះ​ទេ​ ដោយ​សុំ​ឲ្យ​ភាគី​វាយ​កូ​ន​​គា​ត់​ធ្វើ​​កិ​ច្ចសន្យា​ បញ្ឈប់​ មិន​ឲ្យមាន​លើក​​ក្រោយ​ទៀត​ឡើយ​ ។​​ ការ​​អប់រំ​ និង​កិច្ចសន្យា​បាន​ធ្វើ​​​ឡើង​​ចំពោះ​ ឪពុក​ម្តាយ​ និង​អាណាព្យាបាល​គ្រប់​ភាគី​​ទាំ​ងអ​ស់​ ដោយ​គ្មាន​ការ​ប​ង្ខិ​តបង្ខំ​​​ឡើយ​ ។​ លោក​បន្ត​ថា​ ករណី​នេះ​​ ​សមត្ថកិច្ច​មិន​ប​ញ្ជួ​​ន​​​សុំ​ណំ​​រឿង​នោះ​ ទៅ​កាន់​តុលាការ​ឡើ​យ​​ ព្រោះ​ពួក​គេ​សុទ្ធតែ​ជា​​​អ​​និ​តិ​ជន​​នៅឡើ​យ​​ ។​

នាយការិយាល័យ បានបន្ដទៀតថា បន្ទាប់ពីការសុំទោសហើយនោះ ​ស​មត្ថកិច្ចក៏បានធ្វើកិច្ចស​ន្យា​អប់​រំ ដោយមិនឲ្យពួកគេប្រព្រឹត្ត​ទ​ង្វើអ​មនុស្ស​ធម៌ ឬហិង្សាបែបនេះត​ទៅ​ ហើយមិនត្រូវឲ្យមានការគុំគួន​ទៅ​ខាង​ភាគី​ជនរ​ងគ្រោះឡើ​យ​។

ជាមួយគ្នានេះ អាណាព្យាបាលរបស់ក្មេង​ស្រី​រងគ្រោះ ក៏បានប្រាប់ក្រុមអ្នកសារព័ត៌មា​ន​ដែរ​ថា ក្រោយមានការសម្របស​ម្រួ​លចប់​សព្វ​គ្រប់ ក្រុមគ្រួសារសិស្សបង្ក​ ​និងក្រុមគ្រួសាររង​គ្រោះ​ ទទួលយល់ស​ង និងទទួលទឹកប្រាក់​ចំ​នួ​ន ២០០​០ដុល្លារ ដែលជាសំណងរដ្ឋ​ប្ប​វេណី​។
​​
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ការបញ្ចប់មិនបន្តប្តឹងផ្តល់​ ​ ត្រូវបា​ន ក្រុមគ្រួសារក្មេងស្រីរងគ្រោះ ​បា​នទម្លា​យ​ថា ករណីនេះ ភាគីក្មេងបង្កទាំង៤នា​ក់បា​ន​ យល់ព្រមធ្វើកិច្ច មិនឲ្យមានលើកក្រោយនិងព្រមស​ង​ ជំងឺចិត្ត ២ពាន់ដុល្លារ ដើម្បីបញ្ចប់រឿង ​ត្រឹ​មនឹ​ង ខ្លាចសមត្ថកិច្ចកសាង​សុំ​ណំរឿ​ងប​ញ្ជូនទៅកា​ន់តុលា​កា​រ ។ បើតាមឪ​ពុ​កក្មេងស្រីរ​ងគ្រោះ​ បាននិយាយថា ករណី​នោះដោយសារលោកមិនមានពេលទំ​នេ​រ គ្រប់គ្រាន់ក្នុងកា​រ​ឡើ​ងចុះតតាំង​ក្តី លោកក៏បាន​យ​ល់ព្រ​ម បញ្ចប់ត្រឹមភាគីបង្កឲ្យលោ​ក​២ពា​ន់ដុល្លារ ​។

សូម​រំលឹក​ថា​ កាលពី​រសៀល​ថ្ងៃ​ទី​​​​១៦​ ខែមករា​ ឆ្នាំ​២០២០​នេះ​ ក្មេង​ស្រី​ ចំនួន​៤​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​​​ឃាត់ខ្លួ​ន​​យក​​ទៅ​​សួរនាំ​ បន្ទាប់​ពី​បែកធ្លាយ​វី​ដេ​អូ​​ឃ្លី​ប​ បង្ហាញ​ថា​ ពួក​គេ​បាន​វាយ​ធ្វើ​​​បាន​​ក្មេង​​ស្រី​ម្នាក់​ នៅ​វិទ្យាល័យ​ផ្សារ​ដើម​​ថ្កូវ​ បង្ក​ឲ្យ​មានការ​ចាប់អារ​ម្ម​ណ៍​​សារ​​ជា​​ថ្មី​ដល់​មហា​ជន​ ហើយ​សមត្ថកិច្ច​ក៏​​មិ​ន​​បង្អ​ង់​យូរ​ដែរ​ បាន​នាំ​គ្នា​ស្រាវជ្រាវ​តា​ម​​ចា​ប់ខ្លួ​ន​បាន​ភ្លាមៗ​យក​មក​សួ​រ​នាំ​​អប់រំ​ តាម​បណ្ដឹង​ភាគី​​ឪ​ពុក​ម្ដាយ​ខាង​ក្មេង​ស្រី​​​រង​គ្រោះ​ ។​

​បើ​តាម​សមត្ថកិច្ច​និយាយ​ថា​​ ជន​​រង​គ្រោះ​​ឈ្មោះ​​ ស្រ៊ុ​ន​ កែវ​មរកត​ អាយុ​១៦​ឆ្នាំ​ រៀន​ថ្នាក់​ទី​៨​ នៃ​វិទ្យាល័យ​ដើម​ថ្កូវ​ ស្នា​ក់​​នៅ​​សង្កា​ត់​ផ្សារ​ដើម​ថ្កូវ​ ផ្លូវ​៣៤៣០​។​ ចំណែក​ក្រុម​ជន​បង្ក​​​មា​ន​គ្នា​៤​នាក់​ រៀន​ថ្នាក់​ទី​៩​​ម្នាក់​ ដោយ​បាន​ហៅ​បក្ខពួក​ពី​​​ខាង​ក្រៅ​សា​លា​​មក​ ចំនួន​៣​នាក់​ទៀត​ មក​វា​យ​​លើ​​ជន​​រ​ង​គ្រោះ​ ។​ យោង​តាម​ក្រុម​គ្រួសារ​ក្មេង​​​ស្រី​​រង​គ្រោះ​ បាន​ប្រាប់​ឲ្យ​ដឹង​​ថា​ ករណី​ហិង្សា​នេះ​ កើតឡើង​កាលពី​រសៀល​ ​ថ្ងៃ​​ទី​​២៥​ ខែធ្នូ​ ឆ្នាំ​២០១៩​ នៅ​ក្នុង​វិទ្យាល័យ​ផ្សារ​​​ដើម​​ថ្កូវ​ ប៉ុន្ដែ​វី​ដេ​អូ​ឃ្លី​ប​នេះ​​ទើប​តែ​បែ​កធ្លា​យ​ស​ង្ស័យ​មិត្តភក្ដិ​របស់​នាង​លួ​ច​​ថ​ត​ហើ​យ​​បង្ហោះ​នៅ​ពេល​ក្រោយមក​​​។​ សកម្មភាព​នេះ​គេ​បាន​​​វាយ​ដំ​លើ​​រា​ង​កាយ​ ដោយ​ប្រើ​ជើង​ធា​ក់​​ខ្លួន​ និង​ចំ​ក្បាល​ ហើយ​បាន​គំរាម​ដល់​​ជ​ន​​រង​គ្រោះ​ថែម​ទៀត​។​ ចំ​ណែក​ជន​រង​គ្រោះ​មិន​​​បាន​​ទៅ​​រៀន​ទេ​ ព្រោះ​ជាំ​ពេញ​ខ្លួ​ម​ប្រាណ​ទាំ​ង​អ​ស់​៕ដោយ៖កូឡាប

spot_img
×