Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងខែមករានេះ សម្បូររឿងស្រីជើងខ្លាំងណាស់ ! ស្ដ្រី​ក្លាហាន​បើកឡាន​មិន​ព្រម​ឈប់ ពេល​សមត្ថកិច្ច​ហៅ​ត្រួតពិនិត្យ ខឹង​ថយ​ឡាន​បុក​បង្គោល​ភ្លើង​ជេរ​ថា​សមត្ថកិច្ច​ទៀត​

spot_img

កំពង់ស្ពឺ ÷ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ​ស្ដ្រី​ក្លាហាន​បើកឡាន​មិន​ព្រម​ឈប់ ពេល​សមត្ថកិច្ច​ហៅ​ត្រួតពិនិត្យ ខឹង​ថយ​ឡាន​បុក​បង្គោល​ភ្លើង​ជេរ​ថា​សមត្ថកិច្ច​ទៀត នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ មុខ​មន្ទីរ​សារ​ធា​រណការ​ខេត្តកំពង់ស្ពឺ​។​

​រថយន្ត​មួយគ្រឿង ម៉ាក HYUNDAI ស្លាក​លេខ​ភ្នំពេញ 2AN-9118 ពណ៌​ទឹកប្រាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៤ ពី​ទិស ខាងលិច ទៅ​ទិសខាងកើត លុះ​មកដល់​គោលដៅ​ភ្លើងស្ដុប​មុខ​មន្ទីរ​សារ​ធា​រណការ​ខេត្តកំពង់ស្ពឺ ចំណុច​គោលដៅ​ត្រួតពិនិត្យ​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក របស់​នគរបាល​ចរាច​រណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ ត្រូវបាន​កំលាំង​នគរបាល​ចរាចរណ៍​ប​ញ្ជា​ឲ្យ​រថយន្ដ​ចូល​ខាង​ដើម្បី​ត្រួតពិនិត្យ កាលពី​វេលា​ម៉ោង ១០:២០​នាទី​ព្រឹក ថៃ្ង​ទី​១៧ ខែមករា ឆ្នាំ​២០២០ ។

​រថយន្ដ​បាន​បត់​ចូល​តាម​ការបញ្ជា​របស់​មន្ដ្រីនគរបាល​ចរាច​រណ៍ និង​បាន​ឈប់ ប៉ុន្ដែ​មិនបាន​ចុះ​ពីលើ​រថយន្ដ​នោះទេ ស្រាប់​អ្នកបញ្ជា​រថយន្ដ​បាន​បើក​ថយក្រោយ​ភ្លាម​មួយ​រំពេច ហាក់ដូចជា​មានបំណង​ចង់​រត់គេច​ទៅមុខ ចៃដន្យ​រថយន្ដ​ថយ​លឿន​ពេក​មិនបាន​ប្រុងប្រយ័ត្ន​ក៏​បុក​បង្គោល​ភ្លើង​សញ្ញា ប្រុងប្រយ័ត្ន ពណ៌​ទឹកក្រូច ដែល​ដាក់​បំភ្លឺ​សម្រាប់​ជា​សញ្ញា​បញ្ជាក់ប្រាប់​អ្នកធ្វើដំណើរ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​និង​បន្ថយល្បឿន ចំពោះ​គោលដៅ​នៅខាងមុខ ។

​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បញ្ជាក់ថា “​ក្រោយពី​បង្ក​គ្រោះថ្នាក់​រួច​អ្នកបើកបរ​រថយន្ដ​បាន​បើកទ្វា​ចុះមក ក៏​ស្រែកថា​ឲ្យ​នគរបាល​មិនចេះ​មើល ហេតុ​អី​យក​បង្គោល​មក​ដាំ​លើផ្លូវ​រក​ងាប់​អី អាណា​មើល ! យី ! កន្លែង​ហ្នឹង​នគរបាល​អង្គុយ​មិនចេះ​ចាំ​ប្រាប់​គេ .! លោក​ព្រះ ស្ដ្រី​ម្នាក់នេះ​ពិតជា​ចម្លែក​ក្នុង​ចំពោះ​មនុស្ស​រស់នៅ​លើ​ភពផែនដី​នេះ ….. រង់ចាំ​លទ្ធផល​បង្ហាញ​ឈ្មោះ នៅពេល​ក្រោយ​”៕​ដោយ​៖​កូ​ឡាប​


spot_img
×