Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធានការ​ទប់ស្កាត់​និង​កាត់បន្ថយ​ការបំពុល​ខ្យល់​សាធារណៈ​

​ភ្នំពេញ​៖​យោងតាម​លទ្ធផល​នៃ​ការអង្កេត​តាមដាន​គុណភាព​ខ្យល់​ពី​ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ខ្យល់ ដែល​ក្រសួងបរិស្ថាន​បាន​ដំឡើង​នៅតាម​បណ្តា​រាជធានី ខេត្ត​ទូទាំងប្រទេស​បានបង្ហាញ​ថា ស្ថានភាព​ភាព​គុណភាព​ខ្យល់​មានការ​ធ្លាក់ចុះ​គួរឱ្យ​បារម្ភ ជាពិសេស​កំហាប់​ប៉ារ៉ាម៉ែត្រ​ភាគល្អិត​និចល PM10 និង PM2.5 មានការ​កើនឡើង​លើស​កំណត់​ស្តង់ដា ដែលជា​ហានិភ័យ​បង្ក​ការប៉ះពាល់​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ​។​

ប្រភព​និង​សកម្មភាព​សំខាន់ៗ ដែលជា​ហេតុ​បង្កឱ្យមាន​កំហាប់​ភាគល្អិត​និចល PM10 និង PM2.5 មានការ​កើនឡើង​នេះ​មាន​ជាអាទិ៍ ការបញ្ចេញ​ផ្សែង​ពី​រោងចក្រ​ឧស្សាហកម្ម ពី​យានយន្ត​ប្រើប្រាស់​ប្រេងម៉ាស៊ូត​និង​ពី​ចំហេះ​ឥន្ធនៈ ផ្សេងទៀត ភ្លើង​ឆេះ​ព្រៃ ការដុត​រាន​ព្រៃ ការដុត​វាលស្មៅ ការដុត​គល់​ជញ្ជ្រាំង ការដុត​សំរាម ការដុត​សំណល់​រឹង​នៅតាម​ទីវាល និង​ទីលាន​ចាក់​សំណល់ ការដ្ឋាន​សំណង់​ជាដើម​។​

មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​៖ រហូតមកទល់​ពេលនេះ ស្ថានភាព​គុណភាព​ខ្យល់​នៅ​កម្ពុជា​មិនទាន់​ឈានដល់​កម្រិត​ប៉ះពាល់​ដល់​សុខភាព​គួរឱ្យ​ព្រួយបារម្ភ​ឡើយ​, វិធានការ​មួយចំនួន​ដើម្បី​ទប់ស្កាត់​ការបំពុល​ខ្យល់​។​

«​រហូតមកទល់​ពេលនេះ ស្ថានភាព​គុណភាព​ខ្យល់​នៅ​កម្ពុជា​មិនទាន់​ឈានដល់​កម្រិត​ប៉ះពាល់​ដល់​​សុខភាព​គួរឱ្យ​ព្រួយបារម្ភ​នៅឡើយ​ទេ បើទោះជា​លទ្ធផល​នៃ​ការអង្កេត​តាមដាន​គុណភាព​ខ្យល់​បង្ហាញថា​កំហាប់​ភាគល្អិត​និចល PM 2.5 មានការ​ប្រែប្រួល​កើនឡើង​។ មន្ត្រី​ក្រសួងបរិស្ថាន​បាននិងកំពុង​តាមដាន យ៉ាង​យកចិត្ត​លើ​ការ បម្រែបម្រួល​នៃ​ស្ថានភាព​កំហាប់​ប៉ារ៉ាម៉ែត្រ​ភាគល្អិត​និចល PM10 និង PM2.5 នៅក្នុង ខ្យល់ នៅ​រាជធានី ភ្នំពេញ​និង​នៅតាម​បណ្តា​ខេត្ត​នានា​នៅ​ទូទាំងប្រទេស​កម្ពុជា​»​។ នេះ​ជាការ​ថ្លែង​ឱ្យ ដឹង​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន នៅ​ល្ងាច ថ្ងៃទី​១៧ ខែមករា ឆ្នាំ ២០ ២០ នេះ​។ លោក​រដ្ឋលេខាធិការ​បា​ន​បន្ថែមថា យោងតាម​លទ្ធផល​នៃ​ការ អង្កេត តាមដាន​គុណភាព ខ្យល់ ពី​ស្ថានីយ ត្រួត ពិនិត្យ គុណភាព​ខ្យ ល់ ដែល​ក្រសួងបរិស្ថាន​បាន​ដំឡើង​នៅ រាជធានី ខេត្ត​ទូទាំង ប្រទេស បាន បង្ហាញថា ស្ថានភាព​ភាព គុណភាព ខ្យល់​មានការ​ធ្លាក់ចុះ​ជាពិសេស កំហាប់ ប៉ា​រ៉ា ម៉ែត្រ​ភាគ ល្អិត​និចល PM 10 និង PM 2.5 មាន ការ កើន ឡើង លើស​កំណត់ ស្តង់ដា​ដែល ជា​ហា​និ ភ័យ​បង្ក​ការប៉ះពាល់​ចំពោះ សុខភាព​សាធារណៈ ហើយ​ចាំបាច់​ត្រូវ​ចាត់វិធានការ ដើម្បី​ទប់ស្កាត់ ការបំពុល ខ្យល់ នេះ​។ ដើម្បី​ការពារ​សុខភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានផ្តល់​អនុសាសន៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ ឬ​ជា​អ្នក​ដែល​ធ្វើការ​នៅ​ខាងក្រៅ​អគារ​រយៈពេល​យូរ គួរតែ​ពាក់​ម៉ាស់​ការពារ​។

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាន​ថ្លែងថា ក្រសួងបរិស្ថាន​នឹងធ្វើ​ការជូន ដំណឹង​ជា​បន្តបន្ទាប់​នូវ​ការវិវឌ្ឍ​ថ្មីៗ​ទាក់ទង​នឹង​ស្ថានភាព​គុណភាព​ខ្យល់​នេះ​ដើម្បី​បងប្អូន​ប្រជាពលរដ្ឋ ងាយស្រួល​ក្នុងការ​អនុវត្ត​វិធានការ​ការពារ​ឱ្យបាន​ទាន់ពេលវេលា​។ លោក​បាន​បន្ត​ឱ្យដឹងថា ក្រសួង បរិស្ថាន​បាន​បង្កើត​ស្ថានីយ​តាមដាន​គុណភាព​ខ្យល់​ច្រើន​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​និង នៅតាម​បណ្តា ខេត្ត​នានា​របស់​ប្រទេស​កម្ពុជា​ដែល​ម៉ាស៊ីន​តាមដាន​នេះ​មាន​ជា​បច្ចេកវិទ្យា​ទំនើប​និង​មាន​គុណភាព​ប្រសិទ្ធភាព ក្នុង​ការផ្តល់​ទិន្នន័យ​ច្បាស់លាស់​ពី​គុណភាព​ខ្យល់​។ ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែងឱ្យដឹងថា​កំហាប់​ភាគល្អិត​និចល PM2.5 នៅក្នុង​រាជធានី​ភ្នំពេញ រហូតមកដល់​ល្ងាច​ថ្ងៃទី​១៧ ខែមករា នេះ មានការ​ប្រែប្រួល​ចន្លោះ​ពី ៤៩ ដល់ ៨០ និង​នៅ​ខេត្ត​ខ្លះ​ប្រែប្រួល​នៅ​កម្រិត​ក្រោម ១០០ ខណៈ​ស្តង់ដារ​នៃ គុណភាព​ខ្យល់​ដែលមាន​កំណត់​ត្រឹម​៥០​។ លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងឡាយ​ទាក់ទង​នឹង​ស្ថានភាព​គុណភាព​ខ្យល់​របស់​ប្រទេស​កម្ពុជា​ដែល​មិន​ចេញពី​ប្រភព​ក្រសួងបរិស្ថាន​ជា​ព័ត៌មាន​មិន​ផ្លូវការ​ទេ​។

​លោក​នេត្រ ភក្ត្រា បាន​ថ្លែងថា ការកើនឡើង​កំហាប់​ភាគល្អិត​និចល PM2.5 ក្នុង​ខ្យល់​នេះ​មិន​មែនមាន​នៅតែ​ព្រះរាជាណាចក្រ​កម្ពុជា​ទេ ប៉ុន្តែ​និន្នាការ​នៃ​កំណើន​នេះ​មាននៅ​ក្នុង​បណ្តា​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់​ដោយសារតែ​អាកាសធាតុ​នៃ​អនុតំបន់​ទន្លេមេគង្គ​មាន​ភាព​ស្ងួត​ហួតហែង​។

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូបនេះ​បានឱ្យដឹងថា ប្រភព​និង​សកម្មភាព​សំខាន់ៗ​ដែលជា ហេតុ​បង្កឱ្យមាន​កំហាប់​ភាគល្អិត​និចល PM2.5 មានការ​កើនឡើង​នេះ​មនា​ន​ជាអាទិ៍​ការបញ្ចេញ​ផ្សែង ពី​រោង ចក្រ​ឧស្សាហកម្ម ពី​យានយន្ត​ប្រើប្រាស់​ប្រេង​ម៉ា​សូត​និង​ពី​ចំហេះ​ឥន្ធនៈ ផ្សេងទៀត ភ្លើង​ឆេះ ព្រៃ ការដុត​រាន​ព្រៃ ការដុត​វាលស្មៅ ការដុត​គល់​ជញ្ជ្រាំង ការដុត​សំរាម ការដុត​សំណល់​រឹង​នៅតាម ទី​ចំហ និង​ទីលាន​ចាក់​សំណល់ ការដ្ឋាន​សំណង់​ជាដើម​។ តាម​មន្ត្រី​បច្ចេកទេស​ក្រសួងបរិស្ថាន ដែល បានធ្វើការ​តាម ដាន​គុណភាព​ខ្យល់ ប្រភព​បំពុល​សំខាន់ៗ​ដែល​នាំ ឱ្យមាន​ការកើនឡើង យ៉ាងខ្លាំង នូវ​កំហាប់​ភាគល្អិត​និចល​ក្នុង​ខ្យល់ PM2.5 នា​ដើមរដូវ​ប្រាំង​ឆ្នាំនេះ​ក្នុង​រាជធានី​ភ្នំពេញ គឺ បណ្តាលមកពី​ប្រភព​បំពុល សំខាន់​៖ ៧០% មកពី​ការបញ្ចេញ​ពី​យានយន្ត​ប្រើប្រាស់ ប្រេងឥន្ធនៈ ដែលមាន​កំហាប់​ស្ពាន់ធ័រ​ខ្ពស់​២០% ពី​ធូលី​ចេញពី​ការដ្ឋាន​សំណង់​និង​រោងចក្រ​លាយ​បេតុង ១០% មកពី​ប្រភព​ផ្សេងៗ​រួមមាន​៖ ការដុត​សំរាម​នៅតាម​លំនៅដ្ឋាន ធូលី​ដី​នៅតាម​ដងផ្លូវ ការបញ្ចេញ​ពី​រោង ចក្រ និង​សិប្បកម្ម​ជាដើម​។​

​ដោយ​ពិនិត្យ ឃើញ នូវ​បញ្ហា បែបនេះ និង​ដើម្បី​កែលម្អ​គុណភាព​ខ្យល់​នៅតាម​រាជធានី ខេត្ត នៅ​ល្ងាច​ថ្ងៃទី​១៧ ខែមករា ឆ្នាំ ២០២០ នេះ ក្រសួងបរិស្ថាន បានចេញ​សេចក្តីជូនដំណឹង​ដល់ មន្ទីរ​បរិស្ថាន រាជធានី​ខេត្ត​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ថ្នាក់ក្រោម ជាតិ​អនុវត្ត​វិធានការ មួយចំនួន រួមមាន ១)​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ភ្លើង ឆេះ ព្រៃ និង​ការដុត សំរាម សំ ណ​ល់​រឹង​នៅតាម​ទី​ចំហ ការឆេះ នៅ តាម ទីលាន ចាក់ សំរាម​។ ២) ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ការ​ហុយ ធូលី​ពី​ការ ដ្ឋា​ន សំណង់ និង ការដ្ឋាន​កែលម្អ​ហេ​ដ្ឋា រចនា សម្ព័ន្ធ និង​ធូលី​ហុយ​នៅតាម​ដងផ្លូវ​។ ៣) សម្អាត​អនាម័យ នៅតាម​ដងផ្លូវ និង​ទីសាធារណៈ​។ ៤)​ចុះ​អប់រំ​ប្រជាពលរដ្ឋ​កុំឱ្យ​ដុត​សំរាម សំណល់​រឹង ការដុត​ស្មៅ គល់​ជញ្ជ្រាំង និង សំណល់ កសិកម្ម​ផ្សេងៗ​ទៀត​៕ ដោយ​៖​កូ​ឡាប​

×